ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​«គោបា»ជាវត្ថុ​ស័ក្តិសិទ្ធិ អ្នក​ចាញ់​បោក​​ទឹក​ភ្នែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លក់​គោបា​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ថា​ ជា​វត្ថុ​ស័ក្តិសិទ្ធិឆបោក​ប្រាក់​អ្នក​ដ​ទៃ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សេចក្តីរាយការណ៍​បន្ត​ថា កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០​ ដោយ​មានការ​ចង្អុល បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក អុ​ិ​ន បូ​រ៉ា អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយការិយាល័យ​ព្រម​ហ្ម​ទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចុះ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​មួយ​ករណី​បាន​សម្រេច​។

គឺ​ករណី​ឆបោក (​លក់​វត្ថុ​ស័ក្តិសិទ្ធិ​គោបា​) ត្រង់​ចំណុច​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រិ​ន សុ​ភ័ក្ត្រ ហៅ រិ​ន សា​រ៉េ​ត ហៅ​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដើម្បី​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​ព្រហ្ម ទណ្ឌ ។ តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ រិ​ន សុ​ភ័ក្ត្រ ហៅ រិ​ន សា​រ៉េ​ត បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់ ជន​រង​គ្រោះ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ លើ​ទឹកប្រាក់​ចំនួន​១០០.០០០​ដុល្លារ​(១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ប្រាកដ​មែន ។

នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​សម្ភារ​៖
១-​រថយន្ត​១​គ្រឿង ម៉ាក Lexus RX 300 ផលិត​ឆ្នាំ​១៩៩៨ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ កំពង់ចាម 2C-2324 ។
២-​ទូរស័ព្ទ​៣​គ្រឿង ម៉ាក​ណូ​គៀ​ចុច​ពិល​ពណ៌​ខ្មៅ មួយ​គ្រឿង ម៉ាក​SAMSUNG NOTE9 ពណ៌​ព្រីង​ទំ មួយ​គ្រឿង និង​ម៉ាក​SAMSUNG ពណ៌​ស ។
៣-​លោហៈធាតុ ពណ៌​ខ្មៅ (​រូប​កូន​គោ​) ដាក់​ក្នុង​ប្រអប់​ពណ៌​ខ្មៅ​១​ឱ្យឈ្មោះ​ថា​គោបា ។
៤-​គាថា រុំ​ស្កុ​ត​១ ។
៥-​ប្រេង​សម្រាប់​លាប​វត្ថុ​(​កូន​គោ​ពណ៌​ខ្មៅ​) ។
៦-​ក្រណាត់​ស ។
៧-​ឈេ​ី​គូស​មួយ​ចំនួន​ធំ ។
៨-​គាថា ស្លឹក​រឹក​១ ។
៩-​ឯកសារ​ពាក់ព័ន្ធ ក្នុង​ការ​ទិញ​លក់​វត្ថុ​បុរាណ​មួយ​ចំនួន​ទៀត ។

ក្រោយ​ពី​ការ​សាកសួរ​បាន​ចម្លើយ​គ្រប់គ្រាន់ នឹង​ករណី​បង្ក្រាប​ជា​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ទើប​ចៅក្រម​ស៊ើប សួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​រូប​នេះ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ព្រំ សា​រឿ​ន នាយការិយាល័យ​អនុវត្ត​ដីកា បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សៀវ សុខ​នឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ចំនួន​៥​នាក់ ក្នុង​ករណី​ឆបោក​ប្រាក់​ចំនួន​១៥៩.៥០០ (​ដប់​ប្រាំ​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំ​រយ​ដុល្លារ​អា​មេ​រិ​ក​) តាម​រូបភាព​ឆបោក​លក់​សំរឹទ្ធិ​គោបា​នេះ​ដែល​ក្នុង​នោះ​ជនសង្ស័យ​មាន​បក្ខពួក​ចំនួន​២​នាក់ ប៉ុន្តែ​ចាប់​បាន​ម្នាក់ ។

ក្រោយ​ពី​ចាប់ខ្លួន​ឈ្មោះ ស៊ីវ សុខ​នឿ​ន បាន​សារភាព​ថា ខ្លួន​រួម​ជាមួយ​បក្ខពួក​ឈ្មោះ រិ​ន សុ​ភ័ក្ត្រ ហៅ រិ​ន សា​រ៉េ​ត ពិតជា​បាន​ប្រព្រឹត្ត​ករណី​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​៥ នាក់​នោះ​ប្រាកដ​មែន ។

ពេល​ចាប់ខ្លួន​ឈ្មោះ ស៊ីវ សុខ​នឿ​ន សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​សម្ភារ​រួម​មាន ៖
ក្រឡ​ពណ៌​ក្រហម​២ ខ្សែ​.​ក​អំបោះ​២​ខ្សែ ទូដែក​១ ក្រឡ​ទឹក​១ និង​អំបោះឆៅ​១​ដុំ ។
ក្រោយ​ពី​សាកសួរ​យក​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ស៊ីវ សុខ​នឿ​ន បាន​សារភាព​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ លោក ឡុ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ដីកា​ចាត់​ឲ្យ​ស៊ើបសួរ​ជំនួស​លេខ​៤៤១ ព្រ​ទ ចុះ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ របស់​លោក ស៊ លី​ន​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ស្រាវជ្រាវ​រក​សាវតា​ជាតិ​របស់​ឈ្មោះ រិ​ន សា​រ៉េ​ត ហៅ រិ​ន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដែល​ជា​បក្ខពួក​ម្នាក់​ទៀត រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​នឹង​ឃុំខ្លួន​ជនសង្ស័យ​រូប​នេះ​តែ​ម្តង​ទៅ ។

ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​នេះ​ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​ធ្វើ​សកម្ម ភាព​ប្រព្រឹត្ត​បទល្មើស​ចំនួន​២​ករណី សរុប​ទឹកប្រាក់​ប្រមាណ​ជាង​២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រឿង (​លក់​វត្ថុ​ស័ក្តិសិទ្ធិ​គោបា​) ការ​ពិត​វត្ថុ​គោបា​ក្លែងក្លាយ​សោះ ។ ចុង​ក្រោយ​ជន ឆបោក​ជាប់គុក​ទាំង​២​នាក់ ចំណែក​ជន​រង​គ្រោះ​មាន​តែ​ទឹកភ្នែក​ព្រោះ​អត់​បាន​ប្រាក់​មក​វិញ​ទេ​សូ​ម្បី​មួយ​ដុល្លារ ៕

អត្ថបទសរសេរ ដោយ