ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ចេញ​បញ្ជាឲ្យ​ចាត់វិធានការ​រឿង​មន្ត្រីរាជការ​បំពេញ​មុខងារ​ពីរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្មី​ៗ​នេះ​បាន​ចេញ​នូវ​បទបញ្ជារ​មួយ​គ្រប់​អង្គភាព​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ចំណុះ​ក្រសួងមហាផ្ទៃ ត្រូវ​ចាត់​ឲ្យ​មានការ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រីរាជការ​ដែល​ប្រកប​វិជ្ជាជីវៈ​ជា «​មេធាវី​»…

រាជធានី​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្មី​ៗ​នេះ​បាន​ចេញ​នូវ​បទបញ្ជារ​មួយ​គ្រប់​អង្គភាព​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ចំណុះ​ក្រសួងមហាផ្ទៃ ត្រូវ​ចាត់​ឲ្យ​មានការ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រីរាជការ​ដែល​ប្រកប​វិជ្ជាជីវៈ​ជា «​មេធាវី​» ខណៈ​កំពុង​បំពេញ​មុខងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​មន្ត្រីរាជការ​ចំណុះ​ក្រសួងមហាផ្ទៃ «​ត្រូវ​ជ្រើសរើស​យក​ការ​បំពេញ​មុខងារ​ជា​អ្នករាជការ​សាធារណៈ ឬ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ដែល​ចំណាត់ការ​ហាក់​ទទួល​បានការ​គាំទ្រ​ពី​មហាជន​យ៉ាង​ខ្លាំង ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី ០៥ សីហា ឆ្នាំ​២០២០ និង​ចុះហត្ថលេខា ដោយ សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា «​កន្លង​មក​ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា មន្ត្រីរាជការ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ចំណុះ​ក្រសួងមហាផ្ទៃ ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ខណៈ​ពេល​ដែល​ខ្លួន​កំពុង​បំពេញ​មុខងារសាធារណៈ​» ។ ក្រសួង​បាន​បញ្ជាក់​ថា «​ស្ថានភាព​មន្ត្រីរាជការ​បែប​នេះ​ផ្ទុយ​នឹង​បទ​ប្ប​ញ្ញាតិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ស្តី​ពី​ការ​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​នគរបាល​ជាតិ មន្ត្រី​ពន្ធនាគារ និង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​» ។

សម្តេច​ស ខេ​ង បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា «​ដើម្បី​ជៀសវាង​ការ​បំពេញ​មុខងារសាធារណៈ​ផង និង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ផង ក្រសួងមហាផ្ទៃ សូម​ធ្វើការ​ណែនាំ​ចំពោះ​មន្ត្រីរាជការ​ចំណុះ​ក្រសួងមហាផ្ទៃ ត្រូវ​ជ្រើសរើស​យក​ការ​បំពេញ​មុខងារ​អ្នករាជការ​សាធារណៈ ឬ​ប្រកប​វិជ្ជាជីវៈ​មេធាវី​» ។

ក្នុង​នោះ​ក្រសួង​តម្រូវ​ឲ្យ​ជ្រើសរើស​នូវ​ជម្រើស​ដូច​ខាងក្រោម​៖
១- ការ​សុំ​ស្ថិត​ក្នុង​ស្ថានភាព​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ឬ​ការ​សុំ​នៅ​ក្រៅបញ្ជី​នៃ​គណៈមេធាវី
២- ការ​សុំ​លាឈប់​ពី​អ្នករាជការ ឬ​ការ​សុំ​ស្ថិត​នៅ​ក្នុង​ភាព​ទំនេរ​គ្មាន​បៀរ​វត្ស ដែល​ត្រង់នេះ​មាន​ន័យ​ថា ក្នុង​ករណី មិន​ចង់​លាឈប់​ពី​អ្នករាជការ​សាធារណៈ សាមីខ្លួន​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ស្ថិត​ក្នុង​ភាព​ទំនេរ​គ្មាន​បៀរ​វត្ស ដើម្បី​ទៅ​បំពេញ​វិជ្ជាជីវៈ​ជា​មេធាវី ស្រប​តាម​គោលការណ៍ បែបបទ នីតិវិធី​និង​ច្បាប់​ជា​ធរមាន ។

ក្រសួង​បាន​បញ្ជាក់​ថា ពេល​រៀបចំ​បញ្ជី​ឈ្មោះ​បាន​រួចរាល់ ប្រធាន​អង្គភាព​សាមី និង​អង្គភាព​គ្រប់គ្រង​បុគ្គលិក ត្រូវ​ផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្តីណែនាំ​នេះ​ដើម្បី​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​និង​លិខិត​បទដ្ឋាន​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ