ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ ! សត្វ​ទន្សាយ​មួយ​ក្បាលមាន​តម្លៃ​ស្មើ​ម៉ូតូ​មួយ​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​កំពុង​ពេញ​និយម​ក្នុង​ការ​ចិញ្ចឹមសត្វ​ចិញ្ចឹម​ផ្សេង​ៗ​ដូច​ជា កូន​សុនខ (​ឆ្កែ​) ឆ្មា​ក៏​ដូច​ជា ទន្សាយ​នៅ​តាម​គេហដ្ឋាន ដើម្បី​បង្កើត​នូវ​វប្បធម៌​នៃ​ការ​ចេះ​ស្រលាញ់​សត្វ​ដល់​កូន​ៗ​ក៏​ដូច​ជា បង្វែរ​ចំណាប់អារម្មណ៍​កូន​ៗ​ពី​ការ​ចំណាយ​ពេលវេលា​ច្រើន​ពេក​លើ​ការ​លេង​គ្រឿង​អេ​ឡិច​ត្រូ​និក ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​កំពុង​ពេញ​និយម​ក្នុង​ការ​ចិញ្ចឹមសត្វ​ចិញ្ចឹម​ផ្សេង​ៗ​ដូច​ជា កូន​សុនខ (​ឆ្កែ​) ឆ្មា​ក៏​ដូច​ជា ទន្សាយ​នៅ​តាម​គេហដ្ឋាន ដើម្បី​បង្កើត​នូវ​វប្បធម៌​នៃ​ការ​ចេះ​ស្រលាញ់​សត្វ​ដល់​កូន​ៗ​ក៏​ដូច​ជា បង្វែរ​ចំណាប់អារម្មណ៍​កូន​ៗ​ពី​ការ​ចំណាយ​ពេលវេលា​ច្រើន​ពេក​លើ​ការ​លេង​គ្រឿង​អេ​ឡិច​ត្រូ​និក ។

នៅ​ពេល​ដែល​និយាយ​សម្រស់​កូន​ទន្សាយ​នោះ លោក​អ្នក​ពិតជា​លាន់មាត់​សរសើរ​ថា​ពិតជា ខ្យូ​ត​ៗ​គួរ​ឲ្យ​បេតី​ខ្លាំង​ណាស់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​លោក​អ្នក​ពិតជា​បែក​ភ្នែក​ធំ​ៗ​ជាង​មុន​ទៅ​ទៀត នៅ​ពេល​បានដឹង​អំពី​តម្លៃ​នៃ​ពូជ​ទន្សាយ​មួយ​ប្រភេទ តែ​មាន​តម្លៃ​ស្មើនឹង​តម្លៃ​ម៉ូតូ​ថ្មី​មួយ​គ្រឿង ។

សត្វ​ទន្សាយ​មួយ​ប្រភេទ ដែល​មាន​តម្លៃ​ជិត​ស្មើ​ម៉ូតូ​មួយ​គ្រឿង ជា​ពូជ​សត្វ​ទន្សាយ​ប្រភេទ​យក្ស​ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Flemish Giant rabbit មាន​ដើម​កំណើត​មក​ពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក បច្ចុប្បន្ន​មាន​លក់​ក្នុង​កសិដ្ឋាន​មួយ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។

សត្វ​ទន្សាយ​នេះ​មាន​លក្ខណៈ​ពិសេស និង​ថ្លៃ​ជាងគេ​ក៏​ព្រោះថា​វា​ជា​ពូជ​យក្ស ធំ​ជាងគេ​បង្អស់​ក្នុង​ចំណោម​ពូជ​ទន្សាយ​ដែល​វា​មាន​ទំងន់​កំពស់​ធំ​ជាង​ប្រភេទ​ទន្សាយ​ផ្សេង​ៗ ។ វា​មាន​ទំងន់​អាច​ចាប់ពី ១០ គីឡូក្រាម​ឡើង​ទៅ និង​មាន​ប្រវែង​ប្រហែល ១,៣ ម៉ែត្រ (​ឬ​ក៏ ៣​ទៅ​៤​ហ្វី​ត​) រីឯ​ពូជ​សត្វ​ទន្សាយ​ផ្សេង​ទៀត​អាច​មាន​ត្រឹមតែ ២​ទៅ​៣ គីឡូក្រាម​តែ​ប៉ុណ្ណោះ ។

លោក ស្រេង សុ​វ​ណ្ណា​រិ​ន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ Cambofarm Rabbitry ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ចាក់​អង្រែរ​ក្រោម​បាន​ឲ្យ​ដឹង​ថា ពូជ​ទន្សាយ​យក្ស​នេះ គឺ​មាន​តម្លៃ ១ ក្បាល ១០០០ ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​បើ​យោង​តាម​ម្ចាស់​កសិដ្ឋាន​បានឱ្យ​ដឹង​ថា ប្រភេទ​ទន្សាយ​យក្ស​នេះ​លក់​មិនសូវ​ដាច់ ដូច​ទន្សាយ​ប្រភេទ​ពូជ​ធម្មតា​ទេ ។ បាន​និយាយ​ថា​បច្ចុប្បន្ន​គាត់​មាន​សត្វ​ទន្សាយ​ជាង ១០ ប្រភេទ ដែល​ប្រភេទ​លក់ដាច់​ជាងគេ គឺ​ប្រភេទ​ពូជ​ធម្មតា ។

លោក​បាន​បន្ត​ថា «​យើង​មានពូជ​ជាង ១០ ពូជ​នៃ​សត្វ​ទន្សាយ ដែល​លោក​កំពុង​មាន​ក្នុង​កសិដ្ឋាន ដែល​មាន​ដូច​ជា ពូជ​ធម្មតា រោម​វែង សម៉ូវ តូច កាំ​មី​ញី ញ៉ូ​ស្សេ​ឡេ​ន​ស និង​ខ្មៅ ត្រចៀក​ធ្លាក់ និង​ទន្សាយ​ពូជ​យក្ស​ជាដើម ។ ហើយ​ពូជ​យក្ស​នេះ​មាន​តម្លៃ ថ្លៃ​បន្តិច​ដោយសារ​វា​ជា​ប្រភេទ​ពូជ​ដែល​ធំ​បំផុត នៃ​ពូជ​សត្វ​ទន្សាយ​ក្នុង​លោក ។ ហើយ​ទន្សាយ​ប្រភេទ​នេះ​លក់​បាន​មួយ​ៗ​ទេ មិនសូវ​មាន​អ្នកទិញ ប្រហែល​គាត់​គិត​ថា ធំ​ពេក ពិបាក​កូន​លេង​ហើយ​»​។

ក្នុងអំឡុងពេល​នេះ លោក​ថា ជា​មធ្យម មួយ​ថ្ងៃ​អាច​លក់​បាន​ជាង ១០០​កូន សម្រាប់​ប្រភេទ​ធម្មតា ជួនកាល​មួយ​អាទិត្យ ជាង ១០០ កូន ហើយ​ថ្ងៃ​ខ្លះ លក់​បាន ១៥០ កូន​ក្នុង​មួយ​ថ្ងៃ​។

លោក ស្រេង សុ​វ​ណ្ណា​រិ​ន បាន​បន្ថែម​ថា «​សត្វ​ទន្សាយ​ទាំងនេះ យើង​មិន​បាន​ចាក់​ថ្នាំ ប្រើ​ថ្នាំ​អ្វី ឬ​វះកាត់​អ្វី ដើម្បី​បំបិទ​មិន​ឱ្យ​វា​មានកូន​នោះ​ទេ មាន​ន័យ​ថា បើ​អតិថិជន​ជាវ​មួយគូរ ប្រភេទ​ដូច​គ្នា ញី និង​ឈ្មោល ដូចនេះ​វា​ពិតជា​អាច​បង្កើតកូន​បាន ។ មាន​អតិថិជន​ខ្លះ ទិញ​ជា​គូរ​ទៅ ហើយ​មានកូន អ្នកខ្លះ​ក៏​ទុក អ្នកខ្លះ​គាត់​យក​កូន​ៗ​ទន្សា​យមក​ឱ្យ​ខាងយើង​វិញ​ក៏​មាន តែ​គាត់​សុំ​ដូរ​អា​ផ្សេង​ទៅ​វិញ​ដែរ​» ។

លោក​បាន​បន្ថែម​ថា សត្វ​ទន្សាយ​គ្រប់​ប្រភេទ​អាចរ​ស់បាន​ចាប់ពី​៥ ឆ្នាំ រហូត​បាន​ទៅ​ដល់ ១០ ឆ្នាំ​ឯនោះ ដែល​វា​អាស្រ័យ​ទៅ​លើ​ការ​ចិញ្ចឹម និង​ប្រភេទ​ពូជ​របស់​សត្វ​នេះ​ផង​ដែរ ។ ហើយ​ជា​ធម្មតា​សត្វ​ទន្សាយ​អាច​បង្កើតកូន​ម្តង​បាន ចាប់ពី ៥​ទៅ​ដល់ ៧ ក្បាល ឬ​អាច​ច្រើន​ជាង​នេះ ។ មិន​ត្រឹមតែ​ពូជ​យក្ស​ទេ ដែល​មាន​តំលៃ​ថ្លៃ ពូជ​ទន្សាយ​តូច​ៗ​ខ្លះ​ក៏​មាន​តំលៃ​ស្មើ ១០០០ ដុល្លារ​អា​មេ​រិ​ក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ