លោកផ្កាយ១លេងមួយក្ឌាំង​​ក្នុង​ហាង​​ផឹកស៊ី​​​បើក​​សម្ពោធ​​​ថ្មី​​សន្លាង


រាជធានីភ្នំពេញ ៖ លោក​ផ្កាយ​១​ម្នាក់​​ដែល​គេ​ស្គាល់​ថា ​ជា​អនុប្រធាន​នាយកដ្ឋាន មាន​ជម្លោះ​ក្នុង​ហាង​ផឹកស៊ី ស្រាប់តែ​ដក​កាំភ្លើង​គំរាម​គូជម្លោះ​ ហើយ​ព្យាយាម​រត់គេច​ផ្អើល​សមត្ថកិច្ច​ដេញ​តាម​ឆ្លង​ខណ្ឌ​ធ្វើការ​ឃាត់ខ្លួន​បាន​មក​វិញ​ នៅ​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ ទី​១២ ​សីហា ឆ្នាំ​២០២០ នៅ​ចំណុចហាង​ផឹកស៊ី​យីហោ «វិមាន​ព្រិល» ស្ថិត​​​តាមបណ្ដោយ​ផ្លូវ១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​ ដែល​ម្ចាស់​ហាងត្រូវបានស្គាល់ មានឈ្មោះ លី​លី ស្នាក់​នៅផ្ទះ​១៣៦ ក្នុងហាង​«វិមាន កែវ​ព្រិល»​តែម្តង ។

ប្រភពបន្តថា បុរស​ដែល​ដក​កាំភ្លើងខ្លីគំរាម ត្រូវ​បានឱ្យ​ដឹង​​មាន​ឈ្មោះ ជិន សាមី​ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អនុប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង់សន្តិសុខ​ឯកជន មាន​ឋានន្តរ​ស័ក្ដិ​ជា​ឧត្ដមសេនីយ៍ត្រីពាក់​ផ្កាយ​១ សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​ម៉ាក​CF 98 មួយ​ដើម និង​រថយន្ត​ឡិច​​ស៊ី​ស RX400h ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល 2-7119 មួយ​គ្រឿង​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​បុរស​ខាងលើបាន​ចូល​ទៅ​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន «វិមាន​​ព្រិល» ដែល​ជា​ភោជនីយដ្ឋាន​ទើប​នឹងបើក​សម្ភោ​ធ​នៅ​យប់​នេះ​ (ថ្ងៃកើតហេតុ) ខណៈ​ពេល​អង្គុយ​ផឹកស៊ី​បាន​បន្តិច ​ស្រាប់តែ​ឌឺដង​ដាក់​គ្នា​ជាមួយ​នឹង​អ្នក​ដែល​អង្គុយ​ផឹកស៊ី​នៅ​តុ​ក្បែរ​នោះដែល​គេ​ដឹង​ថា ​ជា​សមត្ថកិច្ច​ដូច​គ្នា​ដែរភ្លាម​ៗ​នោះ ​ត្រូវ​បាន​ម្ចាស់​ហាង​នាំ​គ្នា​ឃាត់ ទើប​បុរស​ផ្កាយ​១​បាន​បើករថយន្ត​ចេញ​ទៅ​ក្រៅ​បាត់ ។

ប្រភព​​​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក បុរស​ផ្កាយ​១​បាន​បើករថយន្តឡិច​ស៊ី​ស របស់​ខ្លួន​ត្រលប់​មក​វិញ​បានមក​ឈប់​នៅ​ខាង​មុខ​ហាង រួច​ហើយក៏​បាន​ដក​កាំភ្លើងខ្លី អាមេ​គំរាម​អ្នក​នៅ​ក្នុង​ហាង​ផឹកស៊ី គាប់​ជួន​ពេល​នោះ​ដែរ​ មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ល្បាត​នៅ​ទីនោះ​ឃើញ ស្រាប់តែ​បុរស​ខាងលើ​បាន​ព្យាយាម​បើករថយន្ត​ដើម្បី​រត់គេច តែ​ពេល​នោះ​ដែរ ។

កម្លាំង​សមត្ថកិច្ច​បាន​បោះដៃ​តាម​វិទ្យុទាក់ទង អោយ​គ្រប់​បណ្ដា​ខណ្ឌ​ជួយ​ឃាត់​តាម​ភិនភាគ​រថយន្ត​រហូត​ដល់​ចំនុច​ផ្លូវជាតិ​លេខ​១ ជិត​សាលា​អន្តរជាតិ​ប៊ែ​ល​ធី សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ទើប​ឃាត់​រថយន្ដ និង​អ្នកបើកបរ ព្រមទាំង​ដកហូត អាវុធ​ខ្លី ម៉ាក CF98 ពណ៌​ខ្មៅ មួយ​ដើម ទើប​កម្លាំង​សមត្ថកិច្ច នាំ​ខ្លួន​បុរស​ខាងលើ ទៅ​ធ្វើការ​សាកសួរ​នៅ អធិការ​នគរបាល​ខណ្ឌចំការមន​តែ​ម្ដង​ទៅ ។

ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​ក៏​​ដូច​ជា​ភាគី​ជនសង្ស័យ មិន​ទាន់​បានបំភ្លឺពី​ដើមទង​នៃ​ជម្លោះ​រហូត​ឈាន​ដល់​ដក​កាំភ្លើង​គំរាម​បាញ់​នេះ​អោយ​ច្បាស់​នៅឡើយ​ទេ ។ បើ​តាម​ប្រភព​ក្រៅផ្លូវការ​បាន​ខ្សឹប​ខ្សឺ​វ​គ្នា​ថា​អាច​មក​ពី​ការ​កាច់​កុង​រឿងស្រី​ញី​នៅ​ក្នុង​ហាង ។

បន្ទាប់​ពី​ឃាត់ខ្លួន​បុរស​ផ្កាយ​១​បាន​ហើយ សមត្ថកិច្ច​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការ​ខណ្ឌចំការមន​ដោយ​ស្ងាត់ឈឹង មិន​បាន​ប្រាប់​ព័ត៌មាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ​ករណី​ខាងលើ បណ្តាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​មិន​អាច​សុំ​ការបំភ្លឺ​បាន​ ប៉ុន្តែ​គេសង្ស័យថា អាចបណ្តាលមកពី​រឿងសុំស្នេហ៍ស្រីស្អាត​​មិនបាន?

ព័ត៌មានបន្ថែម​នឹងមានផ្សាយនៅកាសែតកោះសន្តិ​ភាព ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ