ប្រទេសនានាលើសាកលលោកតែងតែមានផ្កាជានិមិត្តរូបជាតិរបស់ខ្លួន ដូចជាកម្ពុជា គឺផ្ការំដួលជានិមិត្តរូបជាតិ ។ ចុះផ្កាឈូកជានិមិត្តរូបប្រទេសណា ? នៅក្នុងសង្គមកម្ពុជា ផ្កាឈូកជាផ្កាសក្ការៈ គឺសម្រាប់បូជាព្រះ ។
ផ្កាឈូកគឺជាផ្កាជាតិរបស់ប្រទេសឥណ្ឌា ។ ជាផ្កាសម្រាប់ជាសក្ការៈបូជា ហើយមានឋានៈខ្ពង់ខ្ពស់ក្នុងសិល្បៈ និងនិទានទេវកឋារបស់ឥណ្ឌា ។ ផ្កាឈូកក៏ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ក្នុងវប្បធម៌ឥណ្ឌាតាំងពីបុរាណកាលមក ។
បច្ចុប្បន្ននេះប្រទេសឥណ្ឌាសម្បូរទៅដោយភូតគាម តាមតួលេខបង្ហាញឲ្យឃើញថាឥណ្ឌាជាប់ចំណាត់ថ្នាក់ទី១០នៅលើពិភេពលោក និងចំណាត់ថ្នាក់ទី៤នៅអាស៊ីក្នុងភាពសម្បូររុក្ខជាតិចម្រុះ ។ នេះបើតាមការស្រាវជ្រាវនាពេលកន្លងមកលើតំបន់ភូមិសាស្ត្រប្រហែល៧០កន្លែងដោយក្រុមស្រាវជ្រាវភូតគាមសាស្ត្រឥណ្ឌា(BSI) ៕
ចែករំលែកព័តមាននេះ