ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សំបូរ និង​​លន បញ្ញា ប៉ះ​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ចុង​ក្រោយ​​ពានរង្វាន់​កម្ពុជា​សង្វៀន​​គុន​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ រដូវ​កាល​ទី​៤​ជុំ​ទី​១​ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​១៥ សីហា​ខាង​មុខ​នេះ ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​។​ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ គង់…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ រដូវ​កាល​ទី​៤​ជុំ​ទី​១​ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​១៥ សីហា​ខាង​មុខ​នេះ ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​។​ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ គង់ សំបូរ មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ ដែល​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ ពេល​នេះ នរណា​នឹងក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជុំ​ទី​១​។

ចំពោះ​អ្នក​ឡើង​មក​ដល់​វគ្គ​នេះ សុទ្ធតែ​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ដូច​គ្នា​ហើយ​ពេល​នេះ​ពួក​គេ​ត្រូវ​ប្រកួត​គ្នា​ដណ្ដើមយក​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ជុំ​ទី​១​ដើម្បី​បន្តដំណើរ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​ជាមួយ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ជុំ​ទី​២​ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​ធំ ។

ទោះបី​ភាគី​ទាំង​សងខាង​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​រៀងខ្លួន​ក្នុង​ការ​ដណ្ដើម​យក​តំណែង​មួយ​នេះ ប៉ុន្តែ​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​ហាក់​មាន​ជំនឿ​ចិត្ត​លើ​គង់ សំបូរ​ច្រើន​ជាង ព្រោះ​កន្លង​មក​ពួក​គេ​ទាំង​ពីរ​គឺជា​មិត្ត​រួម​ក្លិប​តែ​មួយ ហើយ​កីឡាករ​គង់ សំបូរ​គឺជា​សិស្ស​ច្បង​ទៀត​ផង ។​បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​វិញ​នោះ គង់ សំបូរ ធ្លាប់​ប្រឡូក​យូរ​ជាង និង​មាន​កម្លាំង​ស៊ុ​ហ្វ​រឹង​មាំ​ជាង​លន បញ្ញា ទើប​គេ​ហ៊ាន​និយាយ​ថា ការ​ប្រកួត​លើក​នេះ គង់ សំបូរ​ស៊ី​ផុយ​តែ​ម្ដង​។

ទោះបី​យ៉ាងណា​សម្រាប់​អ្នកគាំទ្រ លន បញ្ញា​វិញ​គេ​តែងតែ​គិត​ថា មិន​ទាន់​ឡើង​សង្វៀន​ប្រកួត​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ខ្លាំង​អ្នក​ណា​ខ្សោយ​នោះ​ទេ ព្រោះ​អី​មួយ​រយៈ​មកនេះ លន បញ្ញា ថ្វីដៃ​ប្រកួត​របស់​គេ​ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ជា​ពិសេស​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​មកនេះ មិនសូវ​ដែល​ចាញ់​ឡើយ ។ លើក​នេះ​គឺជា​ការ​ប្រកួត​ដ៏​សំខាន់​បំផុត ដើម្បី​ប្រជែង​យក​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​ដែល​មានទឹកប្រាក់​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​ឯណោះ ។

ដូច្នេះ​គង់ សំបូរ មិន​អាច​លេងសើច​បាន​ទេ បើមិន​ដូច្នោះ​ច្បាស់​ជា​ត្រូវ​បាក់មុខ​ក្រោម​កណ្ដាប់
សិស្ស​ប្អូន​លន បញ្ញា ជាក់​ជា​មិន​ខាន ។

ចំណែក​កីឡាករ ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​កីឡាករ ឈាន ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ ចំណែក​គូ​មិត្តភាព​វិញ កីឡាករ យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវ​ឡើង​ប្រកួត​សងសឹក​ជាមួយ កីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ