ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹងតិចមើល​! ជីវិត​បែប​សេដ្ឋី​របស់ Gareth Bale នៅ​​អេ​ស្ប៉ា​ញ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ វា​ពុំ​មែន​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ថា​ហេតុ​អ្វី​បានជា​កីឡាករ Gareth Bale ដែល​លែង​ជា​ជម្រើស​សម្រាប់​ក្រុម Real Madrid ក្រោម​ការ​ដឹកនាំ​របស់​លោក…

អេ​ស្ប៉ា​ញ ៖ វា​ពុំ​មែន​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ថា​ហេតុ​អ្វី​បានជា​កីឡាករ Gareth Bale ដែល​លែង​ជា​ជម្រើស​សម្រាប់​ក្រុម Real Madrid ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane ប៉ុន្តែ​គេ​នៅ​តែ​មិន​ចង់​ចាក​ចេញពី​ក្លិប​នេះ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Sun បាន​បង្ហាញ​ពី​ជីវិត​បែប​សេដ្ឋី​របស់​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​វ៉ែ​លវ័យ ៣១​ឆ្នាំ​រូប​នេះ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដែល​គ្រប់​គ្នា​ពុំ​សូវ​បានដឹង​។ Bale ដែល​ត្រូវ​បាន Real Madrid នាំ​យក​ពី​ក្លិប Tottenham Hotspur ក្នុង​តម្លៃ​កំណត់​ត្រា ១០០​លាន​អឺ​រ៉ូ​កាលពី​ឆ្នាំ​២០១៣ បច្ចុប្បន្ន​នៅ​សល់​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ​ទៀត​ជាមួយ Real Madrid ដែល​មាន​ទំហំ​ទឹកប្រាក់ ៦៦​លាន​អឺ​រ៉ូ​។

បើ​ទោះជា​មិន​ជាប់​ក្នុង​ជម្រើស​កីឡាករ​របស់​លោក Zinedine Zidane ប៉ុន្តែ​បច្ចុប្បន្ន Bale កំពុង​តែ​សោយសុខ​នឹង​ជីវិត​ឯកជន​របស់​ខ្លួន ជាមួយ​ផ្ទះ​ប្រណិត​ដ៏​ធំ​ស្កឹមស្កៃ​ដែល​មាន​តម្លៃ ៧​លាន​អឺ​រ៉ូ រួម​ជាមួយ​រថយន្ត​ស្ព័​រ​មាន​ត​ម្លៃថ្លៃ​ជា​ច្រើន​ដូច​ជា Ferrari, Mercedes និង Audi​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ ទីលាន​វាយ​កូន​ហ្គោ​ល​នៅ​ខាងក្រោយ​ផ្ទះ​ផ្ទាល់​តែ​ម្តង​។

គូសបញ្ជាក់​ថា​បច្ចុប្បន្ន Gareth Bale កំពុង​មានការ​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង ទៅ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​លី​គ​កំពូល​សហរដ្ឋអាមេរិក ខណៈ​ដែល​ក្លិប​ជា​ច្រើន​នៅ​ទីនោះ​សុទ្ធតែ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់បាន​កីឡាករ​រូប​នេះ ជា​ពិសេស​ក្លិប​ទើប​បង្កើត​ថ្មី Inter Miami របស់​លោក David Beckham៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ