ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ថ្ងៃកំណើត​ខ្ញុំ​ដល់​ទៅ​២ ហើយ​ធ្វើ​ជា​រដ្ឋមន្ត្រី​តាំងពី​អាយុ​ជាង​២០​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា សម្តេច​មាន​ថ្ងៃកំណើត​ដល់​ទៅ​២ ខណៈ​ធ្វើ​ជា​រដ្ឋមន្ត្រី​តាំងពី​អាយុ​ជាង​២០ ឆ្នាំ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា សម្តេច​មាន​ថ្ងៃកំណើត​ដល់​ទៅ​២ ខណៈ​ធ្វើ​ជា​រដ្ឋមន្ត្រី​តាំងពី​អាយុ​ជាង​២០ ឆ្នាំ ។ នៅ​ថ្ងៃ​ទី​៥​សីហា ឆ្នាំ​២០២០ គឺជា​ខួប​ឈាន​ចូល​៦៩​ឆ្នាំ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ដ្រីរាជការ និង​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ជូនពរ​សម្ដេច​ក្នុង​ថ្ងៃកំណើត​គម្រប់​៦៨ ឈាន​ចូល​៦៩​ឆ្នាំ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ បាន​សរសេរ​ថា «​ថ្ងៃ​៥ ខែសីហា ២០២០ ជា​ខួបកំណើត​គម្រប់​៦៨​ឈាន​ចូល ៦៩​ឆ្នាំ របស់ខ្ញុំ (៥​សីហា ១៩៥២-៥​សីហា​២០២០) ។

សូម​អរគុណ​បងប្អូន​ដែល​បាន​ជូនពរ​ខ្ញុំ ទោះបី​ខុស​ឆ្នាំ​ក៏​ដោយ​ព្រោះ ខ្ញុំ​មាន​ថ្ងៃកំណើត​ដល់​ទៅ​ពីរ​» ។ សម្ដេច​តេ​ជោ ពន្យល់​ថា ចំពោះ​ថ្ងៃកំណើត​របស់​សម្ដេច​ដល់​ទៅ​ពីរ រួម​មាន​៖ ទី​១-​ថ្ងៃ​៤ មេ​សា ១៩៥១ ដែល​សម្ដេច​បាន​បកស្រាយ​ម្តង​រួច​ហើយ គឺ​ថ្ងៃ​៤ មេ​សា យក​ថ្ងៃ​ចូល​បម្រើកងទ័ព​តាម​ការ​អំពាវនាវ របស់​សម្តេចឪ សម្តេចព្រះ​នរោត្តម​សីហ​នុ ឆ្នាំ​១៩៧០​។ រីឯ​ឆ្នាំ​១៩៥១ ដោយ​អ្នក​វាយ​អង្គ​លី​លេខ​វាយ​ច្រឡំ និង​យក​ទៅ​ផ្សាយ​ល្ងាច​ថ្ងៃ​៨ មក​រា ១៩៧៩ ក្រោយ​ពេល​សម្ដេច​ត្រូវ​បាន ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ។

សម្ដេច​តេ​ជោ បន្ដ​ថា ពេល​នោះ​សម្ដេច​មិន​បាន​កែតម្រូវ​ទេ ព្រោះ​ចង់​ឲ្យ​ខ្លួន​មាន​អាយុ​ច្រើន​បន្តិច​ដោយ សារ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អាយុ​មិន​ទាន់​គ្រប់​២៧​ឆ្នាំ​ផង ។ ទី​២-​ថ្ងៃកំណើត​ពិតប្រាកដ​របស់​សម្ដេច គឺ​ថ្ងៃ ៥ សីហា ១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែស្រាព​ណ៌ ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៤៩៦ ។ សម្ដេច​ថា ទោះ​ជូនពរ​៦៩​ឆ្នាំ ឬ​៧០​ឆ្នាំ គឺ​ទទួល​បាន ទាំងអស់ និង​សូម​អរគុណ​សម្រាប់​ការ​ស្រឡាញ់​រាប់អាន ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ការ​បញ្ជាក់​របស់​សម្ដេច​ខាងលើ​សំដៅ​បញ្ជាក់ តើ​ថ្ងៃកំណើត​ពិតប្រាកដ​មួយ​ណា?

សូម​ជូនពរ​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន ។ សូម​ជម្រាប​ថា ជូន​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​មន្ត្រីរាជការ​បាន​ជូនពរ​សម្តេច ក្នុង​នោះ​ក៏​មាន​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ​ផង​ដែរ ដោយ​មូលនិធិ​បាន​សរសេរ​ជូនពរ​យ៉ាង​ដូច្នេះ​ថា​«​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ! ក្នុង​ឱកាស​ខួបកំណើត​គម្រប់ ៦៨ ឈាន​ចូល ៦៩ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ​នេះ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន សូម​ឧទ្ទិស​បួងសួង​ដល់​គុណព្រះរតនត្រ័យ ទេវតា​ឆ្នាំ​ថ្មី សូម​តាម​ជួយ​បីបាច់​ថែរក្សា និង​ប្រោះព្រំ​សព្វ​សាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ​គ្រប់​ប្រការ ជូន​ចំពោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សូម​បាន​សមប្រកប​នូវ​សុខភាព​ល្អ​បរិបូរ​ណ៌ កាយពល​រឹង​មាំ បញ្ញាញាណ​ភ្លឺ​ថ្លា ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ដឹកនាំ​កម្ពុជា​ឆ្ពោះទៅ​រក​សុខ​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​ទទួល​បាន​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត​។

លិខិត​សូម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ទទួល​នូវ​គារវកិច្ច​ដ៏​ខ្ពង់ខ្ពស់ និង​ស្មោះត្រង់​បំផុត​អំពី​យើងខ្ញុំ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ