ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សច្ចៈ​និង​ទមៈ​ជា​ម្លប់​នៃ​គ្រួសារ

3 ឆ្នាំ មុន

ដោយហេតុ​មនុស្ស​ដែល​កើត​ក្នុង​គ្រួសារ​តែ​មួយ​មែន តែ​មាន​អធ្យាស្រ័យ និង​លក្ខណៈ​ផ្សេង​ៗ​ពី​គ្នា តាម​ការ​ប្រព្រឹត្ត ការ​យល់​ឃើញ​ផ្ទាល់ខ្លួន​ម្នាក់​ៗ ដូច្នោះ​ហើយ​បានជា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​អំពី​សច្ចធម៌​នេះ ថា​ជា​ធម៌​សម្រាប់​ទំនាក់ទំនង​គ្នា​ល្អ​វិសេស​អាច​បង្កើត​សាមគ្គី​ក្នុង​គ្រួសារ​នីមួយ​ៗ​បាន និង​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​គ្រួសារ ។ គ្រួសារ​ណា​មាន​សច្ចធម៌​ជា​បន្ទាត់​ខ្នាត​តាំង​មាំ​ល្អ​ហើយ…

ដោយហេតុ​មនុស្ស​ដែល​កើត​ក្នុង​គ្រួសារ​តែ​មួយ​មែន តែ​មាន​អធ្យាស្រ័យ និង​លក្ខណៈ​ផ្សេង​ៗ​ពី​គ្នា តាម​ការ​ប្រព្រឹត្ត ការ​យល់​ឃើញ​ផ្ទាល់ខ្លួន​ម្នាក់​ៗ ដូច្នោះ​ហើយ​បានជា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​អំពី​សច្ចធម៌​នេះ ថា​ជា​ធម៌​សម្រាប់​ទំនាក់ទំនង​គ្នា​ល្អ​វិសេស​អាច​បង្កើត​សាមគ្គី​ក្នុង​គ្រួសារ​នីមួយ​ៗ​បាន និង​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​គ្រួសារ ។ គ្រួសារ​ណា​មាន​សច្ចធម៌​ជា​បន្ទាត់​ខ្នាត​តាំង​មាំ​ល្អ​ហើយ គ្រួសារ​នោះ​នឹង​បាន​សុខ​ចម្រើន ។

បើ​គ្រួសារ​យើង​បាន​តាំងនៅ​ស្លុប​មាំ​ក្នុង​សច្ចធម៌ គឺ​សេចក្ដី​ទៀងត្រង់​រវាង​គ្នា​នឹង​គ្នា​ហើយ​ក៏​តោង​មាន​ទម​ធម៌ គឺ​ការ​ទូន្មាន​ចិត្ត​ឲ្យ​បាន​ល្អ ដែល​គេ​ហៅ​ថា​លត់​ដំ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ស្ងាត់ ទន់ភ្លន់​កុំ​ឲ្យ​មានការ​ក្រេវក្រោធ រំលោភ​លើ​គ្នា​ថែម​ទៀត​។ គឺជា​សភាវៈ​តែងតែ​ត្រិះ​រិះ​នូវ​អារ​ម្មណ៍​ផ្សេង​ៗ មិន​ឈប់​ឈរ តែងតែ​រំភើប​ញាប់​ញ័រ​ពិបាក​នឹង​ការពារ ឬ​ទប់ទល់​ឲ្យ​នៅ​នឹង​មួយ​កន្លែង​បាន​ ។

អ្នកប្រាជ្ញ​បាន​ពោល​ថា បុគ្គល​ណា​បាន​ទូន្មាន​ចិត្ត​ឲ្យ​ល្អ​ប្រពៃ​ហើយ បុគ្គល​នោះ​ឈ្មោះ​ថា​បា​ន​​សេចក្ដីសុខ ស្ងប់​កាយ​ចិត្ត​ដែល​ជា​ចំណង់​ធំ​បំផុត​របស់​មនុស្សលោក​ប្រាថ្នា​ចង់បាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ