ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដល់​តូបឃើញទ្វាររបើក លុះ​ចូលមើល ម្ចាស់​ធ្លាក់ថ្លើមក្ឌុក​

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ តូប​លក់​ទូរ​ស័ព្ទ​ដៃ​មួយ​កន្លែង​នៅ​ផ្លូវ​ច្រកចូល​ផ្សារ​ធំ​កំពង់ចាម ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​​ក្រុមជនសង្ស័យ​លួច​កាត់​សោ​ទ្វារ​ដែកគាស់​ចូល​លួច​ទូរស័ព្ទ​ដៃ​ជា​ច្រើន​ប្រភេទ​អស់​ចំនួន​ជាង​១០០​គ្រឿង​ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ សីហា​ ឆ្នាំ២០២០ ខណៈកម្លាំង​សមត្ថកិច្ច​កំពុង​តែ​តាម​ប្រមាញ់​​ក្រុមជនសង្ស័យ​ទាំង​នោះ​ហើយ​។…

ខេត្តកំពង់ចាម​ ៖ តូប​លក់​ទូរ​ស័ព្ទ​ដៃ​មួយ​កន្លែង​នៅ​ផ្លូវ​ច្រកចូល​ផ្សារ​ធំ​កំពង់ចាម ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​​ក្រុមជនសង្ស័យ​លួច​កាត់​សោ​ទ្វារ​ដែកគាស់​ចូល​លួច​ទូរស័ព្ទ​ដៃ​ជា​ច្រើន​ប្រភេទ​អស់​ចំនួន​ជាង​១០០​គ្រឿង​ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ សីហា​ ឆ្នាំ២០២០ ខណៈកម្លាំង​សមត្ថកិច្ច​កំពុង​តែ​តាម​ប្រមាញ់​​ក្រុមជនសង្ស័យ​ទាំង​នោះ​ហើយ​។

តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​តូប​លក់​ទូរ​ស័ព្ទ​មួយកន្លែង​ដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ចូលលួចទូរស័ព្ទ​ខាងលើ​នេះ​យីហោ​ ជា សុផល ស្ថិត​ក្នុងភូមិ​ទី​១២ សង្កាត់​កំពង់ចាម មាន​ម្ចាស់​​ឈ្មោះ​រិ​ន សុក​ខី ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ថា នៅពេល​ម្ចាស់​តូប​​​ចេញពីផ្ទះ​មក​ដល់​តូប​របស់​ខ្លួននាព្រឹកថ្ងៃទី​​៦ សីហា នោះ ស្រាប់តែ​​ឃើញ​ទ្វារ​របើក​សោ​រ និង​បាត់​ទូរ​ស័ព្ទ​នៅ​ក្នុង​ទូ​ ក៏​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់​ ដើម្បី​ឱ្យចុះមកពិនិត្យ ។

តាម​ប្រភពដដែលបានបន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​​ខាងលើ​នោះ​ភ្លាម​ លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្ល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ឃើញ​ស្នាម​គាស់​ទ្វារ​តូប​ជ្រុង​ខាងកើត ជាមួយ​នោះ​ក៏​មាន​សម្ភារៈ​បាត់បង់​រួម​មាន​ ទូរស័ព្ទ​ជាច្រើន​ប្រភេទ​អស់​ចំនួន​១១០​គ្រឿង​​ ​។

​តាម​ប្រភពពី​ស្ត្រីជា​ម្ចាស់​តូប​បាន​បញ្ជាក់​ថា ​គាត់​បាន​លក់​ទូរ​ស័ព្ទ​ដៃ​នៅ​តូបខាងលើ​​នេះ​ចាប់តាំងពី​ឆ្នាំ​២០០៨ រហូត​មក​ដល់​២០២០ ជា​រៀងរាល់ថ្ងៃ​ ទូរ​ស័ព្ទ​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​តូប​ គាត់​​បាន​ចាក់សោ​ទ្វារ​ដែក​រ៉ូត​យ៉ាង​​ត្រឹមត្រូវ​មិន​ដែល​បាត់​ម្ដងណា​ទេ​។ លុះ​នៅ​ព្រឹក​​ថ្ងៃកើតហេតុ ​ពេលគាត់​​មក​ដល់​តូប​​ស្រាប់តែ​ឃើញ​ស្នាម​គាស់​ និ​ង​កាត់​សោ​ហើយ​ទ្វារ​តូបត្រូវ​របើក ​លុះ​ពេល​ចូល​មើល​ក្នុង​តូប​ឃើញ​បាត់​ទូរ​ស័ព្ទ​ ទើប​​រាយការណ៍​ជូន​សមត្ថកិច្ច​​ឱ្យចុះមកពិនិត្យ​តែម្តង ។

តាម​ប្រភពដដែលបានបន្ត​ថា ​ជាមួយ​នោះ​ គាត់​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ជួយ​ស្រាវជ្រាវ​តាម​វែកមុខ​ចោរលួច​ទូរ​ស័ព្ទ​ដៃ​របស់​គាត់​ឱ្យ​ឃើញ​ ​និង​ប្រគល់​ទូរ​ស័ព្ទ​ដែល​បាត់បង់​ត្រឡប់​មក​ឱ្យ​គាត់​វិញ​ ។

​ម្ចាស់​តូប​មាន​ជំនឿ​មុតមាំ​លើ​សមត្ថកិច្ច​ថា ​មិនយូរ​​ប៉ុន្មាន​​នោះ​ទេ អាច​នឹង​ស្រាវជ្រាវ​រក​ឃើញ​​ក្រុមជនសង្ស័យ​​គាស់​តូប​របស់​គាត់​ជាក់​ជា​មិន​ខានឡើយ​​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ