ករណីចោរធ្វើឆ្កួត​ តែបន្លំ​យក​ទូរ​ស័ព្ទ​​របស់​​នាង​ ទើប​រក​ឃើញ​


ខេត្ត​សៀម​រា​ប៖ ​​ថ្ងៃ​ទី​១២ ​សីហា​​ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ល​ក្រាម សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ស្រាវជ្រាវរហូត​មានការ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់ ឈ្មោះ ណិ​ប វ​ណ្ណា ហៅ​ព្រំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជាកម្ម​ករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​- ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​អំពើ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើប្រាស់​អាវុធ​) និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួច​យក​មក​កា​រិ​យា ល័យ ជំនាញ សួរនាំ ដើម្បីរៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េ​ត ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា កាលពី ថ្ងៃ​ទី​៧ ​សីហា ឆ្នាំ​២០​២០ វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ស្ថិត​នៅ​ក្រុម​ទី​១២ ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប មាន​ជន​រង​គ្រោះ​ឈ្មោះ ផែនទី ណា​រឹទ្ធ ស្រី​ស្រស់ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ ជា​សិស្ស​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប និង​មិត្ត​ភ​ក្កិ​ចំនួន​៣​នាក់​ទៀត បាន​នាំ​គ្នា​អង្គុយ​ផឹក​ស៊ីនៅមុខ​បន្ទប់​ជួល​ពេល​នោះ ​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២នាក់ ដែល​ជា​មនុស្ស​ប្រុស អាយុ​ប្រហែល​ជាង២០ឆ្នាំ ​មិន​ធ្លាប់​ស្គាល់គ្នា​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិតប៉័ងតោ​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ និង​មិត្តភក្ដិ​របស់​គាត់​ ហើយ​បាន​នាំ​គ្នា​រត់​ចូល​ក្នុង​បន្ទប់​អស់ ខណៈពេល​ដែល​ជន​រង​គ្រោះ និង​មិត្តភក្ដិ រត់​ចូល​ក្នុង​បន្ទប់ ភ្លេច​យក​ទូរស័ព្ទ​ចំនួន២​គ្រឿងនៅ​កន្លែង​តុ​អង្គុយ​ផឹកស៊ី គឺ​ទូរស័ព្ទ​ម៉ាក iphone 8 plus ពណ៌​ស និង ម៉ាក iphone 7 plus ពណ៌​ផ្កាឈូក ​ពេល​នោះ ​ត្រូវ​បាន​ជនសង្ស័យ​ទាំង​២​នាក់​បាន​លួច​យក​ទូរស័ព្ទ​ទាំង​២​គ្រឿង​ហើយ​រត់គេច​ខ្លួន​បាត់​ ។

​ក្រោយមក​ ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ល​ក្រាម បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ភ្លាម យើង​បាន​ចុះ​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ និង​កំណត់​មុខ សញ្ញា​បាន ។ លុះ​មក​ដល់​ថ្ងៃ​ទី​១១ ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង ​៨ នាទី​ព្រឹក យើង​បាន​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ចេ​វ ឧត្តម ហៅ​ដំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខ​បរបរ​កម្មករ​សំណង់ និង ប្អូនប្រុស​បង្កើត​របស់​គេ​ឈ្មោះ ចេ​វ វិ​ដេ​ត ហៅ​តាក់ ភេទ ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទាំង​ពីរ​នាក់​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀម រាប ហើយ​យើង​បាន​ធ្វើការ​ឆែកឆេរ​នៅ ក្នុង​បន្ទប់​លើ​ផ្ទះ​របស់​អ្នក​ទាំង​ពីរ​នាក់​បាន ឃើញ​ទូរស័ព្ទ​មួយ​គ្រឿង iphone 8plus ពណ៌​ស ដែល​ជា​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​របស់​ពួក​គេ​។ ក្រោយ​ពី​ការ​សាកសួរ​អ្នក​ទាំង​ពីរ​អ្នក​បាន​ឆ្លើយ​សារភាព​ថា ទូរ​ស័​មួយ​គ្រឿង​នេះ​រូបគេ​បានឃើញ​ឈ្មោះ ណិ​ប វ​ណ្ណា ហៅ​ព្រំ និង ប្អូនប្រុស​បង្កើត របស់​ពួក​គេ​ឈ្មោះ ចេ​វ ពិដោ ហៅ​តោ អាយុ ២៣ ឆ្នាំ បាន​យក​មក​បង្ហាញ​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​បានដឹង​ថា ទូរស័ព្ទ​មួយ​គ្រឿង​ខាងលើ​នេះ​បាន​មកពីណា​នោះ​ទេ ។

លុះ​មក​ដល់​ថ្ងៃ​ទី ១២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ នាទី​ព្រឹក យើង​បាន​ធ្វើការ​ស្រាវជ្រាវ​និង​នាំ​ខ្លួន​ឈ្មោះ ណិ​ប វ​ណ្ណា ហៅ​ព្រំ មក​ធ្វើការ​សួរនាំ ក្រោយ​ពី​ការ​សាកសួរ​ឈ្មោះ ណិ​ប វ​ណ្ណា បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន​នឹង​ឈ្មោះ ចែវ ពិដោ ហៅ​តោ ពិត ជា​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិត តាំង​តោ​ដេញ​កាប់​ជន​រង​គ្រោះ រួច​ហើយ​លួច​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​គ្រឿង​ខាងលើ​ពិតប្រាកដ​មែន ដោយ​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក 7 plus ពណ៌​ផ្កាឈូក រូបគេ​នឹង​ឈ្មោះ ចេ​វ ពិដោរ យក​ទូរស័ព្ទ​មួយ​គ្រឿង​ទៀត ដែល​ពួក​ខ្លួន​ទុក​ចោល​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​របស់​ឈ្មោះ ចេ​វ ឧត្តម ហើយ​យើង​បាន​ធ្វើការ​ដកហូត​ទូរស័ព្ទ​ទាំង​ពីរ​គ្រឿង​បាន​មក​វិញ រួច​ធ្វើការ​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​យក​ទៅ​ប្រើប្រាស់
វិញ​។

ចំណែក​ជនសង្ស័យ​ឈ្មោះ ចេ​វ ពិដោ បាន​រត់គេច​ខ្លួន​បាត់​ដោយ​មិនដឹង​ថា ទៅ​នៅ​ទី​ណា​នោះ​ទេ ។លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ច្បាប់​។ ចំណែក​វត្ថុ​តាង​(​ទូរស័ព្ទ​) បាន​ធ្វើការ​ប្រគល់​ឱ្យទៅ​ជន​រង​គ្រោះ​យក​ទៅ​គ្រប់គ្រង​ថែរក្សា​និង​ប្រើ​វិញ​ជា​ធម្មតា​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ