ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងអង្កេត​រក​​អ្នកនៅពីក្រោយខ្នង​ក្នុង​​ជំនួញ​ឈើ​ចង​​បណ្តែត​ក្បូន

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​៖​ សមាជិក​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ខេត្តមណ្ឌលគិរី កំពុង​បន្ត​ការ​ស៊ើប​អង្កេត​រក​មនុស្ស​ក្រោយខ្នង​នៃ​ជំនួញ​ឈើ​ចង​បណ្តែត​ក្បូន នៅ​ភូមិសាស្ត្រ​ព្រំដែន​អូរ​ហ៊ុ​ច ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​។ លោក​ឧត្តមសេនីយ៍ត្រី​ ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​និង​ជា​ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិ​ខេត្ត មណ្ឌលគិរី…

ខេត្ត​មណ្ឌលគិរី​៖​ សមាជិក​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ខេត្តមណ្ឌលគិរី កំពុង​បន្ត​ការ​ស៊ើប​អង្កេត​រក​មនុស្ស​ក្រោយខ្នង​នៃ​ជំនួញ​ឈើ​ចង​បណ្តែត​ក្បូន នៅ​ភូមិសាស្ត្រ​ព្រំដែន​អូរ​ហ៊ុ​ច ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​។

លោក​ឧត្តមសេនីយ៍ត្រី​ ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​និង​ជា​ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិ​ខេត្ត មណ្ឌលគិរី ថ្លែង​អោយ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ សីហា​ នេះ​ថា ក្រោយ​ប្រទះ​ឃើញ​ជំនួញ​ឈើ​​ចង​ក្បូន​នេះ​ហើយ លោក​បាន​បញ្ជា​អោយ​បើក​ការ​ស្រាវជ្រាវ ស៊ើបអង្កេត​បន្ទាន់ ស្វែងរក​ជន​នៅ​ពីក្រោយ ដែល​បង្កើត​បទល្មើស​ព្រៃឈើ​មួយ​នេះ​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក​កែវ សុភ​គ៌ នៅ​ព្រឹក​ដដែល​នេះ​ថា ​និង​រក​មធ្យោបាយ​រឹបអូស​ឈើ​ទាំងនោះ ​និង​បន្ត​ស្វែងរក​ប្រភព​នៃ​ការ​កាប់​ឈើ​អោយ​បាន​ល្អិតល្អន់​បន្ថែម​។

ករណី​នេះ​ មាន​សេចក្តី​រាយ​ការ​មិន​ទាន់​ផ្លូវការ​បង្ហើប​ថា ជំនួញ​ឈើ​ខាងលើ​បាន​កាប់​ចេញពី​ចំណុច​ភូមិសាស្ត្រ​អូរ​ហ៊ុ​ច មាន​ប្រធាន​ប៉ុស្តិ៍​លោក​លាង ភា​រ័​ត្ន ហើយ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​និង​កង​កម្លាំងយោធា​កា​ពារ​ព្រំដែន ឈ្មោះ​ឡឹ​ក ញែក តួនាទី​មេបញ្ជាការ​រង​កងអនុសេនាធំ​ទី​២ ឈរ​មើល​កា​ងារ​នេះ​ដោយ​ផ្ទាល់ និង​ក្រោម​ការ​បញ្ជា​ពី​ប្រធាន​រួម​ទាំង​មេ​កើយ​ចំនួន​២​នាក់​ទៀត​។​ករណី​ដដែល​នេះ វរៈ​កា​ពារ​ព្រំដែន​គោក​៦២១​ក៏ អាច​ជាប់​ពាក់ព័ន្ធ​ដែរ ព្រោះ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​។

ក្នុង​ប្រតិបត្តិការ​ដែល​ដឹកនាំ​ផ្ទាល់ ពី​លោក​នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤​សីហា​នោះ បាន​សង្កេត​ឃើញ​ថាក្រុម​ក្បួន​បណ្តែត​ឈើ បាន​ចត​អែប​ច្រាំង​នៃ​អូរ​លើ​ដី​ប្រទេស​វៀតណាម ចំណុច​បង្គោល​ព្រំដែន​លេខ​៦១/២(១) និយាម​ការ​០៧១៧៩៦៣,១៣៣៩៥០៨,​ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​ម​ណ្ឌ​គិរី​។

អភិបាលស្រុក​កែវ​សីមា​លោក​នួន សា​រ៉​ន ភ្លាម​ៗ​នៃ​ការ​ប្រទះ​ឃើញ​ការ​ឈប់​ចត​នៃ​ក្រុម​ក្បូន​ទាំងនោះ បាន​ព្យាយាម​ទំនាក់ទំនង​រាយ​ការ​បន្ទាន់ ដោយ​សូម​គោល​ការ​ពី​អភិ​បាលខេត្ត​មណ្ឌលគិរី​រួម​ទាំង​សូម​កិច្ចសហការ​បង្ក្រាប​ពី​ភាគី​ប្រទេស​វៀតណាម​ផង​ដែរ​។​លោក​អភិបាល​បញ្ជាក់​ទៀត​ថា ឈើ​នេះ​គឺ​បណ្តែត​មក​ពី​ភូមិសាស្ត្រ​ខាងលើ និង​បាន​ចត​នៅ​ទី​នេះ​ព្រោះ​ពុំ​អាច​ទៅ​មុខ​ទៀត​រួច​។​

ជា​ជំ​ហានដំបូង​លោក​អភិបាលស្រុក​ បាន​បញ្ជា​អោយ​ដែនជម្រកសត្វព្រៃ​កែវ​សីមា សហ​ការ​ជាមួយ​ប៉ុស្តិ៍កា​ពារ​ព្រំដែន បន្ត​យាមកាម​ឈើ​ក្បូន និង​ស្រាវជ្រាវ​រក​គល់ ដែល​បាន​កាប់​ប្រភេទ​ឈើ អោយ​បាន​ល្អិតល្អន់​បំផុត​៕

អត្ថបទសរសេរ ដោយ