ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ត្រូវ​ចាប់​ខ្លួន​ បន្ទាប់​ពី​​ឆែក​ឆេរ​ក្នុង​ផ្ទះ​រក​ឃើញ​របស់ច្បាប់​​ហាម​ឃាត់​​ជា​ច្រើន​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ភ្លាម​ៗ បន្ទាប់​ពី​ចូល​ឆែកឆេរ​ក្នុងផ្ទះ​រក​ឃើញលាក់​ទុក​សារធាតុ​ញៀន​ដែល​ច្បាប់​ហាមឃាត់ ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៣​រសៀល…

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ភ្លាម​ៗ បន្ទាប់​ពី​ចូល​ឆែកឆេរ​ក្នុងផ្ទះ​រក​ឃើញ
លាក់​ទុក​សារធាតុ​ញៀន​ដែល​ច្បាប់​ហាមឃាត់ ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែ
សីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៣​រសៀល នៅ​ក្នុងផ្ទះ​របស់​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​នោះ បន្ទាប់ ពី​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​មក​ថា មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​កំពុង​សម្ងំ​នៅ​ក្នុងផ្ទះ ស្ថិត​នៅ​ភូមិ សង្កាត់​ខាងលើ​កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ ក្រោម​កិច្ច​ចង្អុល​បង្ហាញ​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​បាន​ការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ ក៏​បាន​​សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​រលាប និង​អាជ្ញាធរ​មូល​ដ្ឋា​ន ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់ ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​និង​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​២១​កញ្ចប់ ក្នុង​នោះ​ធំ​១​កញ្ចប់ ជញ្ជីង​១​គ្រឿង ថង់​ប្លា​ស្ទិ​ក​សម្រាប់​ច្រកថ្នាំ​ញៀន ទុយោ​ជ័រ​សម្រាប់​ជក់ ដែកកេះ កាំបិត​កែ​ច្នៃ​២ និង​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ផ្ទះ​ម្នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង​ដែល​ជា​មធ្យោ​បាយ​បម្រើ​សកម្មភាព​ក្នុង​ការ​ចែកចាយ​សារធាតុ​ញៀន​ផង​ដែរ ។ ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ ឆុ​ន សុភា​រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ ។
ជនសង្ស័យ​ជា​មុខសញ្ញា​ឈ្មោះ ឆុ​ន សុភា​រី រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ