ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​រក្សា​ទុក​ការ​យកពន្ធ​ទណ្ឌកម្ម​ប្រឆាំង​សហភាព​អឺរ៉ុប

3 ឆ្នាំ មុន

អា​មេ​រិ​ក​-​សហភាព​អឹ​រ៉ុ​ប ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​លោក BRUNO LE MAIRE ថ្លែង​នា​ថ្ងៃ​ទី​១៣ សីហា​ថា សហរដ្ឋអាមេរិក​បាន​រក្សា​ទុក​ការ​យកពន្ធ​ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំង​បណ្ដា​ផលិតផល​អឹ​រ៉ុ​ប ក៏​ទោះបីជា​កាយវិការ​របស់​ក្រុមហ៊ុនAIRBUS…

អា​មេ​រិ​ក​-​សហភាព​អឹ​រ៉ុ​ប ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​លោក BRUNO LE MAIRE ថ្លែង​នា​ថ្ងៃ​ទី​១៣ សីហា​ថា សហរដ្ឋអាមេរិក​បាន​រក្សា​ទុក​ការ​យកពន្ធ​ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំង​បណ្ដា​ផលិតផល​អឹ​រ៉ុ​ប ក៏​ទោះបីជា​កាយវិការ​របស់​ក្រុមហ៊ុនAIRBUS ដែល​ពេល​នេះ​សុខចិត្ត​ធ្វើ​តាម​បណ្ដា​បែបបទ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​WTO ក៏​ដោយ ។ នោះ​ជា​ការ​សម្រេច​របស់​អា​មេរិ​ក ដែល​សហភាព​អឺរ៉ុប​ត្រូវ​រៀបចំ​ខ្លួន​តបត​វិញយ៉ាង​ម៉ឺ​ង​ម៉ាត់ ។

នេះ​ជា​ដំណាក់កាល​ចុង​ក្រោយមក​ដល់​ពេល​នេះ​នៃ​ជម្លោះ រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឹរ៉ុ​ប​ជុំវិញ​ទំនាស់​ពា​ណិ​ជ្ច​កម្ម​ដែល​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក ទាក់ទិន​នឹង​ជំនួយ​សាធារណៈ ជួយ​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប ​AIRBUS និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិ​ក​ប៊ូ​អ៊ី​ង ។

កាលពី​ឆ្នាំទៅ​មិ​ញ WTO បាន​អនុញ្ញាត​ឲ្យ​ក្រុង​វ៉ា​ស៊ិ​ន​តោន យកពន្ធ​មាន​ទឹកប្រាក់​ជិត​៧,៥
ពាន់​​​លាន​ដុល្លារ លើ​បណ្ដា​ផលិតផល​នាំ​ចូល​ពី​អឹ​រ៉ុ​ប​ក្នុង​១​ឆ្នាំ​ៗ ដែល​នោះ​ជា​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់​បំផុត​ពុំ​ធ្លាប់​មាន​របស់ WTO ។ ចាប់តាំងពី​ក្រុង​វ៉ា​ស៊ិ​ន​តោន​យកពន្ធ​គយ​ទណ្ឌកម្ម​លើ​ផលិត​ផល​នាំ​ចូល​មួយ​ចំនួន​របស់​សហភាព​អឹ​រ៉ុ​ប​ដូច​ជា​ស្រា ហ្វ្រូ​ម៉ា ប្រេង​អូ​លីវ​ក្នុង​កម្រិត​២៥% ការ​យកពន្ធ១០%​លើ​យន្តហោះ AIRBUS ដល់​ខែមីនា​ខាង​មុខ​នឹង​ដំឡើង​ដល់​១៥% ។

លោក​ត្រាំ​លើក​ឡើង​ថា​សហភាព​អឺរ៉ុប​តាម​ពិត​ទៅ​អាក្រក់​ជាង​ចិន​ទៅ​ទៀត ដោយ​លោក​ចោទ​ប្រកាន់​ជា​ពិសេស​ដល់​បណ្ដា​ប្រទេស​អឹ​រ៉ុ​ប​ថា ឆ្លៀត​កេ​ញ​យកចំណេញ​លើ​អា​មេ​រិ​កដោយ​មិន​ជួយ​ចេញ​ប្រាក់​ទ្រទ្រង់​ដល់​អូតង់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ