ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុះណាតែ​មាន​សាវក​ប្រព្រឹត្ត​ខុស​ទើប​ព្រះ​អង្គបញ្ញត្តិ​សិក្ខាបទ

3 ឆ្នាំ មុន

ជា​ប្រក្រតី​ព្រះពុទ្ធ​ទាំងឡាយ​មិន​ដែល​ប​ញ្ញ​តិ្ត​សិក្ខាបទ​មុន​ហេតុការណ៍​នោះ​ឡើយ ដរាបណា​នៅ​មិន​ទាន់​មានការ​ប្រព្រឹត្ត​ណាមួយ​ប្រាសចាក​ធម៌​វិន័យ ព្រោះ​ព្រះ​អង្គ​ទ្រង់​ការពារ​ការ​តិះដៀល​ដែល​នឹង​កើត​អំពី​មនុស្ស​ទាំងឡាយ​ថា កាល​សាវក​តាំងនៅ​ជា​ប្រក្រតី ហេតុ​អ្វី​ក៏​ព្រះ​សមណគោតម​ទ្រង់​បញ្ញត្តិ​សិក្ខាបទ ។ តាម​គម្ពីរ​វិន័យ​បាន​បរិយាយ​ថា កាលណា​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​មុន​ហេតុ​ការ​ណ៏​កើតឡើង​ប្រៀប​ដូច​ជា​ការ​ដាក់​ថ្នាំ​ដល់​បុគ្គល​ដែល​មិន​ទាន់​ឈឺ​យ៉ាង​ដូច្នោះ​ដែរ ហើយ​ច្បាស់​ណាស់​ថា កាល​ពួក​សាវក​មិន​ទាន់​មាន​កំហុស…

ជា​ប្រក្រតី​ព្រះពុទ្ធ​ទាំងឡាយ​មិន​ដែល​ប​ញ្ញ​តិ្ត​សិក្ខាបទ​មុន​ហេតុការណ៍​នោះ​ឡើយ ដរាបណា​នៅ​មិន​ទាន់​មានការ​ប្រព្រឹត្ត​ណាមួយ​ប្រាសចាក​ធម៌​វិន័យ ព្រោះ​ព្រះ​អង្គ​ទ្រង់​ការពារ​ការ​តិះដៀល​ដែល​នឹង​កើត​អំពី​មនុស្ស​ទាំងឡាយ​ថា កាល​សាវក​តាំងនៅ​ជា​ប្រក្រតី ហេតុ​អ្វី​ក៏​ព្រះ​សមណគោតម​ទ្រង់​បញ្ញត្តិ​សិក្ខាបទ ។

តាម​គម្ពីរ​វិន័យ​បាន​បរិយាយ​ថា កាលណា​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​មុន​ហេតុ​ការ​ណ៏​កើតឡើង​ប្រៀប​ដូច​ជា​ការ​ដាក់​ថ្នាំ​ដល់​បុគ្គល​ដែល​មិន​ទាន់​ឈឺ​យ៉ាង​ដូច្នោះ​ដែរ ហើយ​ច្បាស់​ណាស់​ថា កាល​ពួក​សាវក​មិន​ទាន់​មាន​កំហុស បើ​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​ឡើង ក៏​នឹង​បាន​ទទួ​ល​នូវ​ការ​ជំទាស់​តិះដៀល​ជាក់​ជា​មិន​ខាន ។

ដូចនេះ​លុះត្រាតែ​ពួក​សាវក​មាន​កំហុស​កើតឡើង​ហើយ ទើប​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​សិក្ខាបទ ប្រៀប​ដូច​ជា​រោគ​ដែល​កើតឡើង​ហើយ ទើប​គ្រូពេទ្យ​ដាក់​ថ្នាំ​ព្យាបាល​ជំងឺ​ដូច្នោះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ