ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​ឆែកឆេរ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង ចាប់​បាន​ជនជាតិ​២២​នាក់

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​២២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​សណ្ឋាគារ​មួយ​កន្លែង យីហោ «​មណ្ឌលគិរី​» ដោយ​​ពួក​គេ​មួយ​ចំនួន​គ្មាន​លិខិតឆ្លងដែន​នោះ​ទេ​។ ប្រតិបត្តិការ​ការ​ឆែកឆេរ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​២២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​សណ្ឋាគារ​មួយ​កន្លែង យីហោ «​មណ្ឌលគិរី​» ដោយ​​ពួក​គេ​មួយ​ចំនួន​គ្មាន​លិខិតឆ្លងដែន​នោះ​ទេ​។ ប្រតិបត្តិការ​ការ​ឆែកឆេរ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ២០២០ ស្ថិត​ក្នុងភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ។

បើ​តាម​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ផែនការ​ងារ​អន្តោប្រវេសន៍​បាន​សហការ​ជាមួយ​ផែន​ការងារ​សន្តិសុខ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ដឹកនាំ​ដោយ​លោក អ៊ា​ង សុគន្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្វើការ​ឆែកឆេរ​សណ្ឋាគារ «​មណ្ឌល​គិរី​» ស្ថិត​ក្នុងភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ដែល​ជនជាតិ​ចិន​បាន​ជួល​ស្នាក់​នៅ​។

បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​នោះ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​២២​នាក់ ក្នុង​នោះ​មាន​លិខិតឆ្លងដែន​ចំនួន​៣​នាក់ និង​គ្មាន​លិខិតឆ្លងដែន​ចំនួន​១៩​នាក់​។

បន្ថែម​ពីលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ កុំព្យូទ័រ​ចំនួន​៣៤​គ្រឿង Laptop ចំនួន​០៦​គ្រឿង​, USB Flash Drive ចំនួន​០៩​គ្រឿង​, ស៊ី​ម​ទូរស័ព្ទ​មិន​ទាន់​ប្រើ (​មិត្ត​ហ្វូ​ន​១២០) (​សែ​ល​ខាត ០៨) (​មិន​មាន​ឡូ​ហ្កូ ៤៤), ក្តារ​ចុច​កុំព្យូទ័រ​ចំនួន​២៣​គ្រឿង រ៉ូ​ឡូ​ភ្លើង​ចំនួន​១៥​គ្រឿង​, ដុំ Wifi ចំនួន​០៧​គ្រឿង​, ឆ្នាំង​សាក​ទូរស័ព្ទ​មួយ​ចំនួន​ធំ​, ទូរស័ព្ទ​ដៃ​ចំនួន​១៣៥​គ្រឿង (​ថ្មី​មិន​ទាន់​ប្រើ​០៨​គ្រឿង កំពុង​ប្រើ​១២៧​គ្រឿង​) និង​ប្រាក់​ចំនួន​៤៤៥​ដុល្លារ​អា​មេ​រិ​ក​។

បច្ចុប្បន្ន ជនជាតិ​ចិន​ទាំង​២២​នាក់ និង​សម្ភារៈ​ខាងលើ​ត្រូវ​បាន​ជំនាញ​យក​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​អនុវត្តន៍​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ