ជំហាន​ត្រូវ​ដើរ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ធ្វើ​ជា​អ្នកដឹកនាំ​អាជីវកម្ម និង​ការងារ​នៅ​ថ្ងៃ​អនាគត


ក្រៅពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ហើយ កូ​វី​ដ ១៩ ក៏​បាន​ផ្លាស់​ប្តូរ​ភាព​ជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម និង​ក្នុង​ការងារ​ផង​ដែរ ។ ការ​ដឹកនាំ​មនុស្ស​ក្នុង​កំឡុង​ពេល​នេះ​មិន​ងាយស្រួល​ទេ​ព្រោះ​ការ​ផ្លាស់​ប្តូរ​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​ប៉ះពាល់​ដល់​ការ​រំពឹង​ទុក​របស់​មនុស្ស​សម្រាប់​ថ្ងៃ​អនាគត និង​កាត់​បន្ថយ​សមត្ថភាព​ក្នុង​ការ​ទទួលយក​ព័ត៌មាន​ជាដើម ។

អ្នក​ដែល​មាន​ក្តី​សុបិន​ចង់​ក្លាយជា​អ្នកដឹកនាំ​ទាំង​ក្នុង​ការងារ និង​អាជីវកម្ម​ត្រូវ​តែ​យក​ពេល​នេះ​ដើម្បី​គិត និង​រៀបចំ​ផែនការ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​សម្រេច​បាន​គោលដៅ​នេះ​នៅ​ថ្ងៃ​អនាគត ។ ខាងក្រោម​គឺជា​ជំហាន​ងាយ​ៗ​ក្នុង​ការ​ធ្វើ​ដូច្នេះ ៖

១. បង្ហាញ​វត្តមាន
អ្នកដឹកនាំ​តែងតែ​ចេញ​មុខ​ពេល​ដែល​មនុស្ស​ជួបនឹង​បញ្ហា​ហើយ​ពួក​គេ​គិត​ថា​ពួក​គេ​មិន​មាន​ផ្លូវ​ចេញ ។ ពួក​គេ​ជា​មនុស្ស​ដែល​ចេញ​មុខ​ដឹកនាំ​ក្រុម​ទោះជា​បរិស្ថាន​ជុំវិញ​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា និង​បញ្ហា​ជា​ច្រើន​ពិតមែន​ក្តី ។

២. ទុក​មនុស្ស​ជា​ធំ
សុវត្ថិភាព និង​សុខភាព​របស់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​គួរតែ​មាន​សារៈសំខាន់​ជាងគេ ។ ពេល​ដែល​សុខភាព​របស់​មនុស្ស​ម្នាក់​ត្រូវ​បាន​ប៉ះពាល់​ហើយ ពួក​គេ​ក៏​បាត់បង់​សមត្ថភាព​ក្នុង​ការ​ធ្វើការ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ទុក​មនុស្ស​ជា​ធំ​អាច​បង្កើត​នូវ​តម្លៃ និង​ឥទ្ធិពល​ធំ​មួយ​ដែល​អាច​នាំ​យក​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អាជីវកម្ម ឬ​ក្រុមហ៊ុន​នៅ​ថ្ងៃ​អនាគត ។

៣. ចៀសវាង​ឥទ្ធិពល​អវិជ្ជមាន
ពេល​ដែល​មនុស្ស​មានការ​ស្ត្រេ​ស​ច្រើន ពួក​គេ​ងាយ​នឹង​ធ្លាក់ខ្លួន​ក្នុង​ការ​គិតតែ​ឃើញ​រឿង​អវិជ្ជមាន​ដែល​អាច​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​សំខាន់​ៗ​របស់​អ្នក ។ អ្នក​អាច​ចៀសវាង​បញ្ហា​នេះ​បាន​ដោយ​ព្យាយាម​គិតគូរ​មួយ​ៗ វិភាគ​មើល​ការ​ជោគជ័យ​ពី​មុន​របស់​អ្នក និង​យកគំនិត​អវិជ្ជមាន​ជា​កត្តា​ជំរុញ​ទឹកចិត្ត​វិញ ។

៤. ភាព​រហ័សរហួន
ក្នុង​ពេល​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​ច្រើន ល្បឿន​មាន​សារៈសំខាន់​ជាង​ភាពល្អ​ឥត​ខ្ចោះ​។ អ្នកដឹកនាំ​ដែល​បាន​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​អនាគត​អាច​ធ្វើការ​សម្រេចចិត្ត និង​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​បាន​លឿន ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ