សេវា​ទូទាត់​កាន់តែ​ទំនើប ចាយ​លុយ​អស់​មិនដឹង​ខ្លួន


រាជធានី​ភ្នំពេញ ៖ មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា យក​លុយ​ទៅ​ដាក់​ធនាគារ ដើម្បី​សន្សំ​មិន​ចង់​ទុក​លុយ​ជាប់​ខ្លួន ព្រោះ​មាន​លុយ​ក្នុង​ដៃ​ចេះ​តែ​ចាយ តែ​មាន​ឯណា​ដាក់​លុយ​ក្នុង​ធនាគារ​ខ្លះ កាន់តែ​ងាយ​ចាយ ហើយ​ចាយ​អស់​មិនដឹង​ខ្លួន​ទៀត ។

ដោយសារ​សេវា​ធនាគារ​កាន់តែ​ទំនើប មាន​ដៃគូ​អាជីវកម្ម​របស់​គេ​កាន់តែ​ច្រើន ក្នុង​ការ​ទូទាត់​ប្រាក់​តាម​កាត ឬ​ក៏​ស្កែ​ន​កូដ​តែ​ប៉ុណ្ណោះ ។

សុខា ធា​រី អ្នក​រស់នៅ​ភ្នំពេញ​ម្នាក់​និយាយ​បែប​លេងសើច​ផង​ថា «​បច្ចុប្បន្ន​ទិញ​អី​បន្តិច ក៏​គេ​ឲ្យ​បាញ់​លុយ​តាម​ធនាគារ​ដែរ ។ ឯង​យក​លុយ​ទៅ​ដាក់​ធនាគារ​ថា សន្សំ មាន​ឯណា ទៅ​ទិញ​អី​ក៏​គេ​បាញ់​លុយ​តាម​ធនាគារ ។ ចេះ​តែ​ស្រួល​ចាយ ដល់​ពាក់​កណ្តាលខែ​អស់​លុយ​ពី​គណនី យ៉ាប់​ជាង​ទុក​ក្នុង​កាបូប​ទៀត » ។ ដោយសារ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ការទូត​ទាត់​ប្រាក់​តាម​កាត​ធនាគារ​ជា​ច្រើន​ប្រភេទ​បាន​កំពុង​ដំណើរការ ។

ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានការ​រីក​ចម្រើន​ឆ្នាំ នៅ​ទីណា​ក៏​មាន​កន្លែង​ដក​ប្រាក់ ឬ​ការ​ទូទាត់​ប្រាក់​តាម​កាត ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ទូទាត់ និង​គ្រប់គ្រង​សាច់ប្រាក់​របស់​ខ្លួន​។

បច្ចុប្បន្ន​នេះ​អ្វី​ដែល​គេ​ពេញ​និយម​ប្រើ​នោះ គឺ​ពាក្យ​ថា «​ធនាគារ​នៅ​ក្នុង​ដៃ​» ពីព្រោះ​ថា នៅ​ទីណា​ក៏​អាច​ទូទាត់​ការ​ចំណាយ​បាន​មិនបាច់​មាន​ប្រាក់​ក្នុង​ហោប៉ៅ​នោះ​ឡើយ ។

E-Banking បាន​កំពុង​ជំនួស​ការ​ចាយ​សាច់ប្រាក់​ដោយ​ផ្ទាល់​នៅ​ក្នុង​សម័យ​ប​ចេ្ច​ក​វិទ្យា ៤.០​នេះ ។ តែ​ទោះ​យ៉ាងណា​អ្នក​សេដ្ឋកិច្ច​តែងតែ​ផ្តាំផ្ញើ​ថា ការ​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ខ្លួនឯង ចាយវាយ​តាម​តម្រូវការ ជា​ជាង​ការ​ចាយ​តាម​ចំណង់ ជាក​ក្តា​ឈាន​ដល់​ការ​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ប្រចាំជីវិត ហើយ​ថា​សេវា​គ្រប់គ្រង​ប្រាក់​គ្រាន់តែ​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ងាយស្រួល​ប៉ុណ្ណោះ កុំ​ឲ្យ​បច្ចេកវិទ្យា​នេះ នាំ​ដល់​ការ​ចាយវាយ​ខ្ចះ​ខ្ចាយ មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​នោះ ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ