ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យនាងស្បថងាប់ចោលកូនតូចៗ គ្រាន់តែស្លឹកសាវម៉ាវមួយដៃ ម្ចាស់​ចំការចេញ​​វី​ដេ​អូ​ បកស្រាយ

3 ឆ្នាំ មុន

ខេត្តកំពត ​៖ ក្រោយ​ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ពី​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅ​លើ​ប្តី​-​ប្រពន្ធ​មួយគូ ដែល​ជា​ម្ចាស់​ចំការ​ទុរេន ​និង​សាវម៉ាវ​មួយ​កន្លែង ​នៅ​ខេត្តកំពត ដែល​ចាប់​បាន​ស្ត្រី​មួយ​រូប​មានកូន​តូច​ៗ ​ពីរ​នាក់​ថា ​បាន​លួច​កាច់​ស្លឹក​សាវម៉ាវ នោះរួច​មក…

ខេត្តកំពត ​៖ ក្រោយ​ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ពី​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅ​លើ​ប្តី​-​ប្រពន្ធ​មួយគូ ដែល​ជា​ម្ចាស់​ចំការ​ទុរេន ​និង​សាវម៉ាវ​មួយ​កន្លែង ​នៅ​ខេត្តកំពត ដែល​ចាប់​បាន​ស្ត្រី​មួយ​រូប​មានកូន​តូច​ៗ ​ពីរ​នាក់​ថា ​បាន​លួច​កាច់​ស្លឹក​សាវម៉ាវ នោះរួច​មក ​ប្តី​-​ប្រពន្ធ​ម្ចាស់​ចំការ​តម្រូវ​ឲ្យ​ស្ត្រី​រូប​នោះ​ស្បថ​និង​ត្រូវ​យក​ស្លឹក​សាវម៉ាវ​ ដែល​បាន​លួច​កាច់​ទៅ​ដាក់​កន្លែង​ដើម​សាវម៉ាវ​វិញ​នោះ ពេល​នេះ​ម្ចាស់​ចំការ​ចេញ​មុខ​បកស្រាយ​បញ្ជាក់​ថា ​គាត់​មិន​កំណាញ់​អី​នោះ​ទេ គ្រាន់តែ​គាត់​មិន​ចង់​ឲ្យ​អ្នក​រកស៊ី​លក់​ផ្លែ​ឈើ​មួយ​ចំនួន ធ្វើការ​លក់​បន្លំ​ផ្លែ​ឈើ​នាំ​ពី​ប្រទេស​ផ្សេង ហើយ​បន្លំ​កុហក​គេ​ថា ​នោះ​គឺជា​ផ្លែ​ឈើ​ខ្មែរ ព្រោះ​ការ​បន្លំ​បែប​នេះ​ គឺ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផលិតផល​ផ្លែ​ឈើ​ខ្មែរ​ពិតប្រាកដ ។

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mears Samnang Kuy បាន​ធ្វើការ​បកស្រាយ​តាម​រយៈ​វី​ដេ​អូ Live នា​រសៀល​ថ្ងៃ​ទី ០៧ សីហា ចេញពី​ចំការ​របស់​ខ្លួន​ថា លោក​អរគុណ​ចំពោះ​បងប្អូន​ដែល​បាន​រិះគន់ ខ្លះ​បាន​ជេរ និង​ខ្លះ​បាន​ស្តីបន្ទោស​រូប​គាត់​និង​ភ​រិ​យ​ថា​ជា «​មនុស្ស​កំណាញ់ និង​មានចិត្ត​អាក្រក់​» ជុំវិញ​រឿង​នារី​ម្នាក់ ដឹក​កូន​២​នាក់​មក​លួច​កាច់​មែក​សាវម៉ាវ ហើយ​ត្រូវ​រូប​លោក​ចាប់​បាន ហើយ​លោក​ក៏​បាន​ថត​វី​ដេ​អូ​បង្ហោះ​ជា​ការ​ព្រមាន​ឲ្យ​ឈប់​ដើរ​លួច​កាច់​មែក​សាវម៉ាវ​ដើម្បី​យក​ទៅ​បន្លំ​ភ្នែក​អតិថិជន​ដែល​មក​ជាវ​សាវម៉ាវ នោះ ។

បុរស​ខាងលើ​បាន​និយាយ​ថា «​មាន​អ្នកខ្លះ​គាត់​ថា គ្រាន់តែ​មែក​សាវម៉ាវ​អី​ក៏​កំណាញ់​ម្លេះ ? ម៉េច​ក៏​មិន​ឲ្យ​គ្នា​យក​មែក​សាវម៉ាវ យក​ទៅ​ដាក់​តាំង​លក់​ជាមួយ​សាវម៉ាវ​ទៅ ។ ហើយ​អ្នកខ្លះ​ទៀត​ក៏​ថា មែក​សាវម៉ាវ​កាច់​ហើយ វា​លាស់​វិញ​ទេ អី​ក៏​កំណាញ់​ម្លេះ​គ្រាន់តែ ២ ឬ ៣ សន្លឹក​ហ្នឹង ។ ហើយ​មាន​ច្រើន​ទៀត​ក៏​រិះគន់ ហើយ​អ្នកខ្លះ​ក៏​ជេរ​អ៊ីចឹង​ទៅ … ប៉ុន្តែ​ខ្ញុំ​មិន​ប្រកាន់​ទេ ដោយសារ​ទី​១ អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ទាំងអស់​គ្នា​យល់ ជា​ពិសេស​គឺ​អាជីវករ អ្នក​រកស៊ី​លក់​ផ្លែ​ឈើ​នៅ​ខេត្តកំពត ជា​ពិសេស​នៅ​ទឹកឈូ​នេះ ចង់​ឲ្យ​គាត់​យល់​ថា ទី ១ ការ​លក់ដូរ​រកស៊ី សុំ​ឲ្យ​មាន​ភាព​ស្មោះត្រង់​ជាមួយ​បងប្អូន​យើង​ទាំងអស់​គ្នា ។ មាន​ន័យ​ថាបើ​យើង​លក់​ផ្លែ​ឈើ​របស់​ខ្មែរ​យើង យើង​ប្រាប់​គេ​ទៅ​ថា​ជា​របស់​ខ្មែរ​យើង ។ កុំ​យក​របស់​យួន របស់​ថៃ ហើយ​យក​មែក​លួច​កាច់​មែក​សាវម៉ាវ​ខ្ញុំ​អីហ្នឹង​ទៅ​បន្លំ​គេ​វា​មិនល្អ​ទេ ដោយសារ​អី​បងប្អូន​យើង​មក​ពី​ខេត្ត​ផ្សេង​ចង់​សាក​រសជាតិ​ផ្លែ​ឈើ​នៅ​កំពត​យើង​ថា​មាន​រសជាតិ​ឆ្ងាញ់ មាន​ទុរេន សាវម៉ាវ ដូង ជាដើម​ថា​មាន​រសជាតិ​ឆ្ងាញ់​» ។

ម្ចាស់​ចំការ​ខាងលើ​បាន​បន្ត​ថា​មាន​បងប្អូន​អាជីវករ​ខ្លះ​ព្រោះ​ចង់​ចំណេញ​ទៅ​ទិញ​ផ្លែ​ឈើ​ពី​ថៃ ឬ​ពី​វៀតណាម​ក្នុង​តម្លៃ​ថោក​ៗ​ហើយ​បន្លំ​អ្នកទិញ​ថា​នោះ​ជា​ផ្លែ​ឈើ​កំពត​ពិត​ៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​អ្នករក​ស៊ី​ទៀងត្រង់ និង​ម្ចាស់​ចំការ​ខំ​ដាំ ។

លោក​បាន​បញ្ជាក់​ថា «​ខ្ញុំ​ធ្វើ​ជា​ឃ្លី​ប​វី​ដេ​អូ​នេះ បកស្រាយ​វិញ​ថា ខ្លួន​ខ្ញុំ​មិន​មានចិត្ត​កំណាញ់ អី​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ទាំងអស់​គ្នា​យល់​ថា ជា​ពិសេស​គឺ​អាជីវករ​ហ្នឹង គឺ​កុំ​រកស៊ី​បោកប្រាស់​ទៅ​លើ​អ្នកទិញ​អ៊ីចឹង គឺ​រកស៊ី​ឲ្យ​ទៀងត្រង់ ហើយ​សូម​លក់​តែ​ផលិតផល​ខ្មែរ​យើង ។ កុំ​យក​ផលិតផល​យួន កុំ​យក ផលិតផល​ថៃ យក​មក​លក់​បន្លំ​បងប្អូន​យើង ។ ដូច​ខែ​ទុរេន ទុរេន​បាន​ថ្លៃ បងប្អូន​ខ្លះ​ដឹក​ទុរេន​យក​មកពីណា​ខ្លះ​ទេ ខ្លះមក​ពី​ថៃ​ក៏​មាន ខ្លះមក​ពី​វៀតណាម​ក៏​មាន ដឹក​មក​ពេល​យប់ ព្រលឹម​ឡើង​ដាក់​នៅ​ចំការ​គេ ហើយ​កុហក​គេ​ថា​ទុរេន​ខ្មែរ ដើម្បី​លក់​បាន​ថ្លៃ​» ។ ដែល​ពេល​ខ្លះ​ទុរេន​ខ្លះ​លក់​ថ្លៃ​ជាង ៣ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ជាដើម ។

លោក​បាន​បន្ត​ថា​សម្រាប់​បងប្អូន​ដែល​ចង់​ឃើញ​មុខ​គាត់ ថា​កំណាញ់​ស្វិត​នោះ ពេល​នេះ​លោក​បាន​ចេញ​មុខ​មក​ហើយ ។

សូម​រម្លឹក​ថា ​រឿងរ៉ាវ​ដែល​បង្ក​ឲ្យ​មានការ​រិះគន់​បែកផ្សែង​ប៉ុន្មាន​ថ្ងៃនេះ គឺ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​បុរស​ម្ចាស់​ចំការ​និង​ប្រពន្ធ​ថត​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក បង្ហាញ​អំពី​ស្ត្រី​ក្រ​ក្រ​មួយ​រូប ជិះ​ម៉ូតូ​ចាស់​ដឹក​កូន​តូច​ៗ២​នាក់​ និង​មាន​សា​ម៉ា​វ​ចង​លើ​ម៉ូតូ​ផង​នោះ ថា​បាន​លួច​កាច់​មែក​សាវម៉ាវ​របស់​គាត់ ហើយ​បាន​ដក​សោរ​ម៉ូតូ​របស់​ស្ត្រី​ខាងលើ ហើយ​បញ្ជារ​ឲ្យ​នាង​យក​មែក​សាវម៉ាវ​ដែល​កាច់​នោះ​ទៅ​ដាក់​នៅ​ដើម​សាវម៉ាវ​ដែល​នាង​បាន​កាច់ ដែល​កាយវិការ​នេះ​បង្ក​ឲ្យ​បងប្អូន​ដែល​បាន​មើល​វី​ដេ​អូ​ខឹងសម្បា​រថា​បុរស​ម្ចាស់​ចំការ​ធ្វើ​ហួសហេតុ​ពេក គ្រាន់តែ​កាច់​មែក​និង​ស្លឹក​សាវម៉ាវ​មិន​បាន​លួច​កាច់​យក​ផ្លែ​សាវម៉ាវ​ឡើយ ។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​បញ្ចេញ​ការ​ហួសចិត្ត​នោះ គឺ​ម្ចាស់​ចំការ​ឲ្យ​ស្ត្រី​រូប​នោះ​ស្បថ​អាក្រក់​ៗ​ផង​ដែរ ៕

បាន​បង្ហោះ​ដោយ Mears Samnang Kuy នៅ សុក្រ 19 មិថុនា 2020

បាន​បង្ហោះ​ដោយ Mears Samnang Kuy នៅ សុក្រ 7 សីហា 2020

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ