ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​បង្ហើប​ថា កម្ពុជា​នាំ​ចូល​រថយន្ត​និង​ម៉ូតូ​សម្បើម​ណាស់ កាលពី​ឆ្នាំ​២០២៥

3 ម៉ោង មុន
  • ភ្នំពេញ

លោក គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​អះអាង​ថា កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ កម្ពុជា​នាំ​ចូល​រថយន្ត​និង​ម៉ូតូ​សម្បើម ពោល​គឺ​ជាង​កន្លះ​លាន​គ្រឿង ។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​បូក​សរុប​លទ្ធផល​ការងារ​របស់​អគ្គនាយកដ្ឋាន​គយ…

លោក គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​អះអាង​ថា កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ កម្ពុជា​នាំ​ចូល​រថយន្ត​និង​ម៉ូតូ​សម្បើម ពោល​គឺ​ជាង​កន្លះ​លាន​គ្រឿង ។

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​បូក​សរុប​លទ្ធផល​ការងារ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឆ្នាំ​២០២៥ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ លោក​បាន​អះអាង​ថា ការ​នាំ​ចូល​រថយន្ត​មក​កម្ពុជា មាន​បរិមាណ​ជាង​៨៣.០០០​គ្រឿង កើន​ឡើងជា​៦០​ភាគរយ ។

លោក​បាន​បន្ត​ថា ដោយឡែក​ការ​នាំ​ចូល​ម៉ូតូ​មាន​ជាង​៤២​ម៉ឺន​គ្រឿង កើនឡើង​២១​ភាគរយ ។
លោក​បាន​បញ្ជាក់​ថា ការ​នាំ​ចូល​រថយន្ត​កាលពី​ឆ្នាំទៅ គឺ​មានការ​កើនឡើង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។

លោក​បាន​ពន្យល់​ថា កំណើន​នេះ បាន​ធ្វើ​ឱ្យ​ការ​នាំ​ចូល​រថយន្ត ក្លាយជា​ទំនិញ​ចម្បង​ដែល​ផ្តល់​ចំណូល​ពន្ធ​រហូត​៣៧​ភាគរយ ចំណូល​ពន្ធ​សរុប ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ