ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២នាក់ធ្វើសកម្មភាពលើនារីម្នាក់ពេលយប់ លុះស្អែកឡើងអស់លក្ខណ៍​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល​ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ទូរស័ព្ទ​តាម​ដងផ្លូវ​យ៉ាង​សកម្ម​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពីនារីម្នាក់​បាន​សម្រេច​​ ហើយ​យកទៅលក់ ក៏ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវឃាត់ខ្លួន​បានម្នាក់​។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទីថ្ងៃ​ទី​៩ ខែសីហា…

ខេត្ត​កណ្ដាល​ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ទូរស័ព្ទ​តាម​ដងផ្លូវ​យ៉ាង​សកម្ម​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពីនារីម្នាក់​បាន​សម្រេច​​ ហើយ​យកទៅលក់ ក៏ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវឃាត់ខ្លួន​បានម្នាក់​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទីថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​ព្រែក​បា​ទ្បាត់​ឆឹង ស្ថិត​ក្នុងភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។

ជនសង្ស័យ​មាន​គ្នា​២​នាក់ ​ក្នុងនោះ​ម្នាក់​​ឈ្មោះ វី ម៉េ​ង​ហ៊​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ​ត្រូវ​​ឃាត់ខ្លួន និង​ម្នាក់ទៀត​​ឈ្មោះ មឿ​ន សុខ ម៉េ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង​ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​ គេចខ្លួន​បាត់​ ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហុង សុខ​ឡាំង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ​ខេត្តកណ្តាល ។

នគរបាល​បាន​ប្រាប់​អោយ​ដឹង​ថា កាលពីវេលាម៉ោង​៦​និង​​៣០នាទីយប់​​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ ២០២០ នារីរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​នៅ​ភូមិ​ព្រែក​ប៉ាន មក​ផ្សារ​ព្រែក​ឃ្លោក​ លុះ​ជិះ​មក​ដល់​គល់​ស្ពាន​ព្រែក​បាឡាត់​ឆឹង ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ធ្វើសកម្មភាព​​ឆក់​ទូរស័ព្ទ​ពី​​នារី​រង​គ្រោះ​បានសម្រេច​ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

តាម​ប្រភពដដែលបានបន្ត​ថា លុះ​មក​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទីថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា ជនសង្ស័យ​កំពុង​យក​ទូរស័ព្ទ​ទៅ​លក់​នៅ​ចំណុច​ឃុំ​តា​លន់ ។ ភ្លាម​នោះ​សមត្ថកិច្ច​​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​​ឈ្មោះ វី ម៉េ​ង​ហ៊​ង រួម​នឹង​វត្ថុ​តាង​យក​មក​ប៉ុ​ស្គិ៍ ដើម្បី​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​ ជនសង្ស័យបាន​សារភាព​ថា ខ្លួន​និង​​បក្ខពួកម្នាក់ទៀត​​ពិតជា​បាន​ឆក់​យក​ទូរស័ព្ទ​ពី​​នារីរងគ្រោះ​ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យម្នាក់​ត្រូវ​​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើ​ម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី​ ចំណែកម្នាក់ទៀត​កំពុង​តាមរក​ចាប់ខ្លួន​ ដើម្បី​យកមកផ្តន្ទាតាមច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ