ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីកម្សាន្ត​«បឹងយក្សឡោម»​ប្រែជា​​ស្ងាត់​​​ជ្រងំ​ម្ល៉េះ !

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រមណីយដ្ឋាន​នានា​ក្នុង​ខេត្តរតនគិរី​ បន្ទាប់​ពី​ក្នុង​ដំណាក់កាល​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩នោះ​​រហូត​មក ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរទាំង​ជាតិ​និង​អន្តរជាតិ ​ដែល​តែង​មក​ទស្សនា​កំសាន្ត​មានការ​ថយ​ចុះ​យ៉ាង​គំហុកតែ​ម្តង​។ មិនតែប៉ុណ្ណោះ​ មិន​ថា​ឡើយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​នៅ​តាម​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍មូលដ្ឋាន​​អាជីវកម្ម​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ ​ភោជនីយដ្ឋាន…

ខេត្តរតនគិរី ៖ រមណីយដ្ឋាន​នានា​ក្នុង​ខេត្តរតនគិរី​ បន្ទាប់​ពី​ក្នុង​ដំណាក់កាល​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩នោះ​​រហូត​មក ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរទាំង​ជាតិ​និង​អន្តរជាតិ ​ដែល​តែង​មក​ទស្សនា​កំសាន្ត​មានការ​ថយ​ចុះ​យ៉ាង​គំហុកតែ​ម្តង​។

មិនតែប៉ុណ្ណោះ​ មិន​ថា​ឡើយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​នៅ​តាម​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍មូលដ្ឋាន​​អាជីវកម្ម​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ ​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ទេសចរណ៍​នានា​ ក៏​មានការ​ថយ​ចុះ​ផង​ដែរ​។

ជាក់ស្តែង​ នៅ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម​ នៅ​​ព្រឹក​ថ្ងៃ​ទី​០៧​ សីហា​ ឆ្នាំ​២០២០​ នេះ​ស្ទើរតែ​គ្មាន​ភ្ញៀវ​ទៅ​ហើយ​ ក្នុង​ខណៈ​ពេល​នោះ​គេ​សង្កេត​ឃើញ​ថា​ ពុំ​មាន​ភ្ញៀវ​អន្តរ​ជាតិ​ម្នាក់​សោះ​ មាន​តែ​ភ្ញៀវ​ជាតិ​តិចតួច​បំផុត ​ដែល​ជា​អ្នក​នៅ​ខេត្ត​ជិត​ៗ​នោះ​ទៀត​ផង​។

ប្រភព​ពី​ភ្នាក់ងារ​ប្រចាំការ​លក់​សំបុត្រ​នៅ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម​បានឱ្យ​ដឹង​ថា​ចាប់តាំងពី​តំណាក់កាល​ការ​រីក​រាលដាល​ជំងឺ​កូ​វិ​ដ​-១៩​វាយលុក​រួច​មក​មាន​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​និង​អន្តរជាតិ​ថ្ងៃ​ខ្លះ​ស្ទើរ​គ្មាន​ និង​ថ្ងៃ​ខ្លះ​ បាន​បាន​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ​ បើ​នៅ​ថ្ងៃ​សៅរ៍​ ឬ​ថ្ងៃ​អា​ទិត្យ អាច​បាន​កើន​លើស​នោះ​បន្តិច​។

ហើយ​នៅ​ច្រកចូល​រមណីយដ្ឋាន​បឹង​យក្ស​ឡោម​នោះ​ គេ​ឃើញ​មាន​ស្លាក​តារាង​តម្លៃ​ចូល​ទស្សនា​ធម្មជាតិ​បឹង​យក្ស​ឡោម​មាន​ដូច​ជា​ភ្ញៀវ​ជាតិ​ម្នាក​១០០០​រៀល​អន្តរជាតិ​៨០០០​រៀល ​រថយន្ត​តូច​៥០០០​រៀល ​រថយន្ត​សាំ​យ៉ុ​ង​១០០០០​រៀល ​រថយន្តក្រុង​២០០០០​រៀល ​ម៉ូតូ​កង់​បី​៤០០០​រៀល​ និង​ម៉ូតូ​២០០០​រៀល​ ហើយ​បើ​ភ្ញៀវ​ណា​ធ្វើ​ឱ្យ​បាត់​សំបុត្រ​នោះ​ភ្នាក់ងារ​គ្រប់គ្រង​ដោយ​សហគមន៍​នោះ ​មិន​អនុញ្ញាត្ត​ឱ្យ​ចេញ​ឬ​ជា​មធ្យោ បាយ​ម៉ូតូ​ឬ​រថយន្ត​ឡើយ​។

ឯ​អ្នកលក់​ម្ហូបអាហារ​ចំណីចំណុក​ភេសជ្ជៈ​គ្រប់​ប្រភេទ​ និង​វត្ថុ​អនុស្សាវរីយ៍​សំលៀក​បំពាក់​នានា​ទាំង​សម័យ​និង​បូ​រា​ណ្យ​តាម​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​នៅ​ទីនោះ​បាន​ត្អូ​ូ​ញ​ត្អែ​ដូច​គ្នា​ថា​ចាប់តាំងពី​តំណាក់កាល​កូ​វិ​ដ​-១៩​វាយលុក​មក​នោះ​ពួក​គាត់​លក់​លែង​សូវ​ដាច់​គ្រប់​គ្នា​ធ្លាប់​ពី​មុន​រក​ចំណូល​ច្រើន​ពេល​នេះ​ចំណូល​តិចតួច​បំផុត​។

ហើយ​ក៏​ត្រូវ​ចំណាយ​ច្រើន​បង់ថ្លៃ​តូប​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ស្ទើរ​មិន​គ្រប់​ផង​តែ​ដោយសារ​តែ​គ្មាន​មុខរបរ​ចេះ​តែ​ស៊ូទ្រាំ​ប្រកប​របរ​នេះ​ព្រោះ​គ្មាន​ជម្រើស​។

ប្រភព​ពី​មន្ទី​ជំ​ងរ​ទេសចរណ៍​ខេត្ត​បានឱ្យ​ដឹង​ថា​ក្នុង​តំណាក់កាល​កូ​វិ​ដ​-១៩​នេះ​ក្នុង​ឆមាស​ទី​១​ភ្ញៀវ​ជាតិ​មាន​ចំនួន​៨០,០០៤​នាក់​ថយ​ចុះ​៤៦.១%​ភ្ញៀវ​អន្តរជាតិ​៥,១០៦​ថយ​ចុះ​៦៥.៧%​ទេសចរណ៍​សរុប​៨៥,១១០​ថយ​ចុះ​_៤៧.៩%​។

ប្រភព​បន្ត​ថា​ក្រុមការងារ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ធ្វើការ​ចុះ​ណែនាំ​ផ្ស​ព​ផ្សាយ​និង​ជម្រុញ​ឱ្យ​ម្ចាស់​គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ អនុវត្ត​នូវ​វិធាន​សុ​វត្ថ​ភាព​ទេស​ចេ​ណ៍ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ទេសចរណ៍​និង​តាម​តំបន់​រមណីយ៍ដ្ឋាន​នានា​ក្នុង​ខេត្ត​ដែល​មាន​សកម្មភាព​ដូច​ជា​រមណីយដ្ឋាន​ទឹកជ្រោះ​ចា​អ៊ុ​ង​ស្ថិត​នៅ​ឃុំ​ចា​អ៊ុ​ង​ស្រុក​អូ​ជុំ​ទឹកជ្រោះ​កាចា​ញ​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​រមណីយដ្ឋាន​ភូមិ​ខ្មែរ រី​សត រមណីយដ្ឋាន​បឹង​យក្ស​ឡោម អូរ​សុ​ិ​ន​លែ​រ៍​។

លោក​ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​ថា មន្ទីរ​ទេសចរណ៍​បាន​ផ្ដល់​ការ​ណែនាំ​ដល់​គណៈកម្មការ​ទេសចរណ៍​តាម​តំបន់​រមណីយដ្ឋាន​គ្រប់​រមណីយដ្ឋាន​ក្នុង​ខេត្ត​រួច​ហើយ​ឱ្យ​ក​ចិត្ត​ទុកដាក់​រៀបចំ​សោ​ភ័​ណ្ឌ​ភាព អនាម័យ របៀបរបប ត្រៀម​លក្ខណៈ​ទទួលភ្ញៀវ​ទេសចរណ៍​មាន​ដាក់​ធុង​ទឹក​សម្រាប់​លៀងដៃ​មាន​សាប៊ូ​អាល់កុល​ឬ​ជែ​ល​ជាដើម​ផង​។

លោក​ប្តេជ្ញា​ពង្រឹង​លើ​កិច្ចការ​របស់​ខ្លួន​ឱ្យ​មានគុណ​ភាព​ប្រសិទ្ធភាព ដើម្បី​ចូលរួម​កសាង អភិវឌ្ឍន​ខេត្ត តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​ឱ្យ​កាន់តែ​មានការ​រីក​ចំរើន​និង​មាន​ភាព​ទាក់ទាញ​ថែម​ទៀត​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ