ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​នាយក​រដ្ឋមន្ត្រី​មាន​ថ្ងៃ​ខួបកំណើត​ដល់​ទៅ​ពីរ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ដែល​មន្ត្រី និង​អ្នកគាំទ្រ​ជា​ច្រើន​បា​នប​ញ្ជួ​ន​សារ​ជូនពរ​នោះ សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​បង្ហាញ​អាថ៌​កំបាំង​មួយ​ទាក់ទង​នឹង​រឿង​ដែល​ថា សម្តេច​មាន​ថ្ងៃកំណើត​ដល់​ទៅ​ពីរ​ដែល​ខុស​ពី​គេឯង ។ សម្តេច​បាន​មាន​ប្រសាសន៍​តាម​ហ្វេ​ស​ប៊ុ​កថា ថ្ងៃ​៥ ខែសីហា ២០២០…

ខណៈ​ដែល​មន្ត្រី និង​អ្នកគាំទ្រ​ជា​ច្រើន​បា​នប​ញ្ជួ​ន​សារ​ជូនពរ​នោះ សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​បង្ហាញ​អាថ៌​កំបាំង​មួយ​ទាក់ទង​នឹង​រឿង​ដែល​ថា សម្តេច​មាន​ថ្ងៃកំណើត​ដល់​ទៅ​ពីរ​ដែល​ខុស​ពី​គេឯង ។

សម្តេច​បាន​មាន​ប្រសាសន៍​តាម​ហ្វេ​ស​ប៊ុ​កថា ថ្ងៃ​៥ ខែសីហា ២០២០ ជា​ខួបកំណើត​គម្រប់​៦៨​ឈាន ចូល​៦៩​ឆ្នាំ របស់​សម្តេច (៥ សីហា ១៩៥២-៥ សីហា ២០២០) ។ ប៉ុន្តែ​សម្តេច​បាន​បន្ថែម​ទៀត​ថា សម្តេច​មាន​ថ្ងៃ​ខួបកំណើត​ដល់​ទៅ​ពីរ ។ ថ្ងៃ​ខួបកំណើត​ទី​មួយ គឺ​ថ្ងៃ​៤ មេ​សា ១៩៥១ ។ សម្តេច​បាន​បកស្រាយ​ថា បាន​បក​ថ្ងៃ​៤ មេ​សា យក​ថ្ងៃ​ចូល​បម្រើកងទ័ព តាម​ការ​អំពាវនាវ​របស់​សម្តេចឪ សម្តេចព្រះ​នរោត្តម សីហ​នុ ឆ្នាំ​១៩៧០ ។ ឯ​ឆ្នាំ​១៩៥១ ដោយ​អ្នក​វាយ​អង្គ​លី​លេខ​វាយ​ច្រឡំ និង​យក​ទៅ​ផ្សាយ ល្ងាច​ថ្ងៃ​៨ មក​រា ១៩៧៩ ក្រោយ​ពេល​សម្តេច​ត្រូវ​បាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ។

សម្តេច​បាន​មាន​ប្រសាសន៍​បន្ត​ថា ៉​ពេល​នោះ​ខ្ញុំ​មិន​បាន​កែតម្រូវ​ទេ ព្រោះ​ចង់ឱ្យ​ខ្លួន​មាន​អាយុ​ច្រើន​បន្តិច ដោយសារ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស អាយុ​មិន​ទាន់​គ្រប់​២៧​ឆ្នាំ​ផង​។ ៉ ចំណែក​ថ្ងៃកំណើត​ពិតប្រាកដ​របស់​សម្តេច គឺ​ថ្ងៃ​៥ សីហា ១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែស្រាព​ណ៌ ឆ្នាំរោង ចត្វា​ស័ក ព​.​ស​២៤៩៦ ។

សម្តេច​បាន​មាន​ប្រសាសន៍​ថា ទោះ​ជូនពរ ៦៩​ឆ្នាំ ឬ​៧០​ឆ្នាំ គឺ​ទទួល​បាន​ទាំងអស់ និង​សូម​អរគុណ​សម្រាប់​ការ​ស្រឡាញ់​រាប់អាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ