ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ពលរដ្ឋ​បញ្ឈប់​ធ្វើ​ចំណាក​ស្រុក​​ឆ្លង​ដែន​ដោយ​ប្រថុយ​ប្រថាន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ជំទាវ ជូ ប៊ុ​នអេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ ត្រូវ​បញ្ឈប់​សកម្មភាព​ធ្វើ​ចំណាក​ស្រុក​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​ដោយ​ប្រថុយប្រថាន​និង​ខុសច្បាប់ ដែល​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​គ្រប់ពេលវេលា…

ខេត្តបន្ទាយមានជ័យ ៖ លោក​ជំទាវ ជូ ប៊ុ​នអេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ ត្រូវ​បញ្ឈប់​សកម្មភាព​ធ្វើ​ចំណាក​ស្រុក​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​ដោយ​ប្រថុយប្រថាន​និង​ខុសច្បាប់ ដែល​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​គ្រប់ពេលវេលា ក្នុង​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​យាយី​នៅ​គ្រប់​ប្រទេស ។

លោក​ជំទាវ​រដ្ឋលេខាធិការ ជូ ប៊ុ​ន​អេ​ង បាន​អំពាវនាវ​បែប​នេះ ក្នុង​ឱកាស​ដែល​លោក​ជំទាវ និង​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​ទៅ​ជូន​ពល​ការិនី​ជាង​១០០​នាក់ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ក្នុង​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​ចម្ការ​ត្រដោក ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គលបុរី ។

នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ​រដ្ឋ​លេខាធិ​ការ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ត្រូវ​រក​ការងារ​ធ្វើ​ក្នុងស្រុក និង​បង្កបង្កើន​ផល​ដាំ​ដំណាំ​កសិកម្ម​សម្រាប់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ជី​វិភាព​គ្រួសារ ជា​ការ​កាត់​បន្ថយ​ការ​លំបាក​ក្នុង​ពេល​មាន​វិបត្តិ​រាតត្បាត​កូ​វី​ដ​-១៩ នៅ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ជិតខាង ដែល​នេះ​ជា​ការ​លើកកម្ពស់​ជី​វិភាព​គ្រួសារ ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គលបុរី បានឱ្យ​ដឹង​ថា ពល​ការិនី​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ក្នុង​ពេល​មាន​វិបត្តិ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១០០​នាក់ នៅ​ក្នុងស្រុក​មង្គលបុរី​នេះ បាន​ទទួល​អំណោយ​ពី​លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង ដើម្បី​សម្រាល​ការ​លំបាក​បាន​មួយ​គ្រា​ផង​ដែរ ។

ពលករ​ខ្មែរ​ចំណាកស្រុក​ចំនួន​២០​នាក់ ត្រូវ​យោធា​ថៃ​ឃាត់ខ្លួនពលករ​ខ្មែរ​ចំណាកស្រុក​ចំនួន​២០​នាក់​ទៀត បាន​ត្រូវ​កម្លាំងយោធា​ថៃ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុងស្រុក​តា​ប្រ​យ៉ា ខេត្ត​ស្រះ​កែវ ។

មន្ត្រី​យោធា​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​បាន​ប្រាប់​ថា ពលករ​ខ្មែរ​ចំណាកស្រុក​ដែល​ត្រូវ​ទាហាន​ថៃ​ឃាត់ខ្លួន​ចំនួន​២០​នាក់​នេះ មាន​ប្រុស​១៤​នាក់ ស្រី​៦​នាក់ ។ ពួក​គាត់​បាន​ឆ្លង​ដែន
ខុសច្បាប់​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ថ្មពួក ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​បាង
កក ហើយ​នៅ​ពេល​ឆ្លង​ដែន​ចូល​ដល់​កណ្តាល​ព្រៃ​ទឹកដី​ថៃ ក៏​ត្រូវ​កម្លាំងយោធា​ថៃ​ឃាត់ខ្លួន ។

មន្ត្រី​ដដែល​ឲ្យ​ដឹង​ទៀត​ថា ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​យោធា​ថៃ​ឃាត់ខ្លួន​តាម​បន្ទាត់​ព្រំដែន​ក្នុង​ទឹកដី​ថៃ​នោះ គ្រោង​បញ្ជូន​មក​វិញ​តាម​ច្រក​ព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​មាន​ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ រួច​ហើយ​ប​ញ្ចូ​ន​ទៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​វិញ ។

គួរ​រំឭក​ថា ស្ទើរតែ​រៀងរាល់ថ្ងៃ​ដែល​កម្លាំងយោធា​ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​តាម​បន្ទាត់​ព្រំដែន
ក្នុង​ទឹកដី​ថៃ ហើយ​ដឹក​បញ្ជូន​មក​វិញ​តាម​ច្រក​ព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។ ពលករ​ខ្មែរ
ភាគច្រើន ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ទីក្រុង​បាងកក ដែល​ជា​ការ​លួច​ឆ្លង​ដែន​ក្រោយ​ពី​ជំងឺ​កូ​វី​ដ​-១៩ កំពុង​ត្រូវ​បាន​រឹត​បន្តឹង​ទាំង​នៅ​ថៃ​និង​នៅ​កម្ពុជា ។

អភិបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី តែងតែ​ដាក់​វិធានការ​ដល់​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​នូវ​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ពួក​គាត់ និង​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​​ទប់ស្កាត់​ដូច​គ្នា ។ ជាមួយ​នេះ ត្រូវ​ស្រាវ​ជ្រាវ​រកមុខ​សញ្ញា​មេខ្យល់​ដែល​ឃុបឃិត​គ្នា​នាំ​ពលករ​ខុសច្បាប់​ចេញ គឺ​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់ ។ ទោះបីជា​បែប​ណា ពលករ​ទាំងនេះ​នៅ​តែ​ធ្លាយ​ចេញ​រាល់ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ