ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​មួយ​ដើម​ធំ​បាក់​សង្កត់​លើ​រថយន្ត​២​គ្រឿង ខណៈ​ដែល​មេឃ​កំពុង​ភ្លៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើមឈើ​មួយ​ដើម​ធំ​ដែល​ដុះ​នៅ​ក្នុង​បរិវេណ​របង​នៃ​ស្ថានទូត​បារាំង បាន​បាក់​រលំ សង្កត់​ទៅ​លើ​រថយន្ត​ចំនួន​២​គ្រឿង​រង​ការ​ខូចខាត ខណៈ​ដែល​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់ បោកបក់​យ៉ាង​ខ្លាំង​ផង​ដែរ​នោះ​តែ​សំណាងល្អ​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។ ករណីរ​បាក់​រលំ​ដើមឈើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច…

រាជធានី​ភ្នំពេញ ៖ ដើមឈើ​មួយ​ដើម​ធំ​ដែល​ដុះ​នៅ​ក្នុង​បរិវេណ​របង​នៃ​ស្ថានទូត​បារាំង បាន​បាក់​រលំ សង្កត់​ទៅ​លើ​រថយន្ត​ចំនួន​២​គ្រឿង​រង​ការ​ខូចខាត ខណៈ​ដែល​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់ បោកបក់​យ៉ាង​ខ្លាំង​ផង​ដែរ​នោះ​តែ​សំណាងល្អ​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។ ករណីរ​បាក់​រលំ​ដើមឈើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​លើ​ផ្លូវ​លេខ​៨០ (​ចន្លោះ​ស្ថានទូត​បារាំង​មន្ទីរពេទ្យ​កាល់​មែ​ត​) សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

រថយន្ត​ទាំង ២​គ្រឿង​ដែល​ត្រូវ​ដើមឈើ​បាក់​រលំ​សង្កត់​លើ បណ្តាល​ឲ្យ​រង​ការ​ខូចខាត មាន​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-១២៧៦ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស GX-470 ពណ៌​ស ពាក់​ស្លាក​លេខ ២AG-២១៣២​។ តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​បក់​បោក​មក​យ៉ាង​ខ្លាំង​ផង​ដែរ​នោះ ដោយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បើកបរ​ក្នុង​ទិស​ដៅ ពី​លិចទៅ​កើត ហើយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស GX-470 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិសគ្នា​។

លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​មាន​ដើមឈើ​ធំ​មួយ​ដើម​ដែល​គេ​ស្គាល់​ថា​ជាដើម គី​នី​ន ដែល​ដុះ​នៅ​ក្នុង​បរិវេណ​ស្ថានទូត​បារាំង​នោះ បាន​បាក់​ចេញ​មក​ក្រៅរបង​សង្កត់​លើ​រថយន្ត​ទាំង ២​គ្រឿង​ជាប់​តែ​ម្តង​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ នាំ​គ្នា​ដាក់​បា​រ៉ា​ស់​បិទផ្លូវ​បញ្ចៀស​ចរាចរណ៍ និង​យក​ម៉ាស៊ីន ត្រង់​តឺ​ន័​រ​ធ្វើការ​កាត់​មែកឈើ​យក​ចេញ ដោយ​បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​បែក​កញ្ចក់​មុខ និង​ក្រពឹត​ដំបូល ហើយ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស GX-470 បាក់​កញ្ចក់​មើល​ចំហៀង​ម្ខាង និង ក្រពឹត​អស់​មួយ​ចំនួន​ផង​ដែរ តែ​មិន​បាន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។

ដោយពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​វត្តមាន​របស់​មន្ត្រី​ស្ថានទូត​បារាំង ក៏​បាន​ចេញ​មុខ​មក​ធ្វើការ ដោះស្រាយ​ជា​សំណង​ជាមួយនឹង​ភាគី​ខាង​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង ដែល​រង​ការ​ខូចខាត​ដោយសារ តែ​ដើមឈើ​បាក់​រលំ​សង្កត់​លើ​នេះ​ផង​ដែរ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ