ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានដុតចោល មិនមែនចាប់​ជាន់​ក​ដកស្លាបទេ?

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បង្ក្រាប និង​ឃាត់​ខ្កួ​ន​បុរស​ម្នាក់ និង រថយន្ត​ចំនួន…

ខេត្តសៀមរាប ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បង្ក្រាប និង​ឃាត់​ខ្កួ​ន​បុរស​ម្នាក់ និង រថយន្ត​ចំនួន ០១​គ្រឿង ម៉ាក Sienna ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA- 5077 ដឹក​គ្រឿងក្នុង​សត្វ​ជ្រូក គ្មាន​លិខិតអនុញ្ញាត រួច​យក​មក​កា​រិ​យា ល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

ហេតុការណ៍​ចុះ​ប្រតិបត្តិការ​ចាប់​រថយន្ត​ដឹក​បទល្មើស​នោះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០២​និង​២៧​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​០៩ ​សីហា ស្ថិត​នៅ​ចំណុច​រង្វង់​មូល​ក្បាល​ស្ពានថ្ម ក្បែរ​ព្រះរាជ​ដំណាក់ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១០​ខែសីហា​ឆ្នាំ​២០២០​នេះ​ថា ក្នុង​កិច្ច​ប្រ​តិ​បត្ត​ការ​នោះ​សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ចំនួន ០៤​កេស​ស្នោ ស្មើនឹង ១៣៦​គីឡូក្រាម​។ ក្នុង​នោះ​រួម​មាន​៖​ត្រចៀកជ្រូក​ចំនួន ០១​កេស ស្មើនឹង ៣៤​គីឡូក្រាម ពោះជ្រូក​ចំនួន ០២​កេស ស្មើនឹង ៦៨​គីឡូក្រាម អណ្តាត​ជ្រូក​ចំនួន ០១​កេស ស្មើនឹង ៣៤​គីឡូក្រាម ។

ប្រភព​បាន​បញ្ជាក់​ថា ចំពោះ​វត្ថុ​តាង​សមត្ថកិច្ច​យើង​បាន​សហការ​ជាមួយ មន្ត្រី នៃ​មន្ទីរ​ផលិតកម្ម និង​ប​សុ ព្យាបាល​សត្វ​ខេត្ត ធ្វើការ​ដុត​កម្ទេច​ចោល ហើយ​មធ្យោបាយ​ដឹក​ជញ្ជូន និង​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ឱ្យទៅ​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​មន្ត្រី​ជំនាញ ឱ្យធ្វើ​កិច្ច​សន្យា អប់រំ ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

ព័ត៌​មាន​បន្ថែម​មានផ្សាយជូន​នៅកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ