សាច់ញាតិ​ថា អស់​ចិត្ត​​​ហើយ ទោះឆែក​ប្រព័ន្ធ​ទូរស័ព្ទ​ជនរងគ្រោះថា​ ​​​នៅ​​ក្នុង​​ស្រះ​ (​វី​ដេ​អូ​)


ខេត្តបន្ទាយមានជ័យ ៖ នៅ​ទីបំផុត ការ​រុករក​បុរស​ឃ្វាលគោ​ក្នុង​ស្រះ​ទឹក​ចាក់សំរាម​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បិទ​បញ្ចប់​តាម​សំណូមពរ​របស់​សាច់ញាតិ​ដែល​ថា អស់ចិត្ត​ហើយ បើ​ទោះជា​ឆែក​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ជន​រង​គ្រោះ​បាន​ប្រើ​មុន​ពេល​បាត់​ខ្លួន​ឃើញ​នៅ​កណ្តាល​ស្រះ​ក៏​ដោយ​។

លោក ស៊ា សៅ​ឌី នាយ​ប៉ុស្តិ៍​ព្រៃ​គប់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ស​អាប់ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែសីហា​ថា ការ​រុករក​អ្នក​ឃ្វាលគោ​ដែល​បាត់​ខ្លួន ហើយ​គេ​សង្ស័យ​ថា អាច​ធ្លាក់​លង់ទឹក​ក្នុង​ស្រះ​ចាក់សំរាម​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា កន្លង​ទៅ​នោះ នៅ​ថ្ងៃនេះ​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ហើយ​លទ្ធផល​នៅ​តែ​រក​មិនឃើញ​ដដែល​។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ការ​បិទ​បញ្ចប់​ការ​រុករក​ជន​រង​គ្រោះ​នេះ គឺ​ធ្វើ​ឡើង​តាម​សំណូមពរ​សាច់ញាតិ​ជន​រង​គ្រោះ ព្រោះ​អាណិត​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ប៉ុន្តែ​លោក​ថា នាំ​គ្នា​តាម​រក​លើគោក​វិញ​ម្តង​។

លោក​បញ្ជាក់​ថា ពេល​ដែល​ឆែក​មើល​ប្រព័ន្ធ​ទូរស័ព្ទ​ឡូ​ខេ​សិន បាន​បង្ហាញ​ថា ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ប្រើ គឺ​នៅ​កណ្តាល​ស្រះ​តែ​ម្តង​។ យ៉ាងណា​ក៏​ដោយ​ករណី​នេះ ក្រុម​សាច់ញាតិ​បាន​នាំ​គ្នា​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ជន​រង​គ្រោះ​រួច​ទៅ​ហើយ បើសិនជា​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត និង​បួងសួង​ថា បើ​នៅ​រស់​មានជីវិត សូម​ឲ្យ​ជួបជុំ​សាច់ញាតិ​វិញ​។

គួររំលឹកថា ៖ ៥​ថ្ងៃ​ហើយ! ​នៅ​តែ​រកអ្នកឃ្វាលគោ​​មិនឃើញ​ ខណៈសមត្ថកិច្ច​បន្ត​រុ​ករក (វីដេអូ)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ