ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាត់សេចក្តី​ត្រូវ​វៀរ​អគតិ​ទាំង​៤​ដាច់ខាត

3 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា អគតិ​ទាំង​៤​ជា​ធម៌​នាំ​ឱ្យ​លម្អៀង ។ អ្នក​កាត់សេចក្តី​ប្រៀប​ដូច​ជា​អាជ្ញាកណ្ដាល សម្រាប់​ភាគី​ជម្លោះ​ទាំង​សងខាង តែ​កាលបើ​អ្នក​កាត់សេចក្តី​នោះ​កាត់​ក្ដី​ដោយ​គ្មាន​ភាព​យុត្តិធម៌ ឬ​ដោយ​លម្អៀង​ភាគី​ម្ខាង​ទៀត​នឹង​មិន​សុខចិត្ត​ឡើយ ហើយ​ភាព​តវ៉ា​ប្រាកដជា​កើត​មាន​ឡើង ។ ហេតុនេះ​អ្នក​កាត់សេចក្តី​គ្រប់​រូប​ត្រូវ​តែ​លះបង់​អគតិ​ទាំង​៤​ចោល…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា អគតិ​ទាំង​៤​ជា​ធម៌​នាំ​ឱ្យ​លម្អៀង ។ អ្នក​កាត់សេចក្តី​ប្រៀប​ដូច​ជា​អាជ្ញាកណ្ដាល សម្រាប់​ភាគី​ជម្លោះ​ទាំង​សងខាង តែ​កាលបើ​អ្នក​កាត់សេចក្តី​នោះ​កាត់​ក្ដី​ដោយ​គ្មាន​ភាព​យុត្តិធម៌ ឬ​ដោយ​លម្អៀង​ភាគី​ម្ខាង​ទៀត​នឹង​មិន​សុខចិត្ត​ឡើយ ហើយ​ភាព​តវ៉ា​ប្រាកដជា​កើត​មាន​ឡើង ។

ហេតុនេះ​អ្នក​កាត់សេចក្តី​គ្រប់​រូប​ត្រូវ​តែ​លះបង់​អគតិ​ទាំង​៤​ចោល ព្រោះថា​ក្នុង​នាម​ជា​អា​ជ្ញាកណ្ដាល យើង​មិន​អាច​លម្អៀង​ទៅ​កាន់​ខាង​ណា​ម្ខាង​ឡើយ ព្រោះ​បើ​លម្អៀង​ខាងស្ដាំ នឹ​ង​​អយុត្តិធម៌​ចំពោះ​ខាងឆ្វេង ហើយ​បើ​លម្អៀង​ខាងឆ្វេង ច្បាស់​ជា​ខាងស្ដាំ​មិន​សុខចិត្ត ។

តើ​អគតិ​ទាំង​៤​យ៉ាងនោះ​មាន​អ្វីខ្លះ ? ១-​ឆន្ទាគតិ លម្អៀង​ព្រោះ​ស្រឡាញ់ ២-​ទោសាគតិ លម្អៀង​ព្រោះ​ស្អប់ ៣-​ភយាគតិ លម្អៀង​ព្រោះ​ភ័យ​ខ្លាច និង​៤-​មោហាគតិ លម្អៀង​ព្រោះ​មិនដឹង ព្រោះ​ល្ងង់ មិន​ច្បាស់​ការណ៍ ។

អគតិ​ទាំង​បួន​នេះ​ណាមួយ​កើត​មាន​ដល់​អ្នក​កាត់សេចក្តី​រូប​ណា ជា​ហេតុ​នាំ​ឱ្យ​អ្នកកាត់ក្តី​រូប​នោះ​ងាក​ទៅ​រក​ភាព​អយុត្តិធម៌​គឺ​ការ​កាត់សេចក្តី​មិន​មាន​តម្លាភាព ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ