ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករម្នាក់​​បង្ហាញ​ស្នាម​​របួស​ ក្រោយ​​រង​ការ​វាយប្រហារ​ពី​ព្យុះ​ព្រិល​ពេល​​ប្រកួត

3 ឆ្នាំ មុន

បារាំង ៖ កីឡាករ​ប្រណាំង​កង់​អាជីព Tim Declercq បាន​បង្ហាញ​ស្នាម​ក្រហមជាំ​ពេញ​ខ្នង បន្ទាប់​ពី​រង​ការ​វាយប្រហារ​ពី​ព្យុះ​ព្រឹល​ទឹកកក​ដ៏​​ខ្លាំងក្លា​​មួយ​អំឡុង​ពេល​ការ​ប្រកួតប្រជែង​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា​កន្លង​ទៅ​។ កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​វ័យ ៣១​ឆ្នាំ​រូប​នេះ…

បារាំង ៖ កីឡាករ​ប្រណាំង​កង់​អាជីព Tim Declercq បាន​បង្ហាញ​ស្នាម​ក្រហមជាំ​ពេញ​ខ្នង បន្ទាប់​ពី​រង​ការ​វាយប្រហារ​ពី​ព្យុះ​ព្រឹល​ទឹកកក​ដ៏​​ខ្លាំងក្លា​​មួយ​អំឡុង​ពេល​ការ​ប្រកួតប្រជែង​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា​កន្លង​ទៅ​។

កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​វ័យ ៣១​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ស្នាម​ក្រហមជាំ​ពាសពេញ​ខ្នង ក្រោយ​ទទួល​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​ព្រិល​លាយឡំ​ជាមួយ​ដុំ​ទឹកកក​ជា​ច្រើន អំំ​ឡុ​ង​ការ​ប្រកួត​ដំណាក់កាល​ទី​២ នៃ​ព្រឹត្តិការណ៍ Criterium du Dauphine នៅ​តំបន់ Col du Porte​។

របាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ពេញ​មួយ​ថ្ងៃ មុន​ពេល​ដែល​ព្រិល​លាយឡំ​នឹង​ដុំ​ទឹកកក​ក៏​ចាប់ផ្តើម​ធ្លាក់​មក​ដំណាលគ្នា​ផង​ដែរ​។ ដែល​នាំ​ឱ្យ​ការ​ប្រកួត​ជួប​ផល​ពិបាក​យ៉ាង​ខ្លាំង ខណៈ​ដែល​កីឡាករ​ជា​ច្រើន បាន​បង្ខំចិត្ត​បណ្តើរ​កង់​របស់​ខ្លួន​លើ​ដំណើរ​ផ្លូវ​បញ្ចប់​ទី ដោយសារ​ស្ថានភាព​ផ្លូវ​រអិលខ្លាំង និង​គ្របដណ្តប់​ដោយ​ព្រិល​។

ក្រោយ​បញ្ចប់​កីឡាករ Primoz Roglic របស់​ស្លូ​វេ​នី​បាន​ឈ្នះ​ការ​ប្រកួតប្រជែង​ដំណាក់កាល​ទី​២ ហើយ​បច្ចុប្បន្ន​កំពុង​ពាក់អាវ​ពណ៌​លឿង ដោយ​បាន​នាំមុខ​នៅ​លើ​កីឡាករ Thibaut Pinot របស់​ម្ចាស់ផ្ទះ​បារាំង​៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ