ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក JOE BIDEN ជ្រើសរើស​ព្រឹទ្ធ​សមាជិកា​ស្បែក​ខ្មៅ​ម្នាក់​ជា​បេ​ក្ខ​នារី​អនុ​ប្រធានាធិបតី

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បេក្ខជន​ប្រធានាធិបតីនៃ​គណបក្ស​ប្រជាធិបតេយ្យ លោក JOE BIDEN ប្រកាស​នា​ថៃ្ង​ទី​១១ សីហា​ថា លោក​បានជ្រើសរើស​ព្រឹទ្ធ​សមាជិកា​ស្បែក​ខ្មៅ​លោកស្រី KAMALA…

សហរដ្ឋអាមេរិក ៖ បេក្ខជន​ប្រធានាធិបតីនៃ​គណបក្ស​ប្រជាធិបតេយ្យ លោក JOE BIDEN ប្រកាស​នា​ថៃ្ង​ទី​១១ សីហា​ថា លោក​បានជ្រើសរើស​ព្រឹទ្ធ​សមាជិកា​ស្បែក​ខ្មៅ​លោកស្រី KAMALA HARRIS អាយុ​៥៥​ឆ្នាំ ជា​បេ​ក្ខ​នារីអនុ​ប្រធានាធិបតី​របស់​លោក ដើម្បី​តតាំង​ជាមួយ
លោក​​ដូ​ណា​ល់ ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​៣ វិ​ចិ្ឆ​កា​ខាង​មុខ​នេះ ដោយ​ប្រសិនបើ​លោក​ជាប់​ឆ្នោត នោះ​លោកស្រី​នឹង​ក្លាយជា​អនុ​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​សហ​រដ្ឋអាមេរិក ។

លោក JOE BIDEN អាយុ​៧៧​ឆ្នាំ ជា​អតីតអនុ​ប្រធានាធិបតី​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​ថា ខ្ញុំ​មាន​កិត្តិយស​ប្រកាស​ថា​ខ្ញុំ​បាន​ជ្រើសរើស​លោកស្រី KAMALA HARRIS ជាយុទ្ធ​នារី​ការពារ​ដោយ​អង់អាច​ក្លាហាន​បណ្ដា​វណ្ណៈ​របស់​ប្រជាជន និង​ជា​អ្នកបម្រើ​រដ្ឋ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ចំណោម​អ្នកបម្រើ​រដ្ឋ​សំខាន់​ៗ ជា​បេ​ក្ខនារី​អនុ​ប្រធានាធិបតី​របស់ខ្ញុំ ។

លោកស្រី​ពិត​ណាស់​ដែល​សម្លឹង​រហូត​ដល់​ប៉ង ប្រជែង​យក​តំណែង​ប្រធានាធិបតី​អា​មេ​រិ​កក្នុង​​ឆ្នាំ​២០២៤​នោះ មាន​ឪពុក​ជា​ជនជាតិ​ហ្សា​ម៉ា​អ៊ី​ក​និង​ម្ដាយ​ជា​ជនជាតិ​ឥណ្ឌា ហើយ​បាន​រីក​ធំធាត់​នៅ​ក្រុង OAKLAND រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។

កាល​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៦០​លោកស្រី​មាន​មោទនភាព​ក្នុង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​ពលរដ្ឋ​សម្រាប់​មាតា​បិតា​របស់​លោកស្រី​ជា​ជនអន្តោប្រវេសន៍ ។ ឪពុកលោកស្រី​ជា​សាស្ត្រាចារ្យ​ខាង​សេដ្ឋកិច្ច​ហើយ​ម្ដាយ​ដែល​ពេល​នេះ​បាន​ទទួលមរណភាព​បាត់​ហើយ​ជា​អ្នក​ស្រាវជ្រាវ​ពី​សេស​លើ​ជំងឺមហារីក​ដោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ