លោក​លឹ​ម គាន​ហោ ចុះពិនិត្យ​ទំនប់ដូន​ទ្រី​ និង​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន


ខេត្តបាត់ដំបង ៖ លោក​លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​​ពិនិត្យ​ទំនប់​ទឹក​ដូន​ទ្រី ស្រុក​រុក្ខ​គី​រី និង​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​កំពុង​សាងសង់​សម្រេច​បាន ៧០​ភាគរយ​ហើយ រួម​មាន​ប្រឡាយ​ពង្វាង​ទឹក​តាម​មាត់​ស្ទឹង១​ខ្សែ ប្រវែង៣៨០ ម៉ែត្រ, ទ្វារ​ទឹក​ស្ទាក់​ស្ទឹង​សង្កែ ប្រវែង៧៤ ម៉ែត្រ ចំនួន១កន្លែង , ប្រឡាយ​ធ្វើ​ពី​បេតុងចំនួន៤ខ្សែ ប្រវែង​ជិត​១៨​គីឡូម៉ែត្រ ,សំណង់​​​​ក្បាលហុង ចំនួន៤កន្លែង , សំណង់​ស្ទាក់​ទឹក ប្រឡាយ​មេចំនួន១៣កន្លែង ,​សំណង់​​ចែក​ចាយ​ទឹក ចំនួន ២១ កន្លែង ,​ស្ពាន​ឆ្លងកាត់​ប្រឡាយ ចំនួន២៣កន្លែង , និង ជណ្តើរ​ចុះ​ក្នុង​ប្រឡាយ​មេ សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់ចំនួន២៧៤កន្លែង ។

អមដំណើរ​ដោយ​លោក សឿ​ម ប៊ុ​ន​រិ​ទ្ធ អភិបាលខេត្ត​បាត់ដំបង​ស្តីទី​, លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​មាន​ប្រសាសន៍​ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ការ​សាងសង់​នៅ​ថ្ងៃ​ទី​៦ ​សីហា ឆ្នាំ​២០២០​នេះ​ថា​ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​មក​កាន់​ខេត្ត​នេះ និង​មាន​សារ​ប្រយោជន៍​ស្ទាក់​ទឹក​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន គឺជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ហើយ​គម្រោង​នេះ បាន​ចាប់ផ្តើម​ដំណើរការ​ធ្វើការ​សាងសង់​កាលពី​ខែមករា ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២១ ប​ច្ចប្ប​ន្ន​នេះ គម្រោង​បាន​ធ្វើការ​សម្រេច​បាន​ប្រមាណ ៧០% លើ​ទំហំ​ការងារ​សរុប​របស់​គម្រោង ​។

ចំពោះ​គម្រោង​ស្ទាក់​ទឹក​សាលា​តា​អន នេះ​ត្រូវ​បាន​សាងសង់​បញ្ចប់ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការ ស្រោចស្រព​លើ ផ្ទៃដី​ស្រូវ​វស្សា​បាន ចំនួន ១១.០០០ ហិ​កតា ផ្ទៃដី​ស្រូវប្រាំង​បាន ចំនួន ៤.០០០ ហិ​កតា​។

ក្រោយ​ពី​គណៈប្រតិភូ​ម បាន​ធ្វើការ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន​រួច​មក គណៈប្រតិភូ​ម​បាន​បន្តដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី ដែល​ស្ថិត​នៅ​ស្រុក​រុក្ខ​គី​រី ដែល​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធា​រណរដ្ឋ​កូរ៉េ​ដូច​គ្នា​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​សាលា​តា​អន​ផង​ដែរ ដែល​គម្រោង​អភិ​វឌ្ឍន៍​ទំនប់​ដូន​ទ្រី នេះ បាន​ចាប់ផ្តើម​ធ្វើការ​សាងសង់​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២៣ ដោយ​បច្ចុប្បន្ន​នេះ ការងារ​សម្រេច​បាន​ប្រមាណ ២៦% លើ​ទំហំ​ការងារ​សរុប​របស់​គម្រោង​ ។

ក្រោយ​ពី​បញ្ចប់​ការ​សាងសង់ គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ​វស្សា​បាន ចំនួន៣៣.០០០​ហិ​កតា ផ្ទៃដី​ស្រូវប្រាំង​បានចំនួន​៤.៥០០​ហិ​កតា​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ