ប្រទេសចិន៖ ព្យុះទីហ្វុងឈ្មោះ HAGUPIT នាព្រឹកថ្ងៃទី៤ សីហា បានបោកបក់លើខេត្តZHEJIANG ភាគខាងកើតចិន ជាមួយកម្លាំងខ្យល់ដល់លើសពី១៣០គីឡូម៉ែត្រក្នុង១ម៉ោង ។
វាជាព្យុះទីហ្វុងទី៤ សម្រាប់ឆ្នាំនេះវាយប្រហារលើប្រទេសចិន ដោយកម្លាំងខ្យល់របស់វាអាចផ្លាស់ប្ដូរទិសទឹកដែលហូរចាក់ នៅតំបន់ទឹកធ្លាក់មួយមានកម្ពស់ដល់ទៅ១៩០ម៉ែត្រនៅលិញហ្វេង ។ វីដេអូមួយចេញផ្សាយដោយ CHANA PLUS NEWS បង្ហាញទឹកនៃតំបន់ទឹកធ្លាក់នោះ
ត្រូវខ្យល់កួចនាំទឹកទៅ ។
ព្យុះនោះដែលកកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកមានខ្យល់បោកបក់ខ្លាំង ព្រមទាំងភ្លៀងធ្លាក់ខ្លាំង ។ មនុស្សជាង៣៨០.០០០នាក់ត្រូវបានជម្លៀសចេញពីបណ្ដាតំបន់រងគ្រោះ ។ ចរាចរណ៍ផ្លូវថ្នល់ និងផ្លូវដែកត្រូវស្ទះនិងមានការដាច់ភ្លើង ៕ ដកស្រង់ចេញពីវេបសាយ ៖ sputniknews (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ