នៅចាំ DJ Sdey អត់? ក្រោយបាត់មុខជាងមួយទសវត្សរ៍ពេលនេះត្រលប់មកសារជាថ្មីជាមួយកូនប្រុស H.E.N.G ក្នុងកម្មវិធីសម្ពោធស្មាតហ្វូនដ៏ល្បីមួយ… ! (វីដេអូ)


រាជធានីភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានដឹងហើយកាលពីថ្ងៃទី 9 សីហា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា VIP Pre-Experience Event ដោយមានអ្នកចូលរួមពីតារាល្បីៗប្រចាំក្រុមហ៊ុន OPPO គឺលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា លោក ជា វណ្ណារិទ្ធ ដៃគូអាជីវកម្មព័ត៌មានជាច្រើនស្ថាប័ន ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO ក៏បានប្រកាសពីការកក់ទុកមុនទាំងមិនដឹងតម្លៃ នឹងទទួលឱកាសពិសេសៗ ព្រមទាំងកាដូច្រើនសន្ធឹកសន្ធាប់ដោយ “កក់ទូរស័ព្ទ Reno4 ឈ្នះទូរស័ព្ទ Reno4“ ។

This image has an empty alt attribute; its file name is d8f49076534bfb6e3e46c3d93e2e13f6-1-1024x1024.jpg

អតីតតារារ៉េបជើងចាស់ DJ Sdey មានទេពកោសល្យខ្ពស់ និងល្បីល្បាញកក្រើកក្នុងវិស័យសិល្បៈកាលពីជាងមួយទសវត្សរ៍មុន ដែលមានបទល្បីៗផ្ទុះជាមួយនឹងអ្នកនាង ពេជ្រ សោភា ដែលបច្ចុប្បន្ននេះអ្នកនាងក៏ជាតារាតំណាងឲ្យក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បី ឈានមុខនៅកម្ពុជាផងដែរ ។ គួរបញ្ជាក់ផងដែរថា បទល្បីៗដែល DJ Sdey និង ពេជ្រ សោភា ច្រៀងរួមគ្នាមានបទ “Better Day”, “Ohh No” “Don’t walk Away” ព្រមទាំងបទល្បីៗជាច្រើនទៀត ។ ហើយអ្វីដែលគួរភ្ញាក់ផ្អើលខ្លាំងនោះគឺ DJ Sdey គឺជាឪពុកបង្កើតរបស់តារារ៉េបវ័យក្មេង H.E.N.G ដែលល្បីខាងលេងហ្គេម Reaction បទចម្រៀងល្បីៗ ធ្វើវីដេអូ Vlog ផ្សេងៗនៅលើបណ្តញសង្គម ដោយមានអ្នកចូលមើលជាច្រើនរាប់រយពាន់ views ក្នុងវីដេអូនីមួយៗ ។ អ្វីដែលប្លែកនោះគឺកាលពីយប់ថ្ងៃទី 10 សីហា អ្នកទាំងពីរប្រកាសនឹងចូលរួម Show ពិសេសមួយដែលរៀបចំដោយ OPPO នឹងសម្តែងរួមគ្នា នៅក្នុងកម្មវិធី I Can See Your Voice Special Edition by OPPO នាថ្ងៃទី 15 ខែសីហា វេលាម៉ោង 6 ល្ងាច លើកញ្ចក់ទូរទស្សន៍ហង្សមាស និងផ្សាយផ្ទាល់ផេគផ្លូវការរបស់ក្រុមហ៊ុន OPPO ។

This image has an empty alt attribute; its file name is 944b12f0891b8a8a7e45fb006a201fbf-909x1024.png

អាចនិយាយបានថា បន្ទាប់ពី DJ Sdey បាត់មុខពីសិល្បៈអស់រយៈពេលជាងមួយទសវត្សរ៍មុននេះគឺជាលើកទី 1 ហើយដែលលោកបានឡើងឆាកសម្តែងម្តងទៀត និងរួមគ្នាជាមួយកូនប្រុសបង្កើតរបស់លោក ។ បន្ទាប់ពីបានប្រើនិងតេស្ត OPPO Reno 4 ជាមួយកូន DJ Sdey បានបង្ហើបពីមុខងាររបស់ស្មាតហ្វូន OPPO Reno4 ដែលគាត់ពេញចិត្តចំនួន 4 ចំណុច ។ “ទី1 ថតវីដេអូទប់លំនឹងជំនាន់ថ្មី ថតវីដេអូ ទាំងកាមេរ៉ាមុខ និងកាមេរ៉ា ក្រោយ ដោយមិនបារម្ភពីការញ័រ ឬរង្គើ (Ultra-Steady Video Pro) ។ ទី 2 ថាមពលថ្មធំ 4015mAh រួមជាមួយនឹងបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាកតែ 2 នាទីបានពេញ 50% សាក 5 នាទីមើលវីដេអូបាន 2ម៉ោង ងាយស្រួលក្នុងការលេងហ្គេម មើល Youtube ដោយមិនខ្វល់ពីរឿងអស់ថ្ម។ ទី3 កាមេរ៉ា AI ថ្មីប្លែកនេះគឺបង្ហាញភាពលេចធ្លោរបស់អ្នក (AI Color Portrait Camera) និងថតវីដេអូបែប Monochrome Video ។ ទី 4 ការថតវីដេអូយឺតកម្រិត 960fps (Slow Motion) ងាយស្រួលក្នុងការថត Vlog វីដេអូផ្សេងៗរឹតតែងាយស្រួល ដោយសារតែថតបានគ្រប់ទម្រង់ គ្រប់រូបភាព គ្រប់តម្រូវការ ។”
ម៉្យាងវិញទៀត បើតាមបណ្តារសារព័តមានក្នុងស្រុកធំៗបានវិភាគថា OPPO Reno4 គឺមានសមត្ថភាពខ្លាំង កាមេរ៉ា AI បំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេក វិទ្យាថ្មីៗបែបវៃឆ្លាត (AI Enhanced Smart Sensor) ខ្លាំងហួសពីការស្មាន ពោលគឺសមត្ថភាព រូបរាងប្រណីត ស្តើងស្រាល មុខងារកាមេរ៉ា និងបច្ចេកវិទ្យាខ្លាំងជាងគេបើ ធៀបនឹងតម្លៃ បើធៀបនឹងស្មាតហ្វូនដទៃដែលមានតម្លៃក្រោម $400 នៅកម្ពុជា ។

This image has an empty alt attribute; its file name is b4204a0dbe786b2d53895d7ceb06c536-1024x1024.jpg

គួរបញ្ជាក់ផងដែរថា កម្មវិធី I Can See Your Voice Special Edition by OPPO ជាការរៀបចំឡើងដោយក្រុមហ៊ុន OPPO នឹងចាក់ផ្សាយនាថ្ងៃទី 15 ខែសីហា ឆ្នាំ 2020 វេលាម៉ោង 6 ល្ងាចតទៅនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស និងផ្សាយផ្ទាល់តាមផេគហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ពិសេសមានការចូលរួមពីតារាល្បីៗជាច្រើនរូបដូចជា ពេជ្រ សោភា, Step, រ៉េត ស៊ូហ្សាណា, DJ Sdey, H.E.N.G, Raven Blaze, កែវ សុខផេង, ចេននី, និងលោក ហេង វាសនា ដែលធ្វើឲ្យកម្មវិធីសម្ពោធនេះរឹតតែប្លែកជាងកម្មវិធីសម្ពោធស្មាតហ្វូនដទៃ និងជាចំណីចក្ខុថ្មីមិនធ្លាប់មានពីមុន ដើម្បីអបអរការចេញលក់ជាផ្លូវការនូវស៊េរីថ្មី OPPO Reno4 ។ ដូច្នេះ កុំភ្លេចតាមដានទស្សនា ដាក់ម៉ោងរោទិ៍ កម្មវិធីសម្ពោ ធអនឡាញស្មាតហ្វូនស៊េរីថ្មីនេះនៅយប់ថ្ងៃទី 15 ខែសីហា តាមទូរទស្សន៍ហង្សមាស និងផ្សាយផ្ទាល់ផេកហ្វេសប៊ុកផ្លូវការ OPPO ។ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ៖ ទូរស័ព្ទ OPPO Reno 4 ចំនួន 6 រង្វាន់ កាសឥតខ្សែ Enco Free ចំនួន 5 រង្វាន់ ដោយគ្រាន់តែទស្សនាការ Live, Comment និង Share អំឡុងពេល Live ផ្ទាល់ ។

This image has an empty alt attribute; its file name is a98a85a264e55c34dc4047a7bcd6d357-1024x1024.jpg

អ្វីដែលអតិថិជនដែលមិនគួររំលងនោះ គឺសម្រាប់អតិថិជនដែលបានកក់ទុក ទាំងមិនទាន់ដឹងតម្លៃ (Blind Pre Order) ចន្លោះប្រមាណ $349-$400 ដែលចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 15 ខែសីហា នោះនឹងទទួលបានឱកាសពិសេស និងកាដូជាច្រើនលើសពីការពឹងទុក ជាមួយនឹងកាដូពិសេស ដែលមានតម្លៃសរុបប្រមាណ $290 រួមមាន៖ ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល 6 ខែ បន្ថែមពីលើកាដូកក់ទុកមុន (Pre Order) ។ លើសពីកាដូធម្មតា និងអាចមានឱកាសឈ្នះទូរស័ព្ទ ដែលបានធ្វើការកក់ទុកមុនដោយហ្រ្វីៗ បន្ទាប់ពីចាប់រង្វាន់ក្នុងថ្ងៃសម្ពោធនោះផ្ទាល់តែម្តង ។ បន្ទាប់ពីថ្ងៃទី 15 ខែសីហា លោកអ្នកក៏នៅទទួលបានកាដូកក់ទុកមុន (Pre Order) តែមិនមានធានាលើអេក្រង់បែកដូរថ្មីឡើយ ប៉ុន្តែនឹងទទួលបានកាដូរួមមាន ៖ កាបូបយួរដៃសម្រាប់ធ្វើដំណើរ ចំនួនមានកំណត់ (តម្លៃ $49 ) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង 24សប្តាហ៍ (តម្លៃ $24) ។

កុំភ្លេចដាក់ម៉ោងរោទិ៍ រង់ចាំទស្សនាវីដេអូសម្ពោធពិសេស ដែលមានការចូលរួមពី DJ Sdey រ៉េបកក្រើកឆាក ! ពិសេសកក់ទូរស័ព្ទ ឈ្នះទូរស័ព្ទនាថ្ងៃ 15 សីហាខាងមុខនេះលើផេក OPPO ៕ អត្ថបទសហការ

ប្រញាប់ឡើងកាដូមានកំណត់ របស់ល្អកម្រមាន !

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ