ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាងស្រាថ្នាំ ម្ខាងស្រាបៀរ! កម្មករ​២ក្រុមផ្ទុះឆាកប្រយុទ្ធ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្មករ​សំណង់​២​ក្រុម​បាន​ផឹកស៊ី​ក្បែរ​គ្នា ​ដោយ​ភាគី​​ម្ខាង​ផឹកស្រា​ថ្នាំ​ចំណែក​ភាគី​ម្ខាង​ទៀត​ផឹកស្រា​បៀរ លុះ​ក្រោយមក​ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សម្ដីគ្នា​ រហូត​ក្លាយទៅជា​អំពើ​ហឹ​ង្សា​វាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្ដាល​ឲ្យ​​បាត់បង់ជីវិត​បុរស​ម្នាក់​ ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរ​ព​ទ្យ​ព្រះ​កុសុម ចំណែក​ច្រើន​នាក់​ទៀត​រង​របួសធ្ងន់​និង​ស្រាល​ហើយ​បាន​រត់​គេ​ចខ្លួន​​បាត់​អស់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ​ ៖ កម្មករ​សំណង់​២​ក្រុម​បាន​ផឹកស៊ី​ក្បែរ​គ្នា ​ដោយ​ភាគី​​ម្ខាង​ផឹកស្រា​ថ្នាំ​ចំណែក​ភាគី​ម្ខាង​ទៀត​ផឹកស្រា​បៀរ លុះ​ក្រោយមក​ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សម្ដីគ្នា​ រហូត​ក្លាយទៅជា​អំពើ​ហឹ​ង្សា​វាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្ដាល​ឲ្យ​​បាត់បង់ជីវិត​បុរស​ម្នាក់​ ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរ​ព​ទ្យ​ព្រះ​កុសុម ចំណែក​ច្រើន​នាក់​ទៀត​រង​របួសធ្ងន់​និង​ស្រាល​ហើយ​បាន​រត់​គេ​ចខ្លួន​​បាត់​អស់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​រោង​កម្មករ​ស្នាក់​នៅបុរី​​មួយកន្លែង​ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ទី​២ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ​ដែល​បាត់បង់ជីវិត​ឈ្មោះ មួន រើ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរកម្មករ​សំណង់​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ និងមានស្រុក​កំណើត​នៅ​ក្នុង​ខេត្តព្រៃវែង ។ ចំណែក​ជន​ដៃដល់ឈ្មោះ សុខា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅរោង​ក្បែរ​គ្នា ហើយ​មានស្រុក​កំណើត នៅ​ខេត្តព្រៃវែង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាង​​លើ ភាគី​​ខាងជនរងគ្រោះ​មាន​គ្នា​ចំនួន​៣​នាក់​បាន​នាំ​គ្នា​ផឹក​ស្រា.ស ចំណែកឯ​ភាគី​ជន​ដៃដល់​មាន​គ្នា​ចំនួន​៥​នាក់​បាន​ជុំ​គ្នា​ផឹកស្រា​បៀរ​នៅ​ជិត​នោះ​ដែរ ​។ ​លុះ​ក្រោយមក ​ស្រាប់តែ​មាន​ទំនាស់​ពា​ក្យ​សម្ដី​គ្នា​កើតឡើង ហើយ​ជន​រង​គ្រោះបាន​យក​ញញួ​រ​ស្ទុះ​ទៅ​វាយ​ក្បាល​​ជនសង្ស័យ បណ្តាល​ឱ្យ​​បែកក្បាល​រង​របួស​ត​យ៉ាងដំណំ ។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​បន្ត​ថា ​ខណៈនោះ​​ជនសង្ស័យ​ និង​បក្ខពួក​បាន​​ទាញ​យក​ដំបង​ឈើ​លើកគ្នា​ចូល​វាយ​តបត​វិញ បណ្តាល​ឲ្យ​​ជនរងគ្រោះ​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​ ប៉ុន្តែ​ដោយសារ​ជនរងគ្រោះ​រង​របួសធ្ងន់ធ្ងរពេក ក៏​បាន​​បាត់បង់ជីវិត​នៅ​វេលា​ម៉ោង​៩​យប់ថ្ងៃ​ដដែល​នោះ​ ហើយ​សព​ត្រូវ​បាន​​តម្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​នោះ ចំណែក​អ្នក​រង​របួស​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ភាគី​ទាំង​សងខាង​ចំនួន​៧​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​អស់​។

តាម​ប្រភព​​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍​ដែរ​ ប៉ុន្តែ​នឹង​​ធ្វើការ​ស្រាវជ្រាវ​មួយ​ជំ​ហ៊ាន ហើយ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​សព​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ព្រមទាំង​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​កាលពី​យប់​នោះ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ