ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញធនាគារជាតិនៃកម្ពុជា៖ ការរៀបចំឥណទានឡើងវិញដល់អតិថិជនជាវិធានការត្រូវឆ្លើយតបបន្ទាន់ !

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រីជំនាញជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានថ្លែងថា ការរៀបចំ ឥណ ទានឡើងវិញដល់អតិថិជនជាវិធានការចំបងមួយក្នុងចំណោមវិធានការជាច្រើនទៀតដែលធនាគារជាតិនៃកម្ពុជាត្រូវឆ្លើយតបបន្ទាន់នៅក្នុងដំណាក់កាលនៃការរងផល ប៉ះពាល់ពីវិបត្តិនៃវីរុសកូវីដ ១៩ ។ ការថ្លែងដូចនេះត្រូវបានលោក…

ខេត្តសៀមរាប ៖ មន្ត្រីជំនាញជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានថ្លែងថា ការរៀបចំ ឥណ ទានឡើងវិញដល់អតិថិជនជាវិធានការចំបងមួយក្នុងចំណោមវិធានការជាច្រើនទៀតដែលធនាគារជាតិនៃកម្ពុជាត្រូវឆ្លើយតបបន្ទាន់នៅក្នុងដំណាក់កាលនៃការរងផល ប៉ះពាល់ពីវិបត្តិនៃវីរុសកូវីដ ១៩ ។

This image has an empty alt attribute; its file name is 039c1ce686a64feb8accd3d25acfa1d3-1024x682.jpg

ការថ្លែងដូចនេះត្រូវបានលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី ១ ធនាគារជាតិ នៃកម្ពុជាថ្លែងបញ្ជាក់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានរៀបចំធ្វើនៅថ្ងៃទី ១៤ខែសីហា ឆ្នាំ ២០២០នេះក្នុងស្រុកសូទ្រនិគម ខេត្តសៀម ។

លោក គិត សុវណ្ណារិទ្ធ បានឲ្យដឹងទៀតថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២០ គ្រឹះស្ថានធនា គារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាបានធ្វើការរៀបចំឥណទានឡើងវិញចំពោះអតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារវីរុសកូវីដ ១៩ បានចំនួនជាង ២៦ ម៉ឺននាក់ដែលមាន ទំហំទឹកប្រាក់ស្មើនឹង ៣ ៧៦៨លានដុល្លារអាមេរិក ។

This image has an empty alt attribute; its file name is dfde8a9de1e7da813e831af0ae331494-1024x682.jpg

លោក គិត សុវណ្ណារិទ្ធ បានអះអាងទៀតដែរថា ការដាក់ចេញវិធានការរបស់ ធនាគារជាតិ នៃកម្ពុជានេះ គឺសម្រាប់ជួយគាំទ្រ និងសម្រួលដល់សន្ទនីយភាពរបស់គ្រឹះស្ថានធនា គារ និងហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តគ្រឹះស្ថានផ្តល់ប្រាក់កម្ចីទាំងអស់ឲ្យ បន្តការផ្តល់ឥណ ទាន ដល់ វិស័យឯកជនដែលកំពុងមានតម្រូវការសាច់ប្រាក់ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ ខ្លួន ។ សំខាន់ជាងនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់ ។

This image has an empty alt attribute; its file name is ce3267aec0c4e43a3c05a53f62c0fb47-1024x682.jpg

ដោយឡែកសម្រាប់លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជាបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២ខែសីហា ឆ្នាំ ២០២០អតិថិជនរបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុនៅកម្ពុជា ជាង ២៥ម៉ឺននាក់ស្មើប្រមាណជាង ៩០% នៃ អ្នកបានដាក់ពាក្យស្មើ សុំបានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួន ជាង ១.២៣២ លានដុល្លារអាមេរិក ។

This image has an empty alt attribute; its file name is daae99a8bd7b56c92ae0f00e03f22d79-1024x682.jpg

សូមបញ្ជាក់ថា នៅក្នុងឱកាសថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធនាគារជាតិនៃកម្ពុជារៀបចំឡើងនេះមានគោល ដៅដើម្បីលើកកម្ពស់ការយល់ដឹងដល់អាជ្ញាធរដែនដីប្រជាពលរដ្ឋគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទដែលពាក់ព័ន្ធទាំងអស់មានការយល់ដឹងកាន់តែ ច្បាស់ពីសារៈសំខាន់ បញ្ហាប្រឈម និង ដំណោះស្រាយនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ។ ទន្ទឹមនឹងនេះដែរក៏មានបំណងដើម្បីរូមគ្នាបញ្ចៀសកុំឲ្យប្រជាជនដែលជាអ្នកប្រើប្រាស់ និង អ្នកខ្ចីប្រាក់រួចចាកផុតពីការកេងប្រវ័ញ្ញ និងមានបំណុលវ័ណ្ឌក ដោយសារការមិនយល់ បានច្បាស់ពីការប្រើប្រាស់ប្រាក់កម្ចី ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 4a21a8fb28d43c727854f383dc272de9-1024x682.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ