ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង KTV មួយ​កន្លែង​ទៀត​ហើយ ត្រូវ​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទីតាំង KTV មួយទៀត​ហើយ នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អនុវត្តន៍​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​អាសន្ន ព្រោះតែ​បំពាន​បំរាម​របស់​ក្រសួងសុខាភិបាល​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទីតាំង KTV មួយទៀត​ហើយ នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អនុវត្តន៍​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​អាសន្ន ព្រោះតែ​បំពាន​បំរាម​របស់​ក្រសួងសុខាភិបាល​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​២៧​នាទី​យប់ លោកស្រី​ឧត្តមសេនីយ៍ត្រី ហួ​ន គឹ​ម​ហេង ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប KTV មួយ​កន្លែង ឈ្មោះ វង់ ភ័​ក្រ​ធា​រី ស្ថិត​នៅ​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប KTV ខាងលើ​នេះ សមត្ថកិច្ច​បាន​ដកហូត​បាន​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ៖ ១-​ថា​ច់​ចុច​បទ​ចំរៀង​ចំនួន​៥​គ្រឿង ២-​ធុង​សាប់​ចំនួន​៤​គ្រឿង ៣-​ម៉ៃ​ក្រូ​ហ្វូ​ន​ចំនួន​៤​គ្រឿង ៤-​ក្បាល​អ៊ី​ហ្វិ​ច​ចំនួន​៥​គ្រឿង និង​៥-​អំ​ភ្លី ចំនួន​៧​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​កា​រិ​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន នៃ​ស្នងការ​រ​ដ្ខា​ន​នគរបាល​ខេត្តមណ្ឌល​គិរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ