ក្រសួង​អំពាវនាវ​ពលរដ្ឋ​គ្រប់​រូបការ​ពារ​សុខភាព​សម្រាប់​បុគ្គល​នៅ​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ


រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​ក្រេី​ន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​បន្ត​ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ កុំ​ឲ្យ​ឆ្លង​មក​បុគ្គល មក​ក្រុម​គ្រួសារ និង​កុំ​ឲ្យ​មានការ​ឆ្លង​ចូល​សហគមន៍ តាម​រយ​:​ការ​អនុវត្ត​វិធានការ​សាមញ្ញ​ៗ តាម​ការ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ព្រមទាំង​ត្រូវ​ចេះ​ការពារ​ការ​ចម្លងជំងឺ​ផ្សេង​ៗ​ទៀត​ដូច​ជា ជំងឺ​គ្រុន​ឈី​ក គ្រុនឈាម គ្រុនចាញ់ ជា​ដេី​ម ។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបន្តថា ការ​ធ្វេី​ដំណេី​រ​ទៅ​ទីណា កន្លែង​ណា ពេល​ណា ត្រូវ​តែ​ពាក់​ម៉ាស់​ការពារ​ជា​និច្ច លាងដៃ​សម្អាត​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​លេី​ស​ពី​មួយ​ម៉ែត្រ​កន្លះ ឡេី​ង ដេ​ី​ម្បី​ចៀស​ផុត​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ។

លុប​បំបាត់​ជម្រក​មូស​ខ្លា សម្រាន្ត​ក្នុង​មុង ប្រេី​ថ្នាំលាប​ដៃ​ជេី​ង​ការពារ​មូស​ខាំ (Repellent) ប្រេី​សម្លៀក​បំពាក់​វែង​ៗ​ជិត​ដៃ​ជេី​ង ដាក់​អា​បែ​ត​ក្នុង​ពាង ឫ​អាង​ទឹក អនាម័យ​បរិ​ដ្ឋា​ន​ជុំវិញ​ផ្ទះ​កុំ​ឲ្យ​មានទឹក​ដក់ និង​ព្រៃស្តុក​ជា​ដេី​ម ដេី​ម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុន​ឈី​ក និង​ជំងឺ​ផ្សេង​ៗ​ទៀត​ដែល​បង្ក​ឡេី​ង​ដោយសារ​មូស​ខាំ​។

សូម​ជូនពរ​បងប្អូន​មាន​សុខភាព​ល្អ ចៀស​ផុត​នូវ​ជំងឺ​ដ​ង្កា​ត់ ពិសេស​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​សហ​គម​ន៌ និង​កុំ​ឲ្យ​មូស​ខាំ នាំ​ឲ្យ​មាន​ជំងឺគ្រុនឈាម គ្រុន​ឈី​ក និង​ជំងឺ​ផ្សេង​ៗ​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ