ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​រាយការណ៍​ពី​ករណី​បាត់​បង់​ជីវិត​ដោយសារ​កូ​វី​ដ​ទី​៨

3 ឆ្នាំ មុន

វៀតណាម ៖ យោង​តាម​ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម បាន​បញ្ជាក់​ថា ប្រទេស​វៀត​ណាម បាន​បញ្ជាក់​ថា​មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​ទី​៨​ហើយ​។ បុរស​អាយុ​៦៥​ឆ្នាំ​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ និង​ខ្សោយតម្រងនោម និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​។ អ្នកជំងឺ​ដែល​ត្រូវ​បាន​អនុញ្ញាត​ចេញពី​មន្ទីរពេទ្យ​ដា​ណាំង…

វៀតណាម ៖ យោង​តាម​ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម បាន​បញ្ជាក់​ថា ប្រទេស​វៀត​ណាម បាន​បញ្ជាក់​ថា​មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​ទី​៨​ហើយ​។

បុរស​អាយុ​៦៥​ឆ្នាំ​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ និង​ខ្សោយតម្រងនោម និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​។ អ្នកជំងឺ​ដែល​ត្រូវ​បាន​អនុញ្ញាត​ចេញពី​មន្ទីរពេទ្យ​ដា​ណាំង កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា បន្ទាប់​ពី​ការ​ព្យាបាល​រយៈពេល​៥​ខែ​សម្រាប់​ជំងឺ​តម្រងនោម ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា​។

មុន​នេះ ស្ត្រី​អាយុ​៦២​ឆ្នាំ​ម្នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ និង​ជំងឺ​ខ្សោយតម្រងនោម​។ អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដា​ណាំង ថ្ងៃ​ទី​១៨ ខែកក្កដា ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ហើយ​បាន​ធ្វើតេស្ត​រក​ឃើញ​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា មុន​នឹង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ហឺ​។

ការ​ផ្សាយ​របស់​ក្រសួងសុខាភិបាល​វៀតណាម Suc Khoe Doi Song បាន​ដកស្រង់​សម្តី​អនុ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Nguyen Truong Son បាន​និយាយ​ថា អ្នកជំងឺ​កូ​វី​ដ​មួយ​ចំនួន​ទៀត មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​បាត់​បង់ជីវិត​ដោយសារ​បញ្ហា​សុខភាព និង​អាយុ​ចាស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​វៀតណាម បាន​រាយការណ៍​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន ៦៥២​ករណី ដែល​ក្នុង​នោះ​មាន ២៧០​ករណី​កំពុង​ត្រូវ​បាន​ព្យាបាល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ