រាជធានីភ្នំពេញ ៖ លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយពន្ធដារបានលើកឡើងថា «នៅរាជធានីភ្នំពេញការប្រមូលពន្ធលើអចលនទ្រព្យនៅតែជូបបញ្ហាដោយសារអ្នកមានដី ឬលំនៅឋានធំៗ និងអ្នកប្រើប្រាស់រថយន្តទំនើបពាក់ស្លាកលេខ (ខ.ម) (ន.ប) និងស្លាកលេខរាជការនានា មិនព្រមបង់ពន្ធ តែប្រជាពលរដ្ឋដែលមានផ្ទះ ឬដីតូចៗបានទៅបង់ពន្ធជូនរដ្ឋមិនដែលខាន ។
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយពន្ធដារលើកឡើងបែបនេះក្នុងពេលលោកអញ្ជើញជាអធិបតីជាមួយលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិសេសមួយនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ មករា ២០១៤ ដោយមានការចូលរួមពីអភិបាលគ្រប់ខណ្ឌ លោកទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រធានគ្រប់មន្ទីរ និងមន្ត្រីជាប្រធានសាខាពន្ធដារខណ្ឌទូទាំងរាជធានីភ្នំពេញ។
កិច្ចប្រជុំនោះធ្វើឡើងក្នុងបំណងត្រួតពិនិត្យនៃការប្រកាសបង់ពន្ធ និងដាក់វិធានការក្នុងការប្រមូលពន្ធ ជាពិសេសលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ រួមទាំងពន្ធអចលនទ្រព្យផ្សេងៗ និងផែនការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ ។
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកពន្ធដារមានប្រសាសន៏ថា «ការបង់អចលនទ្រព្យគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៤ គឺបានលើសផែនការកំណត់ តែយ៉ាងណាការប្រមូលពន្ធនៅជូបបញ្ហាដោយសារអ្នកបង់នៅតែមកបង់ ចំណែកឯអ្នកមិនបង់នៅតែមិនបង់ ជាពិសេសអ្នកមានដី ឬភូមិគ្រឹះធំៗ និងអ្នកប្រើប្រាស់រថយន្តទំនើបពាក់ស្លាកលេខ (ខ.ម) (ន.ប) និងស្លាកលេខរាជការនានាមិនព្រមបង់ពន្ធដែលភាគច្រើនមន្ត្រីមានអំណាច និងអ្នកមានទ្រព្យសម្បត្តិមួយចំនួន៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ