ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​លេង​ចេញ ! កូនលើកដៃ​កា.ប់​ម្តាយបង្កើត​របស់ខ្លួន​ទៅ​រួច

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ត្រាំកក់ ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ម្តាយបង្កើត​របស់​ខ្លួន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ម៉ោង​០៣ និង​៥០​នាទី ថ្ងៃ​ទី​៧ ខែសីហា…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ត្រាំកក់ ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ម្តាយបង្កើត​របស់​ខ្លួន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ម៉ោង​០៣ និង​៥០​នាទី ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រែ​ឈើទាល លើ​ឃុំ​អង្គរ​តា​សោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក​ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រាំ​កក់​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៊ុត ខាន់​ណា​រ៉េ​ត ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ជនសង្ស័យ​ឈ្មោះ ជន បូ​ណាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ជា​មនុស្ស​មិន​គ្រប់ទឹក តែងតែ​រករឿង និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ជា​ញឹកញាប់ ។

មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​យក​ពូថៅ​នឹង​កាំបិត​ធ្វើ​សកម្មភាព​កាប់​ក្បាល​ស្ត្រី​ជា​ម្តាយ​របស់​ខ្លួន​មួយ​ពូថៅ​ចំ​ក្បាល​ពីលើ ផ្នែក​ខាងឆ្វេង​ដាច់​ប្រវែង ៨ សង់ទីម៉ែត្រ ជំរៅ​ចូល​ក្នុង​ផុង​ដល់​លលាដ៍ បណ្ដាល​ឲ្យ​ស្លាប់​តាម​ផ្លូវ នៅ​ពេល​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

លោក​អធិការ​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​មក​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​ខេត្ត ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

លោក​វរៈសេនីយ៍ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត បានអោយ​ដឹង​ថា នៅ​ពេល​នេះ​ជំនាញ​យើង​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត ជា​អ្នក​សម្រេច​ថា ត្រូវ​កាត់ទោស ឬ​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ