ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ម្នាក់​ខឹងមេ ទៅបា.ញ់មេឃ​ជាង​​២០គ្រាប់​​រំសាយកំហឹង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​​នាយចំណង់ ស៊ុន ឌី​ណាត ដែល​ជា​មន្ត្រី​ប៉េ​អឹ​ម​ផ្នែក​អន្តរាគមន៍​ម្នាក់ និង​ជា​គ្រូ​ហ្វឹកហ្វឺន ផ្នែក​ការពារ​បាតុកម្ម ខឹង​ថ្នាក់លើ​របស់ខ្លួន​គាប​សង្កត់​ខ្លាំង​ពេក ទាញ​កាំភ្លើង​អាការ​៤៧​បាញ់​​​មេឃ​ជាង​២០​គ្រាប់…

ខេត្តសៀមរាប ៖ ​​នាយចំណង់ ស៊ុន ឌី​ណាត ដែល​ជា​មន្ត្រី​ប៉េ​អឹ​ម​ផ្នែក​អន្តរាគមន៍​ម្នាក់ និង​ជា​គ្រូ​ហ្វឹកហ្វឺន ផ្នែក​ការពារ​បាតុកម្ម ខឹង​ថ្នាក់លើ​របស់ខ្លួន​គាប​សង្កត់​ខ្លាំង​ពេក ទាញ​កាំភ្លើង​អាការ​៤៧​បាញ់​​​មេឃ​ជាង​២០​គ្រាប់ នៅ​កណ្តាល​ក្រុង​សៀមរាប ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តឱ្យបាត់​ក្តៅ​ចិត្ត ដោយសារ​រឿង​ផ្ទៃក្នុង ។ ពេល​បាញ់​ហើយ​ជន​បង្ក ក៏ មិន​បានរ​ត់ទៅ​ណា​ដែរ ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​បរទេស រហូត​ដល់​ថ្នាក់​ខេត្ត​ទៀត​ផង​។

ហេតុ​ការ​ណ៍​បាញ់បោះ​សេរី ដោយសារ​រឿង​ផ្ទៃក្នុង នៅ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់ ថ្ងៃ​ទី​៨​​ សីហា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។ បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ដែល​បាន​លួច​បង្ហើប​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​៩​ សីហា ថា ជន​បង្ក​មាន​ឈ្មោះ​ស៊ុន ឌី​ណាត មាន​ឋានៈ​ជា​នាយចំណង់ បាន​បាញ់​ដោយ​កាំភ្លើង អាកា​៤៧​(AK​47) ​អស់​ប្រមាណ​ជាង​២០​គ្រាប់​។​

សេ​ចក្តី​រាយការណ៍​បន្ត​ថា មន្ត្រី​ខាងលើ​មានការ​អាក់អន់ចិត្ត​ដោយសារ​ថ្នាក់លើ​មិនសូវ​ខ្វាយខ្វល់​ជាមួយ​គាត់ ដោយពេល​ខ្លះ​ពួក​គាត់​ឈឺ​ក៏​គ្មាន​នរណា​មក​មើល ជាដើម​…​។​មន្ត្រី​អាវុធហត្ថ​ខាងលើ គឺ​ត្រូវ​បាន​​បញ្ជូន​មក​ពី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឱ្យមក​ជួយ​កិច្ច​ការ​អន្តរាគមន៍ ក្នុង​ខេត្តសៀមរាប​។ ​

លោក​អនុសេនីយ៍ត្រី អៀង សំអាង ជំនួយ​ការ​អន្តរាគមន៍​នៃ​អាវុធហត្ថ​ខេត្តសៀមរាប បានឱ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​៩​ខែសីហា​ឆ្នាំ​២០២០​​នេះ​ថា ករណី​នេះ​លោក​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ ដោយសារ​លោក​បាន​សុំ​ច្បាប់​សម្រាក​១​ស​ប្តា​ហ៍​។ ​ចឹ​ង​ទេ​បើ​ចង់​ដឹង​ច្បាស់​ទាល់តែ​សួរ​មេបញ្ជាការ ទើប​ដឹង​ច្បាស់​។

ជុំវិញ​ករណី​នេះ​ដែរ ក្រុម​អ្នកកាសែត​ខេត្តសៀមរាប បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប តាម​ទូរស័ព្ទ នា​ល្ងាច​ថ្ងៃ​ទី​៩​ខែសីហា​ឆ្នាំ​២០២០ ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ​។ ចំណែក​សមត្ថ​កិច្ច​មូលដ្ឋាន​ខ្លះ​លើក​ឡើង​ថា ករណី​នេះ​ពួក​គាត់​មិន​លូកដៃ​ទេ​ដោយសារ​ជា​កងកម្លាំង​ដូច​គ្នា​។ រីឯ ពលរដ្ឋ ក្នុង ក្រុង និង ភ្ញៀវ​ទេសចរណ៍​ដែល​កំពុង​ដើរ​កម្សាន្ត​នៅ​ម្តុំ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម បាន​សម្តែង​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លឺ​ស្នូរ​គ្រាប់​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​បាន​ផ្ទុះ​ឡើង​នៅ​កណ្តាល​ក្រុងបែ​បនេះ ។​

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ករណី​បាញ់បោះ​សេរី​នៅ​ក្នុង​បរិវេណ​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត នេះ​ត្រូវ​បាន​ខាង​ការិយាល័យ​បុគ្គលិក នៃ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​រាប ហៅ​ជន​បង្ក​បាញ់បោះ ខាងលើ យក​មក​សួរនាំ​រួច​ហើយ តែ​ចំណាត់ការ​បន្ត​យ៉ាង​ណា​នោះ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​។ ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប រង់ចាំ​ទន្ទឹង​មើល​ថា តើ​វាសនា ជន​បង្ក ដែល​ខឹង​ថ្នាក់លើ​បាញ់បោះ​សេរី បង្អើល សត្វ​ប្រចៀវ កណ្តាល​ក្រុង​សៀមរាប ក្នុង​បរិវេណ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ទាំង​យប់​នោះ អាច​គេច​ផុត​ពី​ក្រញាំ​ច្បាប់​ដែរ ឬ ក៏​ថ្នាក់លើ ផ្លាស់​ប្តូរ​កន្លែងធ្វើការ​​ដោយសុវត្ថិភាព​បែបណានោះ មិនទាន់ដឹងនៅឡើយទេ …ចាំ​មើលទៀត !

ព័ត៌មានបន្ថែមកោះសន្តិ​ភាព​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ