ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេសម្នាក់ ដើរឡើងលើស្ពានព្រះ​មុន្នី​វង្ស​ចាស់ លោតទឹកទន្លេ ធ្លាក់​ចំ​ជើង​តាងស្ពាន​​ ស្លាប់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ មានវ័យប្រមាណជាង​៤០​ឆ្នាំ បានដើរ​ថ្មើរជើង​ពី​គល់​ស្ពាន​​ព្រះ​មុន្នី​វង្ស​ចាស់ មក​លោតទឹកទន្លេ ប៉ុន្តែលោត​មិន​ចូល​ទឹកទន្លេ បែរមក​ធ្លាក់​ចំ​ជើង​តាង ​ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ មានវ័យប្រមាណជាង​៤០​ឆ្នាំ បានដើរ​ថ្មើរជើង​ពី​គល់​ស្ពាន​​ព្រះ​មុន្នី​វង្ស​ចាស់ មក​លោតទឹកទន្លេ ប៉ុន្តែលោត​មិន​ចូល​ទឹកទន្លេ បែរមក​ធ្លាក់​ចំ​ជើង​តាង ​ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ ។

ករណី​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០៣​រសៀល​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ ក្នុងភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ គេនៅមិនទាន់​ស្គាល់​អត្តសញ្ញាណទេ មាន​អាយុ​ជាង​៤០​ឆ្នាំ ជា​ជនជាតិ​បរទេស ព្រោះ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ ​មិន​មាន​អ្វី​សម្គាល់​ជាប់​ខ្លួន​ឡើយ ។

ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ ​បានអោយ​ដឹង​ថា គេ​ឃើញ​បុរស​ខាងលើ ដើរ​ដោយ​ថ្មើរជើង ពី​ម្តុំ​ផ្សារ​ច្បារ​អំពៅ ហើយមិនដឹង​ថា ​មាន​វិបត្តិ​អ្វី​នោះ​ឡើយ ធ្វើ​ដំណើរ​មក​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ លុះ​មក​ដល់​បាន​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​លោត​ចុះ​មក​ក្រោម សម្លាប់​ខ្លួន ប៉ុន្តែ​មិន​បាន​ចូល​ទឹកទន្លេ ក៏​ជាប់​ត្រឹម ជើង​តាង​ស្ពាន បណ្តាល​អោយ​បែកក្បាល​ស្លាប់ភ្លាម​ៗ តែ​ម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​យក​សព​ឡើងមក​លើ និង​បាន​យក​ទៅ​វត្ត​ច្បារ​អំពៅ ដើម្បី​អោយ​នគរបាល​ជំនាញ​ផ្នែក​កោសល្យវិច័យ ត្រួតពិនិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ