ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​បុរស​! ខ្មែរ​៤​នាក់​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស រហូត​ដល់​ម៉ោង​០៨​និង​០០ ព្រឹក ថ្ងៃ​ទី​៧ សីហា ២០២០ ក្រសួង​បាន​ព្យាបាល​ជា​សះ​ស្បេ​ី​យ​ចំនួន…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស រហូត​ដល់​ម៉ោង​០៨​និង​០០ ព្រឹក ថ្ងៃ​ទី​៧ សីហា ២០២០ ក្រសួង​បាន​ព្យាបាល​ជា​សះ​ស្បេ​ី​យ​ចំនួន ៤​នាក់ ជា​ជនជាតិ​ខ្មែរ​ទាំងអស់ ខណៈ​ពុំ​រក​ឃេ​ី​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ទេ ដូច្នេះ​ចំនួន​សម្រាក​នៅ​ពេទ្យ​សល់ ២៩​នាក់ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា អ្នកជំងឺ​ទាំង​៤​នាក់ ដែល​ព្យាបាល​ឱ្យ​ជា​សះស្បើយ​នេះ​ជា​បុរស​ជនជាតិ​ខ្មែរ

១- មាន​អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ
២- មាន​អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ
៣- មាន​អាយុ​២៦​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ឃុំ​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្ត​រតនគីរី
៤- មាន​អាយុ ២៦​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់ ៖ បុរស​ជា​ខ្មែរ​ទាំង ០៤​នាក់ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​រុ​ស្ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​កម្ពុជា ។ ពួក​គេ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន ចំនួន ០២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ៕