ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​ជន​រង​គ្រោះ​ហើយ ក្រោយ​ត្រូវ​គេ​វាយ​ដល់​ក្នុងផ្ទះ​​ថែម​ទាំង​ចាប់ខ្លួន​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បងប្អូន​បង្កើត​២​នាក់​ដែល​រង​នូវ​ការ​វាយ​ធ្វើបាប​ពី​សំណាក់​គូកន​ត្រូវជា​មិត្តភក្តិ​របស់​​លោក​អធិការរង​ស្រុក​សំរោង​ទង​មួយ​រូប ដែល​ចូល​ទៅ​វាយ​បុរស​រង​គ្រោះ​ទាំង​២​នាក់​ដល់​ក្នុងផ្ទះ រួច​ចាប់ខ្លួន និង​កសាង​សំណុំរឿង​យក​ទៅ​ដាក់​ពន្ធនាគារ​នោះ ពេល​នេះ​ត្រូវ​បាន​ថ្នាក់លើ​ជ្រាប និង​ស្នើ​សុំ​ឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ហើយ​។ បើ​តាម​ប្រភព​ពី​បងប្រុស​របស់​បុរស​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​ពិតជា​អរគុណ​​ណាស់​ចំពោះ​ការ​ផ្សាយ​របស់​កោះសន្តិភាព…

ខេត្តកំពង់ស្ពឺ ៖ បងប្អូន​បង្កើត​២​នាក់​ដែល​រង​នូវ​ការ​វាយ​ធ្វើបាប​ពី​សំណាក់​គូកន​ត្រូវជា​មិត្តភក្តិ​របស់​​លោក​អធិការរង​ស្រុក​សំរោង​ទង​មួយ​រូប ដែល​ចូល​ទៅ​វាយ​បុរស​រង​គ្រោះ​ទាំង​២​នាក់​ដល់​ក្នុងផ្ទះ រួច​ចាប់ខ្លួន និង​កសាង​សំណុំរឿង​យក​ទៅ​ដាក់​ពន្ធនាគារ​នោះ ពេល​នេះ​ត្រូវ​បាន​ថ្នាក់លើ​ជ្រាប និង​ស្នើ​សុំ​ឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ហើយ​។

បើ​តាម​ប្រភព​ពី​បងប្រុស​របស់​បុរស​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​ពិតជា​អរគុណ​​ណាស់​ចំពោះ​ការ​ផ្សាយ​របស់​កោះសន្តិភាព បើ​គ្មាន​កោះសន្តិភាព​ទេ ប្អូនប្រុស​របស់​គាត់​ទាំង​ពីរ​នាក់​ច្បាស់​ជា​ត្រូវ​គេ​បញ្ជូន​យក​ទៅ​ដាក់​ពន្ធនាគារ​បាត់​ទៅ​ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត រូប​គាត់​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត លោកស្នងការ​មន្ត្រី​ការិយាល័យ​ជំនាញ ជា​ពិសេស​លោកស្រី​ព្រះរាជអាជ្ញា ដែល​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​ប្អូន​របស់​គាត់ និង​បាន​អនុញ្ញាតិ​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​សុចរិត​។ ក្នុង​នាម​សាច់ញាតិ​ជន​រង​គ្រោះ គាត់​ក៏​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ សូម​មេត្តា​ត្រួតពិនិត្យ​មន្ត្រី​ថ្នាក់​ក្រោម កុំ​ឲ្យ​អាង​ខ្លួន​មាន​អំណាច​ចេះ​តែ​ដើរ​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​បែប​នេះ​តទៅ​ទៀត​។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​រឿង​នេះ ក្រុម​គ្រួសារ​របស់​គាត់​ជា​អ្នកក្រ​ទាំង​ថវិកា និង​ធនធាន​មិន​ចង់​ឈ្នះ​ចាញ់​ជាមួយ​អ្នក​ណា​នោះ​ទេ សុំ​ត្រឹមតែ​យុត្តិធម៌​ត្រឹមត្រូវ​ទៅ គឺ​ក្រុម​គ្រួសារ​គាត់​សុខចិត្ត​ទៅ​ហើយ​។ ទោះជា​យ៉ាងណា គាត់​ក៏​សូម​ថ្លែងអំណរគុណ​ជា​ថ្មី​ម្ដងទៀត​ដែល​បាន​ស្រាវជ្រាវ​ពី​ដំណើរ​ដើមទង​តាំងពី​ដើម​រហូត​ដល់​ចប់ រួច​លើកយក​សាច់​រឿង​ពិតប្រាកដ​មក​ធ្វើការ​ផ្សាយ ។

ហើយ​គាត់​ក៏​មិន​មាន​ពាក្យ​អ្វី​និយាយ​ច្រើន​ដែរ ដោយ​យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់ រួម​ទាំង​ឪពុក និង​ម្ដាយ បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​លោកស្នងការ ជា​ពិសេស​ស្រី​ព្រះរាជអាជ្ញា​តែ​ម្ដង ដែល​បាន​អនុញ្ញាតិ​ឱ្យ​ត្រឡប់​មក​កាន់​លំនៅ​ដ្ឋា​ន​ជួបជុំ​ក្រុម​គ្រួសារ​វិញ​។

សូម​រំលឹក​ថា បុរស​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​មិត្ត​ភ​ក្កិ​លោក​អធិការរង​ស្រុក​សំរោង​ទង​មួយ​រូប ដែល​បុរស​ទាំង​ពីរ​ត្រូវ​បាន​មិត្តភក្តិ​របស់​លោក​អធិការរង ដែល​ចូល​ទៅ​វាយ​ដល់​ក្នុងផ្ទះ​តែ​ម្ដង ។

បើ​តាម​សាច់ញាតិ​បុរស​ទាំង​ពីរ​អះអាង​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​បុរស​ទាំង​ពីរ​ត្រូវ​ខ្សែ និង​បក្សពួក​របស់​លោក​អធិការរង​ចូល​មក​គេ​ដល់​ក្នុងផ្ទះ ហេតុ​អី​ក៏​ចាប់​តែ​បុរស​ទាំង​ពីរ​នាក់​នេះ? ឯ​បក្សពួក​របស់​លោក​អធិការរង បែរជា​មិន​ចាប់ខ្លួន​ទៅ​វិញ ។

សកម្មភាព​របស់​សមត្ថកិច្ច​ដែល​បាន​អះអាង​ថា សុទ្ធតែ​ជា​បញ្ជា​របស់​ថ្នាក់លើ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានការ​ថ្នាំងថ្នាក់ និង​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ធ្វើការ​លម្អៀង​ទៅ​រក​បក្ស​ពួក​របស់​ខ្លួន​ដែល​មាន​ខ្សែ​អាង​ជា​សមត្ថកិច្ច​នគរបាល​ស្រុក ជា​ពិសេស​គឺ​លោក​អធិការរង​ស្រុក​សំរោង​ទង​គោរព​តែ​ម្ដង ដែល​ជា​មិត្ត​ភ​ក្កិ​ជិត​ស្និទ្ធ​ជាមួយនឹង​ក្រុម​ជន​បង្ក​។

ការ​ឃាត់ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​3 ខែសីហា​ឆ្នាំ 2020 នៅ​ចំណុច​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ បុរស​ទាំង​ពីរ​ត្រូវ​បាន​ស្គាល់​ទី​1- ឈ្មោះ ហ៊​ល រុំ អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ ហ៊​ល រ៉ូ អាយុ​៣១​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​កន្លែង​កើតហេតុ​ដែល​ឃាត់ខ្លួន​ខាងលើ​។

យោង​តាម​ប្រភព​ពី​សាច់ញាតិ​បុរស​ទាំង​ពីរ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​1 សីហា​២០២០ កាលពី​ម៉ោង​១០​យប់ ឈ្មោះ ហ៊​ល​រ៉ូ បាន​ទាស់​សំដី​ជាមួយ​ឪពុក​ខ្លួន​ឈ្មោះ​សួង ឆែម អាយុ​62​ឆ្នាំ ដែល​ស្នាក់​នៅផ្ទះ​ជាមួយ​គ្នា ។ ពេល​នោះ​ឪពុក​បាន​លើកដៃ​រក​វា​ឈ្មោះ​ហ៊​ល​រ៉ូ (​កូន​) ស្រាប់តែ​ឈ្មោះ​ហ៊​ល​រ៉ូ លើកដៃ​គ្រវាស​ក​ក៏​ត្រូវ​ឪពុក​របស់​ខ្លួន​រក​ចង់​ដួល តែ​ត្រូវ​បានកូន​ចាប់​ជាប់​ហើយ​ក៏​ស្ងប់ស្ងាត់​ទៅ​។

សាច់ញាតិ​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​គេ​ឃើញ​ឈ្មោះ​យ័ន្ត ភ័​ក្រ ភេទ​ប្រុស អាយុ​40​ឆ្នាំ នៅផ្ទះ​ក្បែរ​គ្នា (​ភាគី​បង្ក​) ជាមួយ​បក្សពួក​២​នាក់​ទៀត​ក៏​ចូល​មក​វាយ​ឈ្មោះ​ហ៊​ល​រ៉ូ និង​ឈ្មោះ​រិ​ន ជា​ប្អូន​ដល់​ក្នុងផ្ទះ​តែ​ម្ដង បណ្ដាល​ឱ្យ​មាន​របួស​ជា​ទម្ងន់​។ បក្សពួក​របស់ យ័ន្ត​ភក្ត្រ ដែល​ព្រួត​គ្នា​ចូល​មក​វាយ​ភាគី ហ៊​ល​រ៉ូ និង​ហ៊​ល​រិ​ន រហូត​ដល់​ក្នុងផ្ទះ​នោះ​ត្រូវ​បាន​ស្គាល់ ទី​1-​ឈ្មោះ សេត រុំ អាយុ​38​ឆ្នាំ រស់នៅ​ភូមិ​ចំការ​បុស្ស ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង និង​ម្នាក់​ទៀត​មានឈ្មោះ​តាត់ គឹ​ម​ឈិ​ន ភេទ​ប្រុស អាយុ​35​ឆ្នាំ រស់នៅ​ភូមិ​ស្រូល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ចូល​មក​វាយ​គេ​ដល់​ក្នុងផ្ទះ​ហើយ​នោះ ទាំង​សងខាង​មាន​របួស​ដូច​គ្នា ពេល​នោះ​ស្រាប់តែ​ភាគី​របស់ យ័ន្ត​ភ័ក្ត្រ និង​សេត​រុំ ព្រម​តាត់ គឹ​ម​ឈិ​ន ដែល​គេ​ដឹង​ថា គឺជា​មិត្តភក្តិ​ជិត​សិទ្ធិ​ជាមួយ​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​មួយ​រូប​បាន​តេ​ទូរស័ព្ទ​ហៅ​លោក​អធិការរង​រូប​នោះ​ឲ្យ​មក​ជួយ​អន្តរាគមន៍​។

ដូច​អ្វី​ដែល​មើលឃើញ​មែន គឺ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កើតហេតុ​ដែល​ដឹង​រឿង​នឹង​បានឃើញ​ហេតុ​ការណ៍​នោះ​បាន​និយាយ​ប្រាប់​ថា ពេល​ដែល​លោក​អធិការរង​រូប​នោះ​មក​ដល់​បាន​ដោះ​អាវ ហើយ​ស្រែក​ឡូឡា​ហៅ​ឈ្មោះ​ហ៊​ល រ៉ូ និង​ហ៊​ល​រិ​ន ឲ្យ​ចេញ​មក​ក្រៅ​ផ្ទះ​វាយ​ជាមួយ​ខ្លួន​ទៀត​ផង ។ អធិការរង​នគរបាល​ស្រុក​សំរោង​ទង​រូប​នោះ​ត្រូវ​បាន​ស្គាល់​ថា មានឈ្មោះ ប៉ែន ចំរើន ជា​អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ទៀត​ផង​។

អ្នក​ដែល​ឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​លាន់មាត់​ថា ខ្លួន​គឺជា​សមត្ថកិច្ច​ដែល​មាន​តួនាទី​បុណ្យ​សក្តិ និង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ មិន​គួរ​ណា​បញ្ចេញ​ចរិត​កាន់ជើង​មិត្ត​ភ​ក្កិ​ខ្លួន​ដែល​ចូល​ទៅ​វាយ​គេ​ដល់​ក្នុងផ្ទះ​បែប​នេះនោះ​ទេ​។ បើ​ទោះជា​មានការ​អន្ទង​មក​វាយ​គ្នា​ពី​សំណាក់​លោក​អធិ​ការ​ង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ ប៉ែន​ចំរើន រូប​នេះ​ក្តី ក៏​ភាគី​រង​គ្រោះ (​ហ៊​ល​រ៉ូ និង​ហ៊​ល​រិ​ន​) មិន​បាន​ចេញ​មក​តាម​ការ​អន្ទង​របស់​លោក​អធិការ​ង​រូប​នេះ​ដែរ​។

តាម​ប្រភព​បាន​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​2 សីហា ភាគី​រង​គ្រោះ​រវល់​តែ​ទៅ​ពេទ្យ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ស្រាប់តែ​ភាគី យ័ន្ត ភ័ក្ត្រ​, សេត​រុំ និង​តាត់ គឹ​ម​ឈិ​ន​ដែល​ជា​ភាគី​បង្ក​ចូល​មក​វាយ​គេ​ដល់​ក្នុងផ្ទះ បែរជា​ទៅ​ដាក់​ពាក្យបណ្ដឹង ដោយ​អាង​អំណាច​មិត្តភក្តិ​ខ្លួន​ជា​អធិ​ការរង​នគរបាល​ស្រុក​សំរោង​ទង​តែ​ម្ដង ទើប​គេ​ហ៊ាន​ប្ដឹង​បែប​នេះ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ករណី​នេះ បើ​ទោះជា យ័ន្ត ភ័ក្ត្រ​, សេត​រុំ និង​តាត់ គឹ​ម​ឈិ​ន ចូល​ទៅ​វាយ​គេ​ដល់​ក្នុងផ្ទះ​បែប​នេះ​ក្តី សមត្ថកិច្ច​បាន​ត្រឹម​ធ្វើ​របាយការណ៍ និង​រាយការណ៍​ទៅ​ថ្នាក់លើ​ថា ជា​រឿង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​។ តែ​នេះ​ដោយ​សំអាង​ថា ភាគី​បង្ក​គឺជា​មិត្ត​ភ​ក្កិ​ជិត​ស្និទ្ធ​ជាមួយ​លោក​អធិការរង​នគរបាល​ស្រុក​ព្រហ្មទណ្ឌ​បែប​នេះ គេ​ក៏​ចេះ​តែ​រុញ​បន្ដឹង​ទៅ​លើ​រហូត​ដល់​មាន​ស្នងការ​រង​មួយ​រូប​ក៏​ចេញ​មុខ​ជួយ​អន្តរាគមន៍​ភាគី​បង្ក​ទៀត​ផង​។

នៅ​ពេល​ដែល​ភាគី​បង្ក​មាន​ខ្នងបង្អែក​ជា​អធិការរង និង​ស្នងការ​រង​បែប​នេះ​ហើយ ទើប​ភាគី​រង​គ្រោះ​ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ដោយ​ថ្នាក់​ក្រោម​មិន​ហ៊ាន​ប្រកែក​តវ៉ា​ជាមួយនឹង​បញ្ជា​របស់​ថ្នាក់លើ​បាន​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ