Real សម្រេច​បន្ត​ឱ្យ​ខ្សែបម្រើ​ជប៉ុន​របស់​ខ្លួន​ទៅ​ក្រុម Villarreal ខ្ចី​ជើង​រដូវ​កាល​ក្រោយ


អេ​ស្ប៉ា​ញ ៖ ក្លិប Real Madrid បាន​ប្រកាស​ពី​ការ​សម្រេច​ឱ្យ​ខ្សែបម្រើ​ស្លាប​ជប៉ុន Takefusa Kubo របស់​ខ្លួន ទៅ​កាន់​ក្លិប Villarreal ខ្ចី​ជើង​សម្រាប់​រដូវ​កាល ២០២០-២១ ខាង​មុខ​។

បង្ហាញខ្លួន​ជាមួយ​ក្រុម Villarreal

ក្នុង​ដំណើរការ​នេះ Villarreal ត្រូវ​បង់ប្រាក់​ចំនួន ៣​អឺ​រ៉ូ (៣,៥​លាន​ដុល្លារ​) ដល់​ក្រុម Real Madrid ហើយ​និង​យល់ព្រម​ផ្គត់ផ្គង់​លើ​ប្រាក់​ឈ្នួល​ទាំងស្រុង​របស់ Kubo ពេញ​សម្រាប់​រយៈពេល​នៃ​រដូវ​កាល ២០២០-២១​។ សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន​វ័យ ១៩​ឆ្នាំ​រូប​នេះ នឹង​មានឱកាស​លេង​នៅ​ក្នុង​ពានរង្វាន់ Europa League រដូវ​កាល​ក្រោយ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Unai Emery បន្ទាប់​ពី Villarreal បាន​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ក្រប​ខណ្ឌ La Liga កាលពី​រដូវ​កាល ២០១៩-២០​។

បង្ហាញខ្លួន​ជាមួយ​ក្រុម Villarreal

សូម​រំលឹក​ថា Takefusa Kubo ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​គ្រូបង្វឹក​លោក Zinedine Zidane ដោយ​បាន​នាំ​យក​រូបគេ​ពី​ក្លិប FC Tokyo នៅ​លី​គ​កំពូល​ជប៉ុន ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer)​។ Kubo នៅ​ពុំ​ទាន់​បាន​បង្ហាញខ្លួន​សម្រាប់​ការ​ប្រកួត​ផ្លូវការ ជាមួយ​ក្រុម​ឈុត​ធំ Real Madrid នៅឡើយ​ទេ​។ ដោយ Real បានឱ្យ​រូបគេ​ទៅ​កាន់​ក្រុម Mallorca ខ្ចី​ជើង​កាលពី​រដូវ​កាល​មុន​។ ហើយ​នៅ​ទីនោះ គេ​ក៏​បាន​បង្ហាញខ្លួន​ចំនួន ៣៦​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៤​គ្រាប់​ផង​ដែរ​ ៕ (ដកស្រង់​ចេញពី Goal.com)

Kubo ជាមួយ Real Madrid
Kubo ជាមួយ Real Madrid
Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ