ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ព្រះនេត្រព្រះ​មានព្រៃ​សហគមន៍​ចំនួន​4​ក្នុង​នោះ​ភ្នំ​ជញ្ជាំង​ជា​រមណីយដ្ឋាន

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្រុក​ព្រះនេត្រព្រះ​មានព្រៃ​សហគមន៍​ចំនួន​៤ លើ​ផ្ទៃដី​៤៤៨​ហិ​កតា គ្រប់គ្រង​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តបន្ទាយមានជ័យ ។ ក្នុង​ចំណោម​ព្រៃ​សហគមន៍​ទាំងនោះ

ខេត្តបន្ទាយមានជ័យ ៖ ស្រុក​ព្រះនេត្រព្រះ​មានព្រៃ​សហគមន៍​ចំនួន​៤ លើ​ផ្ទៃដី​៤៤៨​ហិ​កតា គ្រប់គ្រង​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តបន្ទាយមានជ័យ ។ ក្នុង​ចំណោម​ព្រៃ​សហគមន៍​ទាំងនោះ ភ្នំ​ជញ្ជាំង​ជា​រមណីយដ្ឋាន ។

លោក​វ៉ា​ត វី​រៈ អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ព្រៃ​សហគមន៍​ទាំង​៤​នោះ ១-​ព្រៃ​សហគមន៍​ភ្នំ​ជញ្ជាំង មាន​ផ្ទៃដី​ប្រមាណ​ជាង​២០​ហិ​កតា ។ ២-​ព្រៃ​សហគមន៍​តា​បែន មាន​ផ្ទៃដី​១១០​ហិ​កតា ។  ៣-​ព្រៃ​សហគមន៍​ជ្រាប់​ចាស់ មាន​២​កន្លែង​មាន ផ្ទៃដី​ប្រមាណ​១០០​ហិ​កតា ។ ៤-​ព្រៃ​សហគមន៍​ថ្មី មាន​ផ្ទៃដី​ប្រមាណ​១០០​ហិ​កតា ។

ព្រៃ​សហគមន៍​ទាំង​៤​នោះ បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៩៤ គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត លុះដល់​ឆ្នាំ​២០០៩ ប្រគល់​ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃឈើ​គ្រប់គ្រង មើលថែ​ព្រៃឈើ ។

លោក​វ៉ា​ត វី​រៈ បញ្ជាក់​ថា ដោយឡែក​ព្រៃ​សហគមន៍​ភ្នំ​ជញ្ជាំង​កាលពីមុន​មាន​ផ្ទៃដី​ចំនួន​៤០​ហិ​កតា តែ​ក្រោយមក​កាត់​ឱ្យទៅ​វត្ត​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង​២០​ហិ​កតា ដូច្នេះ​នៅ​ក្នុង​សហគមន៍​ភ្នំ​ជញ្ជាំង​មាន​ផ្ទៃដី​២០​ហិ​កតា ។

ចំណែក​វត្ត​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង​បាន​អភិរក្ស​ព្រៃ​ទុក និង​កសាង​រូបសំណាក​ព្រះពុទ្ធ​ជា​ច្រើន​ហើយ​ក្លាយជា​រមណីយដ្ឋាន​ព្រៃ​ធម្មជាតិ ។ ដើមឈើ​នៅ​ទីនោះ​មាន​ដូច​ជា ត្រាច ធ្នង់ ផ្ចឹក បេង និង​នាងនួន​ជាដើម ៕