ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ណែនាំ​ដល់​មន្ត្រី​ពន្ធនាគារ​ទាំង​អស់ សូមកុំ​ភ្លេច​កូ​វី​ដ១៩

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខណៈ​ជំងឺ​កូ​វី​ដ​១៩​ដ៏​កាច​សាហាវ កំពុង​រាតត្បាត​ពាសពេញ​សាកល​លោក ហើយ​នៅ​កម្ពុជា​ក៏​មានការ​នាំ​ចូល​ដែរ​នោះ ​ ​រសៀល​ថ្ងៃ​ទី​០៧ សីហា លោក ញ៉​ន…

ខេត្តមណ្ឌលគិរី ៖ ខណៈ​ជំងឺ​កូ​វី​ដ​១៩​ដ៏​កាច​សាហាវ កំពុង​រាតត្បាត​ពាសពេញ​សាកល​លោក ហើយ​នៅ​កម្ពុជា​ក៏​មានការ​នាំ​ចូល​ដែរ​នោះ ​ ​រសៀល​ថ្ងៃ​ទី​០៧ សីហា លោក ញ៉​ន សិទ្ធ អភិបាលខេត្ត​ស្តីទីបាន​ណែនាំ​ដល់​មន្ត្រី​ពន្ធនាគារ​ទាំងអស់ សូមកុំ​ភ្លេច​កូ​វី​ដ១៩ ព្រោះ​កូវីដ១៩នេះ មិន​អាច​ភ្លេច​យើង​បាន​នោះ​ទេ​ ។

អភិបាលខេត្ត​ស្តីទី លោក ញ៉​ន សិទ្ធ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​សហការ​គ្នា ក្នុង​ការ​អនុវត្ត​តួនាទីភារកិច្ច និង​ការ​ទទួលខុសត្រូវ​ការងារ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​នា​ពេល​កន្លង​មក​។ លោក ញ៉​ន សិទ្ធ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ជំងឺ​កូ​វី​ដ​១៩ កំពុង​រាតត្បាត​ពាសពេញ​សកលលោក ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​បញ្ហា​ប្រឈម​ផង​ដែរ ដូច្នេះ ក៏​សូម​មន្ត្រី​នៃ​ពន្ធនាគារ​ខេត្ត​ទាំងអស់ ត្រូវ​រួម​គ្នា​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ រលក​ទី​២​។

លោក ញ៉​ន សិទ្ធ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ស្រប​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ដែល​បាន​កំណត់ ត្រូវ​លើកកម្ពស់​សមត្ថភាព តាម​រយៈ​រៀនសូត្រ​ដោយ​ខ្លួនឯង ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​បំពេញការងារ​ប្រកបដោយ​ចក្ខុវិស័យ មាន​ផែន​ការ​ការងារ​ច្បាស់លាស់ រៀបចំ​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​ឲ្យ​ក្លាយជា​ការងារ​ចរន្ត មាន​គណ​នេយ្យ​ភាព​ចំពោះ​មុខងារ​តួនាទី​ភារកិច្ច​របស់​ខ្លួន ជា​ពិសេស ត្រូវ​រក្សា​សាម​គ្កី​ភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ​។

តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ទោ អាន គី​ម​ឡេ​ង ប្រធាន​ពន្ធនាគារ​ខេត្ត បានឱ្យ​ដឹង​ថា ជន​ជាប់​ឃុំ​កំពុង​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​សរុប​ចំនួន ១៨៣​នាក់ ស្ត្រី ៧​នាក់ អនីតិជន​ចំនួន ០២​នាក់ បរទេស​ចំនួន ០៧​នាក់ ក្នុង​នោះ – ជន​ត្រូវ​ចោទ​ចំនួន ៣៧​នាក់ ស្ត្រី ២​នាក់ ជនបរទេស ០១​នាក់ – ជនជាប់ចោទ​ចំនួន ៣០​នាក់ ស្ត្រី ២​នាក់ – ពិរុទ្ធជន​ចំនួន ៦១​នាក់ ស្ត្រី ១​នាក់ – ទណ្ឌិត​ចំនួន ៥៥​នាក់ ស្រី ២​នាក់ ជនបរទេស​ចំនួន ៨​នាក់។

លោក ញ៉​ន សិទ្ធ អភិបាលខេត្ត​ស្តីទី បាន​ចុះ​ពិនិត្យ​អគារ និង​របង​ពន្ធនាគារ​ដែល​កំពុង​សាង់សង់ ថែម​ទាំង បាន​ចុះ​សួរសុខទុក្ខ​ដល់​ជន​ជាប់​ឃុំ​កំពុង​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត និង​បាន​លើកទឹកចិត្ត​ដល់​ជន​ជាប់​ឃុំ​ទាំងអស់ ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា កែប្រែ​ខ្លួន​ធ្វើ​ជា​មនុស្ស ដើម្បី​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ ជា​ពិសេស ត្រូវ​ចូលរួម​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ