ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រយៈពេល​១០​ឆ្នាំ កម្ពុជា​នាំ​ចេញ ផលិតផល​កៅស៊ូ កើនឡើង​៧​ដង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិត​ផល​កៅស៊ូ ក៏​មានការ​កើនឡើង ដោយ​ទំហំ​នៃ​ការ​នាំ​ចេញ​បាន​កើន​ពី​៤២​ពាន់​តោន​នៅ​ឆ្នាំ​២០១០ ដល់ ២៨២​ពាន់​តោន​នៅ​ឆ្នាំ​២០១៩ (​កើនឡើង​៧​ដង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​)…

រាជា​ធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិត​ផល​កៅស៊ូ ក៏​មានការ​កើនឡើង ដោយ​ទំហំ​នៃ​ការ​នាំ​ចេញ​បាន​កើន​ពី​៤២​ពាន់​តោន​នៅ​ឆ្នាំ​២០១០ ដល់ ២៨២​ពាន់​តោន​នៅ​ឆ្នាំ​២០១៩ (​កើនឡើង​៧​ដង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​) ផង​ដែរ​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បន្ត​ឱ្យ​ដឹង​ថា ជាក់ស្តែង កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​មាន​ទំហំ​ទឹកប្រាក់​កើន​ពី ជិត ១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ដល់​១៥០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​។

ការ​នាំ​ចេញ​អង្ករ​ផ្លូវការ​បាន​កើន​ពី ៦៣ ០០០ ដុល្លារ​ឆ្នាំ​២០១០ ដល់ ៤៤០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ (​កើន​ពី ១០៥ ពាន់​តោន​ឆ្នាំ​២០១០ ដល់​ជាង ៦២០ ពាន់​តោន​នៅ​ឆ្នាំ ២០១៩ គឺ​កើនឡើង​ជាង​៦ ដង​)​។

លោក រដ្ឋមន្ត្រី បាន​បន្ត​ថា ភាព​ប្រកួតប្រជែង​នៅ ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ៖ នៅ​មាន​កម្លាំង​ពលកម្ម​កសិកម្ម​ច្រើន​បើ​ប្រៀប​ប្រទេស​ដទៃ (​កសិករ​មាន​ប្រមាណ​ជិត​៤​លាន​នាក់​) តម្លៃ​ពលកម្ម​ក៏​នៅ​ទាប​នៅឡើយ​។ ម្យ៉ាងទៀត កម្ពុជា​មាន​សក្តានុពល​ផលិតកម្ម​ខ្ពស់ មាន​ដី​កសិកម្ម​គ្រប់គ្រាន់​បម្រើ​ឱ្យ​ការ​ដាំ​ដុះ​ដំណាំ ចិញ្ចឹមសត្វ និង​វារីវប្បកម្ម​។ សក្តានុពល​ទឹក​ស្រោចស្រព​កសិកម្ម​ដែល​យក​ពី​ទន្លេមេគង្គ និង​ទន្លេសាប​នៅ​មាន​ច្រើន​នៅឡើយ​។
កសិករ​អាច​ដឹង​ពី​របៀប​ដាំ​ដុះ ចិញ្ចឹមសត្វ និង​វារីវប្បកម្ម​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កសិកម្ម ដែល​អនុវត្ត​ការងារ​នេះ​ដោយ​មន្ត្រី​ជំនាញ​របស់​ក្រសួង ទាំង​នៅ​ថ្នាក់​កណ្តាល និង​រាជធានី​ខេត្ត​ទាំង​២៥ រួម​នឹង​ការ​ផ្សព្វផ្សាយ​ជា​ឌី​ជី​ថ​ល (MAFF Website, Face Book, Technology APP …)​។

ដោយឡែក បច្ចុប្បន្ន​នេះ កសិករ​តម្រូវ​ឱ្យ​រក​ឯកសារ​បច្ចេកទេស​សំខាន់់​ៗ​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​ក្រសួង​បាន​រៀបចំ​រួច​ហើយ​នេះ​។ គ្រប់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​របស់​ក្រសួង​បាន​តម្រង់​ទិស​ទៅ​ជួយ​កសិករ​តាម​របៀប​នេះ មាន​លក្ខណៈ​ទំនើប​កម្ម​កសិកម្ម និង​បាន​ស្នើ​ឱ្យ​មាន​ភ្ជាប់​ផលិតកម្ម​កសិកម្ម​តាម​រយៈ​កិច្ចសន្យា ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​។ ការ​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​តូចតាច មាន​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​ជាង​កសិកម្ម​ខ្នាត​មធ្យម​និង​ធំ ហើយ​ឈាន​ដល់​ការ​ពិបាក​ប្រជែង​ទីផ្សារ​។

​ក្នុង​ន័យ​នេះ ក្រសួង​បាន​ជំរុញ​ឱ្យ​មានការ​ចងក្រង​ជា​សហគមន៍​កសិកម្ម ដើម្បី​ទទួល​បាន​បច្ចេកទេស​ថ្មី​ៗ ឥណទាន​ដែល​មានការ​ប្រាក់​អនុគ្រោះ​សមរម្យ ងាយស្រួល​ក្នុង​ការ​លក់​ផលិតផល និង​មាន​អំណាច​តថ្លៃ​ខ្ពស់​។ នេះ​គឺជា​គោលនយោបាយ «​បរិ​យា​ប័ន្ន – Inclusive Policy» ពោល​គឺ​កសិករ​ខ្នាត​តូច​និង​កសិករ​ខ្នាត​ធំ​អាច​ប្រកប​របរ​កសិកម្ម​បានជា​មួយ​គ្នា​ដោយ​ងាយស្រួល​។

លោក​បន្ថែម​ថា ក្នុង​ន័យ​បង្កើន​សេដ្ឋកិច្ចជាតិ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គឺ​យើង​នឹង​ប្រើប្រាស់​គោលនយោបាយ «ភាព​ជា​ដៃគូ​រវាង រដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​/​អ្នក​ផលិត – Public Private and Producer/Cooperative Partnership PPPP»​។ បើ​គិត​អំពី​មូលដ្ឋាន​នាំ​ចេញ​កសិកម្ម​វិញ គឺ​យើង​ពឹង​អាស្រ័យ​ខ្លាំង​លើ​វិស័យ​ឯកជន (​ក្រុមហ៊ុន​ផលិត កែ​ច្នៃ នាំ​ចេញ​) ដើម្បី​ជា​ឃ្នាស់​ទាញ​កំណើន​វិស័យ​កសិកម្ម ប៉ុន្តែ​ត្រូវ​ទាញ​យក​អ្នក​ផលិត​តូចតាច​ឱ្យ​ចូលរួម​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ (Supply Chains) តាម​រយៈ​យន្តការ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា (Contract farming System)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ