ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ្លេច​ទៅ​លេង​! រមណីយដ្ឋាន​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត ត្រជាក់​ភ្នែក​ទាំង​៣​នៅ​ស្រុក​​ជីក្រែង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ «​ជីក្រែង​» គឺជា​ស្រុក​មួយ​របស់​ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ពី​ទី​រួម​ក្រុង​សៀមរាប ជាង​៦០​គីឡូម៉ែត្រ ត្រូវ​បាន​បង្កើត​តំបន់​ទេសចរណ៍​ថ្មី​២​កន្លែង​ផ្សេង​ទៀត គឺ​រមណីយ​ដ្ឋាន «​ទឹកធ្លាក់​ចំកា​ដូង​អូរ​រមាស​» និង​រមណីយដ្ឋាន…

ខេត្តសៀមរាប ៖ «​ជីក្រែង​» គឺជា​ស្រុក​មួយ​របស់​ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ពី​ទី​រួម​ក្រុង​សៀមរាប ជាង​៦០​គីឡូម៉ែត្រ ត្រូវ​បាន​បង្កើត​តំបន់​ទេសចរណ៍​ថ្មី​២​កន្លែង​ផ្សេង​ទៀត គឺ​រមណីយ​ដ្ឋាន «​ទឹកធ្លាក់​ចំកា​ដូង​អូរ​រមាស​» និង​រមណីយដ្ឋាន «​ទំនប់​ខ្សាក​» បន្ទាប់​ពី​រមណីយដ្ឋាន «​ទំនប់​ម្កាក់​» ។

ថ្វី​ត្បិត​រមណីយដ្ឋាន​ទឹកធ្លាក់ «​ចំការ​ដូង​អូរ​រមាស​» និង «​ទំនប់​ខ្សាក​» ជា​តំបន់​អភិ​វ​ឧ្ប​ន៍​ទេស​ចរណ៍​អេកូឡូស៊ី​ថ្មី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​ជា​ច្រើន​ទៅ​កម្សាន្ដ​នៅ​ទីនោះ ដោយ​ភ្ញៀវ​ទេសចរ​ខ្លះ​បាន​ទៅ​សំរាក​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​រមណី​ដ្ឋា​ន​ទឹកធ្លាក់ «​ចំការ​ដូង​អូរ​រមាស​» នា​ពេល​ថ្ងៃ ឯ​ពេល​ល្ងាច​ពួក​គេ​ប្ដូរ​ទៅ​លំហែកាយ​នៅ​ខ្នង «​ទំនប់​ខ្សាក​» ជាទី​ដែល​អាច​មើល​ថ្ងៃ​លិច​បាន​។

ទាក់ទង​ទៅ​នឹង​ការ​អភិ​វ​ឌ្ប​ន៍​តំបន់​ទេសចរណ៍​ទាំងនោះ​ដែរ លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាលស្រុក​ជីក្រែង បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​០៦ ខែសីហា​នេះ​ថា លោក​នឹង​បន្ត​គម្រោង​អភិ​វ​ឌ្ប​ទេស​ចរណ៍​អេកូឡូស៊ី Ecolozi បន្ថែម​មួយ​កន្លែង​ផ្សេង​ទៀត បន្ទាប់​ពី​គម្រោង​ចាស់​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​។ ក្នុង​នោះ​ដែរ លោក​ក៏​សូម​ឱ្យ​បណ្ដាញ​ព័ត៌មាន​នានា​ជួយ​ផ្សព្វ ផ្សាយ​ព័ត៌មាន​ស្ដី​អំពី​តំបន់​ទេសចរណ៍​នេះ​ផង​ដែរ​។ លោក​ក៏​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ កើន​ឡើងជា​បន្តបន្ទាប់​។

ដោយឡែក​លោក ភឹង វិទូ ដែល​ជា​ម្ចាស់​គម្រោង​អភិ​វ​ឌ្ប​ន៍​តំបន់​ថ្មី​រមណីយដ្ឋាន «​ទឹកធ្លាក់​ចំកា​ដូង​អូរ​រមាស​» ដែល​កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់ «​អូរ​មាស​» បាន​រៀបរាប់​ប្រាប់​នា​រសៀល​ថ្ងៃ​ទី​៦ ខែសីហា​នេះ​ថា លោក​នឹង​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេស​ចរណ៍​អោយ​បាន​ខ្ពស់ ដូច​ជា​ការ​មិន​អោយ​មានទឹក​ច្រើន​ពេក ការ​ពាក់អាវ​ពោង​សុវត្ថិភាព​ជា​ប្រចាំ និង​ការ​ជិះទូក​មាន​ចំនួន​កំណត់ ។

បើ​តាម​លោក ភឹង វិទូ បាន​ផ្ដោត​សំខាន់​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់ «​ចំការ​ដូង​អូរ​រមាស​» គឺ​ការ​អនាម័យ​មិន​ឱ្យ​ចោល​សំរាម​ពាស​វាល​ពាស​កាលនោះ​ឡើយ​។ ជាមួយ​គ្នា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អាចយ​កបាយ​ម្ហូប​ស្រា​ទៅ​ពី​ខាងក្រៅ​បាន ដោយ​ម្ចាស់​ទីតាំង​គិតតែ​ថ្លៃ​តូប និង​ភេសជ្ជៈ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹកធ្លាក់ «​ចំការ​ដូង​អូរ​រមាស​» មាន​កញ្ចុះ​ជាង​៤០ ដែល​បាន​ធ្វើ​នៅ​ជាប់​មាត់ទឹក​ហូរ មាន​លក់​ម្ហូបអាហារ សម្រាប់​ទទួលភ្ញៀវ​។ រមណីយដ្ឋាន​ទឹកធ្លាក់ «​ចំការ​ដូង​អូរ​រមាស​» គឺ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​មាន​ចំងាយ​ពី​ទីប្រជុំ​ជន​ស្រុក​ជីក្រែង​ទៅ​ជាង​២០​គីឡូម៉ែត្រ តាម​ផ្លូវ​លេខ​២៦៦​។ ចំណែក «​ទំនប់​ខ្សាក​» ស្ថិត​ក្នុងភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ពី​ទីប្រជុំជន​ស្រុក​ជីក្រែង​ទៅ​តាម​ផ្លូវ​លេខ​២៦៦ មាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុងស្រុក​ជីក្រែង ក្រៅពី​មាន​រមណីយដ្ឋាន​ទាំង​២​ខាងលើ ក៏​មាន​រមណីយ​ដ្ឋាន​មួយ​កន្លែង​ទៀត​ដែល​ពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ជាតិ​-​អន្តរ​ជាតិនិយម​ចូល​ចិត្ត​មក​លេង​កម្សាន្ត គឺ​រមណីយដ្ឋាន «​ទំនប់​ម្កាក់​» មាន​ចំងាយ​ពី​ទីរួមស្រុក​ជីក្រែង ទៅ​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ