ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដ៏​ធំ​​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ គ្មាន​ការ​បង្ក្រាបទេ


រាជធានី​ភ្នំពេញ ៖ ទីតាំង​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី ដ៏​ធំ​មួយ ស្ថិត​នៅ​លើ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី (ជាន់​ទី​៣) យីហោ «មណ្ឌល​កម្សាន្តវ៉ា​ន់​ដា» ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ បាន​បើក​ដំណើរការ​លេង​យ៉ាង​រលូន ដោយ​ពុំ​មានការ​ចុះ​បង្ក្រាប ខ​ណះ​ទីតាំង​ល្បែង​ខុសច្បាប់​មួយ​នេះ កន្លង​មក​ធ្លាប់​ត្រូវ​បាន​ចុះ​បង្ក្រាប និង​ណែនាំ​អោយ​បិទ​ជា​ច្រើន​លើក​ផង​ដែរ ពី​សំណាក់​ក្រុម​អាជ្ញាធរ ។

ជា​រៀងរាល់ថ្ងៃ គេ​តែង​ស​ង្គេ​ត​ឃើញ​មាន​ក្រុម​ក្មេង​ស្ទាវ រួម​មាន​ចាស់​ក្មេង តែង​នាំ​គ្នា​ពពាក់ពពូន​ចូល​ទៅ​ទីតាំង​ល្បែង​ខាងលើ​នេះ ដើម្បី​លេង​ហ្គេ​ម​បាញ់​ត្រី ដែល​ជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់ ។ ទន្ទឹម​នឹង​នោះ​ នៅ​ទីតាំង​នេះ មិនមែន​មាន​តែ​ទូ​ហ្គេ​ម​បាញ់​ត្រី​នោះទេ ក៏​មាន​ល្បែង​កម្សាន្ត​ផ្សេង​ៗ ដែល​ជា​ប្រភេទ​ភ្នាល់​ចាញ់​ឈ្នះ​ជា​ច្រើន​ទៀត ផង​ដែរ ។

ទីតាំង​នេះ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា បើក​លេង​ដំណើរ​ទាំង​យប់​ថ្ងៃ ពិសេស នៅ​ពេល​យប់​តែង​មាន​ក្រុម​ក្មេង​ស្ទាវ និង​ក្មេង​ទំនើង​ជា​ច្រើន តែង​ចូល​ទៅ​លេង​កម្សាន្ត ។

ពិនិត្យ និង​មាន​វិធាន​ការណ៍​ចំ​ពោះ​​ទីតាំង​ល្បែង​ខុសច្បាប់​ដ៏​ធំ​នេះ​ផង​ដែរ ព្រោះ​​ថា ទីតាំង​ដែល​មាន​ល្បែងស៊ីសង គឺជា​ប្រភព នៃ​ការ​បង្ក​អោយ​មាន​បទល្មើស និង​អំពើ​អ​ន្តិ​សុខ​ផ្សេង​ៗ​ដល់​សង្គម​ជាតិ ដែល​បង្ក​ឡើង​ពី​សំណាក់​ក្រុម​អ្នក​ចាញ់ តែ​នាំ​គ្នា​ប្រព្រឹត្តិ អំពើ​លួចប្លន់ជាដើម ។

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ